backup og meta

ស្រ្តីពពោះអាចជួបបញ្ហាដុំកំណកឈាម គ្រោះថ្នាក់បែបណា?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Mar 04, 2021

    ស្រ្តីពពោះអាចជួបបញ្ហាដុំកំណកឈាម គ្រោះថ្នាក់បែបណា?

    ពិត​ណាស់ ថា​មនុស្ស​យើង​គ្រប់​គ្នា​អាច​វិវត្ត​ទៅ​រក​​បញ្ហា​ ដុំកំណក​ឈាមប៉ុន្តែ​ស្រ្តី​មាន​ផ្ទៃ​ពោះ​ សម្រា​ល​កូន និង​ក្រោយ​សម្រាល​កូន​បី​ខែ ប្រឈម​បញ្ហា​នេះ​កាន់តែ​ខ្ពស់​ថែមទៀត​។ ជាក់​ស្ដែង​ស្រ្តី​មាន​ផ្ទៃពោះ អាច​ប្រឈម​នឹង​ដុំបញ្ហា​កំណក​ឈាម​នេះ​ប្រាំ​ដង​ខ្ពស់​ជាង​ស្រ្តី​មិន​មាន​ផ្ទៃពោះ។ បើ​អ៊ីចឹង ស្រ្តីៗ​មាន​ផ្ទៃពោះ​គួរ​ធ្វើ​ម៉េច​ដើម្បី​បង្កា​បញ្ហា​នេះ?​

    . អ្វី​ជា​បញ្ហា​ដុំកំណក​ឈាម?

    ដុំកំណក​ឈាម​ជ្រៅ​ក្នុង​សរសៃវ៉ែន ជា​ជំងឺ​មួយ​កើត​ឡើង​ច្រើន​នៅ​ត្រង់​ជើង​ផ្នែក​ខាង​ក្រោម ភ្លៅ អាង​ត្រគាក និង​ដៃ។ បញ្ហា​នេះ បើ​ទុក​មិន​ទទួល​ការ​ព្យា​បាលទេ កន្លែង​ដែល​មាន​ឈាម​​​ក​ក​នឹង​បែក ហើយ​ធ្វើ​ដំណើរ​ទៅ​កាន់​សួត នាំ​ឲ្យ​មាន​ការ​ស្ទះ​សរសៃឈាមនៅសួតកើត​ឡើង​ហៅ​ថា pulmonary embolism (PE)។ ការ​ស្ទះ​នេះ នឹង​អាច​បញ្ឈប់​ឈាម​មិន​ឲ្យ​ទៅ​ដល់​សួត និង​អាច​ធ្វើ​ឲ្យ​មនុស្ស​យើង​ស្លាប់​បាន។ ទោះបី​ជា​បញ្ហា​កំណក​ឈាម​នេះ​អាច​ការពារ​បាន តែថា pulmonary embolism ក៏​ជា​មូល​ហេតុ​ទូទៅ​មួយ​ធ្វើ​ឲ្យ​ស្រ្តី​មាន​ផ្ទៃពោះ​នៅ​សហរដ្ឋអាមេរិក​បាត់​បង់ជីវិត​។

    កកឈាម

    . ហេតុ​អ្វី​ស្រ្តី​មាន​ផ្ទៃពោះ​មាន​ហានិភ័យ​ខ្ពស់​បញ្ហា​ដុំកំណក​ឈាម?

    ការ​ប្រែ​ប្រួល​រូ​បរាង​ទៅ​តាម​ធម្មជាតិ​របស់​ស្រ្តីមាន​ផ្ទៃពោះ ពេល​សម្រាលកូន និង​បី​ខែ​ក្រោយ​សម្រាល អាច​ធ្វើ​ឲ្យ​ស្រីៗ​ប្រឈម​ខ្ពស់​នឹង​បញ្ហា​ដុំកំណក​ឈាម​នេះ។ ពេល​មាន​ផ្ទៃពោះ​ ស្រ្តី​ខ្លះ​អាច​ជួប​បញ្ហា​មាន​លំហូរ​ឈាម​តិច​ទៅ​កាន់​ជើង​នៅ​ត្រីមាស​ចុងក្រោយ​នៃ​ការ​ពពោះ ព្រោះ​តែ​សរសៃ​ឈាម​នៅ​ជុំវិញ​អាង​ត្រគាក​ត្រូវ​បាន​សង្កត់​ដោយ​សារ​ការ​លូត​លាស់​របស់​កូន​ក្នុង​ផ្ទៃ​។

    បន្ថែម​ពី​នេះ ការ​មិន​​សូវ​បាន​ធ្វើ​ចលនា ឬហាត់​ប្រាណ​ ឬ ក្រោយ​សម្រាល​ស្រីៗ​យើង​ចំណាយ​ពេល​ច្រើន​សម្រាក​លើ​គ្រែ ក៏​អាច​ធ្វើ​ឲ្យ​ឈាម​ហូរទៅ​កាន់​ជើង និង​ដៃ​មាន​កម្រិត​ដែរ ដែល​នាំ​ឲ្យ​ស្រីៗមាន​ឱកាស​កើត​បញ្ហា​ដុំកំណក​ឈាម​។

    . វិធី​បង្ការ​បញ្ហាដុំ​កំណក​សរសៃឈាមជ្រៅ​

    ទោះបីជា​បញ្ហាដុំកំណកសរសៃឈាមជ្រៅ​ (DVT) អាច​កើត​ឡើង​ដោយ​មិន​ចេញ​រោគ​សញ្ញា តែ​សញ្ញា និង​រោគ​សញ្ញា​ខាង​ក្រោម​នេះ​ឧស្សាហ៍​ឃើញ​មាន​កើត​ដែរ​៖

    • ​​ហើម​នៅ​ត្រង់ជើង​
    • ឈឺចាប់ ឬឡើងតឹង ប៉ុន្តែមិន​មាន​របួស​
    • ស្បែកស្ទាប​ទៅ​ក្ដៅឧណ្ហៗ ឡើងក្រហម និង​ប្រែពណ៌។

    បើ​​ស្រីៗ​យើង​សង្កេត​ឃើញ​មាន​សញ្ញា​ ឬ​រោគ​សញ្ញាទាំង​នេះ គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​។​

    សម្រាប់​រោគ​សញ្ញា pulmonary embolism (PE) ​រួម​មាន​៖

    • ពិបាក​ដក​ដង្ហើម
    • ឈឺ​ទ្រូង​ពេល​ដក​ដង្ហើម​វែងៗ​ ឬ​ក្អក
    • ចង្វាក់​បេះដូង​លោត​ខុស​ប្រក្រតី ឬ​ញាប់​ជាង​ធម្មតា

    បើ​ឃើញ​មាន​រោគ​សញ្ញា ឬ​សញ្ញា​ទាំង​នេះ យើង​ត្រូវ​ស្វែង​រក​ការ​ព្យា​បាល​ពីគ្រូពេទ្យ​ជា​បន្ទាន់​។​​

    ដើម្បី​បង្ការ​បញ្ហា​ទាំង​នេះ ស្រ្តី​មាន​ផ្ទៃពោះ​គួរ​៖

  • ដឹង​ពី​កត្តា​ប្រឈម ដូចជា​ធាត់​ពេក មាន​កូនភ្លោះ​ ឬ​មានផ្ទៃពោះ​វ័យ​ចំណាស់ ជា​ដើម។
  • ដឹង​ថា​គ្រូសារ​ធ្លាប់​មាន​ប្រវត្តិ​កើត​បញ្ហា​នេះឬ​អត់​
  • ប្រាប់​គ្រូពេទ្យ​ឲ្យ​បាន​ដឹង​ថា​យើង​ធ្លាប់​មាន​បញ្ហា​កំណក​ឈាម ឬ​ប្រវត្តិគ្រួសារ​មាន​បញ្ហា​នេះ
  • ធ្វើ​សកម្មភាព​រាង​កាយ​ជា​ប្រចាំ
  • ចេះ​សង្កេត និង​តាម​ដាន​ពី​រោគ​សញ្ញា ឬ​សញ្ញា​នៃ​បញ្ហា​កំណក​ឈាម​។
  • បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Mar 04, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម