backup og meta

៤ យ៉ាងនេះ ស្ត្រីពពោះអាចធ្វើបានធម្មតា ពេទ្យមិនហាមនោះទេ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Oct 02, 2020

    ៤ យ៉ាងនេះ ស្ត្រីពពោះអាចធ្វើបានធម្មតា ពេទ្យមិនហាមនោះទេ

    ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ!

    រាល់​សកម្មភាព​ដែល​ម៉ាក់ៗ​ពពោះ​ធ្វើ​ក្នុង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ បើ​មិន​ចង់​ឲ្យ​មាន​បញ្ហា​ទៅ​ដល់​ទាំង​ម្ដាយ និង​កូន។ ម៉ាក់ៗ​មាន​ផ្ទៃ​ពោះ ចាំ​បាច់​ត្រូវ​មាន​របៀប​របប​ក្នុង​ការ​រស់​នៅ​បាន​ល្អ ទើប​ធានា​បាន​នូវ​ការ​ពពោះ​ដោយ​រលូន គ្មាន​បញ្ហា​យើង​មិន​ចង់​បាន​មក​យាយី​សុខភាព។

    បើ​តាម​លោក​វេជ្ជបណ្ឌិត ឃួន សុវណ្ណារិទ្ធ ឯកទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី បាន​ពន្យល់​ឲ្យ​ដឹង​ថា ស្ត្រី​ពពោះ​មួយ​ចំនួន​ធំ បាន​យល់​ដឹង​ពី​ការ​ថែ​ទាំ​សុខភាព​បាន​ល្អ​ហើយ ប៉ុន្តែ​នៅ​មាន​មួយ​ចំនួន​ទៀត​ដែល​នៅ​មិន​ទាន់​យល់​ច្បាស់​នៅ​ឡើយ ជាពិសេស ម៉ាក់​ៗ​ពពោះ​ទៅ​តាម​ជន​បទ។ ហេតុ​នេះ​ហើយ ទើបលោកចែករំលែកគន្លឹះ នៃ​របៀប​របប​រស់​នៅ​របស់​ស្ត្រី​ពពោះ ដើម្បី​ធានា​បាន​សុខភាព​ល្អដូចខាងក្រោម៖

    ១. ការងារ

    – ជាទូទៅ ការងារ​មិន​មាន​ផល​ប៉ះពាល់​លើ​ការ​វិវត្តន៍​របស់​គភ៌​នោះ​ទេ លើក​លែងការងារ​មួយ​ចំនួន​ដែល​ប្រឈម​នឹង​ការ​ឆ្លង​ជំងឺ សារធាតុ​ដែល​ប៉ះពាល់​ដល់​គភ៌ ឬ​តម្រូវ​ឲ្យ​ធ្វើ​ដំណើរ​ឆ្ងាយ (នៅ​ពេល​ស្ត្រី​មាន​សញ្ញា​គំរាម សម្រាល​មិន​គ្រប់​ខែ)

    – ស្ត្រី​ពពោះ​អាច​នឹង​តម្រូវ​ឲ្យ​ឈប់​សម្រាក ឬ​ផ្អាក​ពី​ការងារ​មួយ​រយៈ ក្នុង​ករណី​មួយ​ចំនួន (គំរាម​រលូត សម្រាល​មិន​គ្រប់​ខែ ធ្លាក់​ឈាម ឬ​បែក​ទឹក​ភ្លោះ​មុន​ថ្ងៃ​សម្រាល)។

    ២. ហាត់​ប្រាណ

    – ការ​ដើរ ការ​ហែល​ទឹក ការ​ពត់​ខ្លួន ឬ​ហាត់​យ៉ូហ្គា អាច​ជួយ​ឲ្យ​ស្ត្រី​មាន​សុខភាព​ល្អ និង​គ្រប់គ្រង​ជាតិ​ស្ករ​បាន​ល្អ (កាត់​បន្ថយ​ការ​ឡើង​ទម្ងន់​ជ្រុល និង​បន្ថយ​ជំងឺ​ទឹក​នោម​ផ្អែម​លើ​ម៉ាក់ៗ​ពពោះ)។

    ៣. រួមភេទ

    – ការ​រួម​ភេទ អាច​បន្ត​ធម្មតា បើ​ស្ត្រី​មិន​មាន​បញ្ហា ធ្លាក់​ឈាម សុកពាំងមាត់ស្បូន ឬ​ការ​កន្ទ្រាក់​ស្បូន។ល។

    ៤. ធ្វើ​ដំណើរ

    – ការ​ធ្វើ​ដំណើរ ម៉ាក់ៗ​គួរ​ចៀស​វាង​រាល់​ការ​ធ្វើ​ដំណើរ​ឆ្ងាយ ឬ​ផ្លូវ​រលាក់ ពិសេស​កន្លែង​ដាច់​ស្រយាល​ដែល​មិន​មាន​មណ្ឌល​សុខភាព ពិសេស​សម្រាប់​ស្ត្រី​ដែល​មាន​ប្រវត្តិ​រលូត​កូន ឬ​ឈឺ​ពោះ​សម្រាល​មុន​ខែ។

    ក្រៅ​ពី​របៀប​នៃ​ការ​រស់​នៅ​ខាង​លើ​នេះ លោក​បញ្ជាក់​ថា ម៉ាក់ៗ​ក៏​ត្រូវ​ប្រយ័ត្ន​ចំពោះ​អាហារ​ដែល​ញ៉ាំ​រៀង​រាល់​ថ្ងៃ​ដែរ។ ម៉ាក់ៗ​ត្រូវ​ការ​សារធាតុ​ចិញ្ចឹម​ច្រើន ដើម្បី​ទ្រទ្រង់​ទាំង​សុខភាព​ម្ដាយ និង​គភ៌ ជាពិសេស ពពួក ជាតិ​ដែក វីតាមីន​ផ្សេងៗ ជាតិ​កាល់​ស្យូម ក៏​ដូច​ជា អាស៊ីដ​ហ្វូលិក ជាដើម។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Oct 02, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម