backup og meta

ម៉េចបានស្រ្តីពពោះខ្លះ មានបញ្ហាឈឺផ្ចិត?

ម៉េចបានស្រ្តីពពោះខ្លះ មានបញ្ហាឈឺផ្ចិត?

ស្រីៗ​យើង​ពេល​ពពោះ នឹង​ជួប​រឿង​ធ្វើ​ឲ្យ​យើង​មិន​ស្រណុក​ក្នុង​ខ្លន​មួយ​ចំនួន ហើយ​​អាការៈ​ឈឺ​ចាប់​មួយ​ដែល​យើង​មិន​សូវ​គិត​ថា​កើត​មាន​នោះ​គឺ​ការ​ឈឺ​ចាប់​នៅ​ត្រង់​ផ្ចិត​។ ហេតុ​បាន​ឈឺ​ផ្ចិត? គួរ​ទៅ​ជួប​ពេទ្យ​ពេលណា?​

. ស្រ្តី​ពពោះ​តែង​កើត​មាន​បញ្ហា​ឈឺ​ផ្ចិត?

អំឡុង​ពេល​មាន​ផ្ទៃ​ពោះ រាង​កាយ​ស្រីៗ​យើង​មាន​ការ​ប្រែ​ប្រួល​យ៉ាង​ខ្លាំង​ពី​មួយ​ខែ​ទៅ​មួយ​ខែ។ ស្រ្តី​មួយ​ចំនួន​មិន​ជួប​បញ្ហា​ឈឺ​ផ្ចិត​នេះ​ទេ ប៉ុន្តែ​មាន​អ្នក​ខ្លះ​អាច​ជួប​បញ្ហា​ឈឺ​ផ្ចិត​នេះ​សម្រាប់​កូន​​ដំបូង ហើយ​កូន​ទី​ពីរ​បែរ​ជា​លែង​ឈឺ​វិញ​ក៏​មាន។​

យ៉ាងណា បើ​ស្រីៗ​យើង​ជួប​បញ្ហាឈឺ​ផ្ចិត​នេះ កុំ​ព្រួយ​ចិត្ត​អី វា​ជារឿង​ធម្មតា​ប៉ុណ្ណោះ។ ការ​ឈឺ​ចាប់​នេះ​ច្រើន​កើត​នៅ​ពេល​ពោះ​យើង​រីក​កាន់​តែ​ធំ ពិសេស​នៅ​ត្រីមាស​ទី​ពីរ និង​ទី​បី។​

ពពោះឈឺផ្ចិត

. បញ្ហា​ឈឺ​ផ្ចិត​កើត​ឡើង​ដោយសារអ្វី?

ការ​ឈឺ​ផ្ចិត​នេះ អាច​​កើត​មាន​អាស្រ័យ​លើ​រាង​កាយ​របស់​ស្រីៗ​យើង ទំហំ​ពោះ និង​ភាព​រលាស់​នៃ​ស្បែក​ជា​ដើម​។ ពេល​ខ្លះ ក៏​អាច​មក​ពី​ការ​បញ្ហា​ផ្នែក​វេជ្ជសាស្រ្ត​ផ្សេង​ទៀត​ខ្លះ​ដែរ​។ ភាគ​ច្រើន​បំផុត ការ​ឈឺ​ផ្ចិត​មិន​មាន​គ្រោះ​ថ្នាក់​ទេ ហើយ​អាច​បាត់​ទៅ​វិញ​នៅ​ពេលណា​មួយ​ក្នុង​អំឡុង​ពេល​ពពោះ ឬ​ក៏​ក្រោយ​សម្រាល​។​​

ដូច​គ្នា​ដែរ ពេល​ស្បែក និង​សាច់​ដុំ​របស់​យើង​រីក​ធំ​ដល់កម្រិត​អតិបរមា​ក្នុង​អំឡុង​ពេល​ពពោះ ស្បែក​ពោះ​អាច​មាន​ស្នាម​ឆ្នូតៗ រមាស់ និង​ឈឺ​ចាប់។ ផ្ចិត​ស្ថិត​នៅ​​ចំណុច​កណ្ដាល​នៃ​ការ​ប្រែ​ប្រួល​ពោះ​របស់​យើង ដែល​ការណ៍​នេះ​អាច​ធ្វើ​ឲ្យ​មាន​ផល​រំខាន​ ពេល​មាន​ការ​ប្រែ​ប្រួល​លើ​ពោះ​ទាំង​នេះ​។

មួយ​វិញ​ទៀត សម្ពាធ​ពី​ស្បូន ក៏​អាច​ធ្វើ​ឲ្យ​មានការ​ឈឺ​ចាប់​នៅ​ត្រង់​ផ្ចិត​នេះ​ដែរ។ នៅ​ត្រី​មាស​ដំបូង​ស្បូន​នៅ​តូច មិន​ទាន់​រីក​ធំជាង​ឆ្អឹងពុយបីសរបស់​យើង​នៅ​ឡើយ។ នៅ​ពេល​ស្បូន​កាន់តែ​ធំ​ សម្ពាធ​នឹង​កើត​ចេញពី​ក្នុង​ខ្លួន​រុញ​មក​ពោះ និង​ផ្ចិត​។​​​

ការ​កើត​ក្លន​ ក៏​អាច​ធ្វើ​ឲ្យ​ស្រីៗ​ពពោះ​មាន​បញ្ហា​ឈឺ​ផ្ចិត​ដែរ តែ​មិន​ប៉ះពាល់​ដល់​ការ​ពពោះ​នោះ​ទេ​។ ពិសេស​​​ចំពោះ​ស្រីៗ​យើង​មាន​កូន​ភ្លោះ ឬ​ក៏​ជា​មនុស្ស​ធាត់​ខ្លាំង​ហើយ​មាន​ផ្ទៃ​ពោះ​ ក៏​អាច​កើត​ក្លន​ ដោយសារ​សម្ពាធ​ក្នុង​ពោះ​ក៏​ខ្លាំង​ដែរ។ យ៉ាង​ណា បើ​យើង​ឈឺ​ផ្ចិត ហើយ​មាន​ឡើង​ប៉ោង ហើម ឬ​ក្អួត យើង​គួរ​ទៅ​មន្ទីរ​ពេទ្យ​ដើម្បី​បាន​ទទួល​ការពិនិត្យ​បាន​ត្រឹម​ត្រូវ។

ដើម្បី​កាត់​បន្ថយ​បញ្ហា​ឈឺ​ផ្ចិត​នេះ ស្រីៗ​យើង​ពពោះ ពេល​គេង​ គួរ​គេង​ផ្អៀង និង​ដាក់​ខ្នើយ​ទ្រ​ពោះ​ផង ដើម្បី​ជួយ​ដល់​ការ​ទ្រ​ទម្ងន់​ពោះ។

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.healthline.com/health/pregnancy/belly-button-pain

កំណែ​ប្រែបច្ចុប្បន្ន

19/02/2021

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ស្រីៗមានផ្ទៃពោះ ទំហំក្បាលពោះអាចខុសគ្នាដោយ​កត្តា ៥ នេះ

កុំច្រឡំទៀត ការប្រើវិធីនេះ​មិន​អាចការពារ​មិន​ឲ្យមានកូនបានទេ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Feb 19, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម