backup og meta

មូលហេតុធម្មតា ធ្ងន់ធ្ងរ និងត្រូវវះកាត់បន្ទាន់ បើម៉ាក់ៗក្ដៅខ្លួនពេលពពោះ

មូលហេតុធម្មតា ធ្ងន់ធ្ងរ និងត្រូវវះកាត់បន្ទាន់ បើម៉ាក់ៗក្ដៅខ្លួនពេលពពោះ

បញ្ហា​ក្ដៅ​ខ្លួន ឬ​ឡើង​កម្ដៅ ជា​រឿង​សាមញ្ញ​គ្នា​យើង​ណា​ដែល​ថា​មិន​ធ្លាប់​ឈឺ​នោះ គ្រាន់​តែ​សម្រាក​បន្តិច​វា​អាច​ធូរ​ស្បើយ​ទៅ​វិញ តែ​ករណី​ក្ដៅ​ខ្លួន​កើត​លើ​ស្ត្រី​ពពោះ​ខុស​គ្នា​ពី​មនុស្ស​ទូទៅ។ អាការៈ​ក្ដៅ​ខ្លួន អំឡុង​ពេល​មាន​ផ្ទៃពោះ គឺ​ជា​ការ​កើន​ឡើង​កម្ដៅ​ខ្លួន​ធំ​ជាង ឬ​ស្មើ ៣៧.៨ អង្សារសេ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​មន្ទីរពេទ្យ កាល់ម៉ែត

ចំពោះ​ស្ត្រី​ពពោះ អាការៈ​ក្ដៅ​ខ្លួន​ជា​បញ្ហា​សុខភាព​មួយ យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់ ព្រោះ​វា​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខភាព​ម្ដាយ និង​អា​អូន​ក្នុង​ពោះ​បាន។ ​មូល​ហេតុ​បណ្ដាល​ឲ្យ​មាន​អាការៈ​ក្ដៅ​ខ្លួន​ក្នុងពេល​មានផ្ទៃពោះ​នេះ មាន​ករណី​មិន​ធ្ងន់ធ្ងរ ធ្ងន់ធ្ងរ និង​ករណី​ធ្ងន់ធ្ងរ​រហូត​ទាមទារ​ឲ្យ​ម៉ាក់​ៗ​វះកាត់​បន្ទាន់​ទៀត​ផង ជា​ហេតុ​ដែល​ម៉ាក់​ៗ​មិន​ត្រូវ​ធ្វេស​ប្រហែស​ទៅ​លើ​ការ​ថែទាំ​សុខភាព​នោះ​ទេ។

មូល​ហេតុ​បង្ក​ឲ្យ​ក្ដៅ​ខ្លួន​ករណី​មិន​ធ្ងន់ធ្ងរ

  • រលាក​ត្រចៀក
  • រលាក​បំពង់​ក
  • រលាក​ទង​សួត
  • ផ្ដាសាយ​ធំ

មូល​ហេតុ​បង្ក​ឲ្យ​ក្ដៅ​ខ្លួន​ករណី​ធ្ងន់ធ្ងរ

  • រលាក​តម្រង​នោម
  • រលាក​ប្រដាប់​បន្ត​ពូជ
  • រលាក​ស្រោម​ទឹក​ភ្លោះ
  • កើតស្អូច
  • រលាក​សួត
  • ស្រឡទែន
  • របេង។ល។

មូលហេតុ​បង្ក​ឲ្យ​ក្ដៅ​ខ្លួន​ករណី​ទាមទារ​វះកាត់​បន្ទាន់

  • រលាក​ខ្នែង​ពោះវៀន
  • រលាក​ថង់​ទឹក​ប្រមាត់

បើ​ម៉ាក់​ៗ​ជួប​បញ្ហា​ក្ដៅ​ខ្លួន​អំឡុង​ពេល​ពពោះ អាច​ប្រឈម​នឹង​ផល​ពិបាក​ច្រើន​ដូច រលូត​កូន កូន​កើត​មិន​គ្រប់​ខែ ទារក​ស្លាប់​ក្នុង​ពោះ និង​អាច​កើត​ជំងឺ​លើ​ទារក​ដែល​បណ្ដាល​មក​ពី​ការ​ឆ្លង​មេរោគ​ពី​ម្ដាយ​ទៅ​កូន។ល។ ដូច​នេះ​ហើយ ទើប​ម៉ាក់ៗ​ពពោះ​ត្រូវ​ចេះ ឬ​ដឹង​ពី​វិធីការពារ និង​ព្យាបាល​អាការៈ​ក្ដៅ​ខ្លួន​មាន​ដូច​ជា៖

ត្រូវ​នៅ​ឆ្ងាយ​ពី​សត្វ​ឆ្មា ឬ​សត្វ​អាច​បង្ក​រោគ​មួយ​ចំនួន​ទៀត

មិន​ត្រូវ​ញ៉ាំ​សាច់ ឬ​បន្លែ​ឆៅ ដែល​លាង​មិន​បាន​ស្អាត​ល្អ

មិន​ត្រូវ​ញ៉ាំ​អាហារ ផ្អាប់ ឬ​អាហារ​រក្សា​ក្នុង​ទូ​ទឹក​កក​រយៈ​ពេល​យូរ ព្រោះ​វា​មាន​ផ្ទុក​នូវ​ប៉ារ៉ាស៊ីត​មួយ​ចំនួន

ត្រូវ​ពិនិត្យ​ផ្ទៃ​ពោះ និង​ពិនិត្យ​ឈាម ដើម្បី​ស្វែង​រក​មេរោគ​មួយ​ចំនួន​ដែល​អាច​បង្ក​ហានិភ័យ​ដល់​ទារក

ត្រូវ​នៅ​ឲ្យ​ឆ្ងាយ​ពី​ក្មេង ដែល​កើត​អុត​ស្វាយ ឬ​ស្អូច​ព្រោះ​អាច​ឆ្លង​ពី​ក្មេង។ល។

ពពោះ

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

25/05/2021

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ស្ត្រីពពោះ និងកំពុងបំបៅដោះកូន អាចចាក់វ៉ាក់សាំងកូវីដ ១៩ បានអត់?

ម៉ាក់ៗកើតជំងឺប៉ុន្មានអំឡុងពពោះ កូនកើតមកអាចមានបញ្ហាស្វិតសាច់ខួរក្បាល


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ May 25, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម