backup og meta

វ៉ាក់សាំងកូវីដ-១៩ និងវ៉ាក់សាំងប៉ុន្មាននេះ ស្ត្រីពពោះមិនអាចចាក់បានទេ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jun 03, 2021

    វ៉ាក់សាំងកូវីដ-១៩ និងវ៉ាក់សាំងប៉ុន្មាននេះ ស្ត្រីពពោះមិនអាចចាក់បានទេ

    អំឡុង​ពេល​ពពោះ ស្ត្រី​ជា​ម្តាយ​អាច​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​តេតាណូស និង​វ៉ាក់សាំង​ផ្តាសាយ​បាន។ ផ្ទុយ​ទៅ​វិញ​វ៉ាក់សាំង​មួយ​ចំនួនខាង​ក្រោមនេះ​មិន​មាន​សុវត្ថិភាព​សម្រាប់​ស្ត្រី​ពពោះ និង​គភ៌​ឡើយ។

    ១. វ៉ាក់សាំង​កូវីដ ១៩

    មក​ដល់​បច្ចុប្បន្ន​មាន​វ៉ាក់សាំង​កូវីដ ១៩ ចំនួន ៦ ហើយ​ដែល​បាន​ទទួល​ស្គាល់​ដោយ​អង្គការ​សុខភាព​ពិភពលោក (WHO) ក្នុង​នោះ​មាន​វ៉ាក់សាំង Pfizer, AstraZeneca, Moderna, Johnson&Johnson, Sinopharm និង Sinovac។ ចំពោះ​ការ​ចាក់​វ៉ាក់សាំង​ទាំង​អស់​នោះ​លើ​ស្ត្រី​ពពោះ​ អង្គការ​សុខភាព​ពិភព​លោក​ពន្យល់​ថា អាច​ធ្វើ​ទៅ​បាន​ក្នុង​ករណី​ចាំ​បាច់​បំផុតប៉ុណ្ណោះ ព្រោះ​បច្ចុប្បន្នមាន​ការ​សិក្សា​តិចតួច​ពី​ការ​ចាក់​វ៉ាក់សាំង​នេះ​លើ​ស្ត្រី​ពពោះ ​ដែល​មិន​ទាន់​អាច​បញ្ជាក់​ច្បាស់​ថា ​តើ​វា​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​ដំណើរ​ការ​ពពោះ​ដែរឬ​អត់។

    ២. វ៉ាក់សាំង​កញ្ជ្រឹល ស្រឡទែន និងស្អូច

    វ៉ាក់សាំង​ទាំងនេះ​ក៏មិន​អាច​ចាក់​អំឡុង​ពេល​កំពុង​មាន​ផ្ទៃពោះ​ដែរ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ។ ដើម្បី​បង្ការ​ជំងឺ​ឆ្លង​ទាំងអស់នេះ លោក​វេជ្ជបណ្ឌិត​ណែនាំ​ឲ្យ​ស្រីៗ​ដែល​មាន​បំណង​យក​កូន ត្រូវ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ស្អូច ​មុន​ពេល​ពពោះ នោះ​ទើប​មាន​សុវត្ថិភាព​ទាំង​ម្តាយ​ទាំង​កូន។ ថ្នាំ​បង្ការ​ប្រភេទ​នេះ​​បើ​ចាក់​ពេល​មាន​ផ្ទៃពោះអាច​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ​ដូច​ជា កើត​មក​មិន​គ្រប់​លក្ខណៈ រលូតជាដើម។

    ២. វ៉ាក់សាំង​អុតស្វាយ

    ការចាក់វ៉ាក់សាំងអុតស្វាយអំឡុងពេលពពោះអាចនឹងមានផលប៉ះពាល់ដល់កូនក្នុងផ្ទៃ ពិសេសអាចបង្កឲ្យទារកក្នុងផ្ទៃពិការ​អវយវៈ​ផ្សេងៗ​ដូចជា ត្រចៀក ភ្នែក បេះដូង ដៃ ជើង និង​ខួរក្បាល។

    ៣. វ៉ាក់សាំងរើម

    មិនខុសពីវ៉ាក់សាំងកញ្រ្ជឹល ស្រឡទែន ស្អូច និងអុតស្វាយប៉ុន្មានទេ ការចាក់វ៉ាក់សាំងរើមពេលពេលពពោះ ក៏បង្កហានិភ័យដល់ទារកក្នុងផ្ទៃដែរ។

    វ៉ាក់សាំង

     

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Jun 03, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម