backup og meta

ដឹងគន្លឹះទាំងនេះ ម៉ាក់ៗអស់បារម្ភកូនក្នុងផ្ទៃមានជំងឺបេះដូងពីកំណើត

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Aug 18, 2021

    ដឹងគន្លឹះទាំងនេះ ម៉ាក់ៗអស់បារម្ភកូនក្នុងផ្ទៃមានជំងឺបេះដូងពីកំណើត

    ទារក​មួយ​ចំនួនកើតមក​មាន​ជំងឺ​បេះដូង​ពី​កំណើត មាន​ន័យថា អាអូន​កើត​មាន​ជំងឺ​នេះ​តាំង​នៅ​ក្នុង​ផ្ទៃ​ម្តាយ​មក​ម៉្លេះ។ ចុះ​ធ្វើ​ម៉េច​ទៅ​ទើប​ម៉ាក់ៗ​អាច​ការពារ​កូន​ក្នុង​ផ្ទៃ​មិន​ឲ្យ​មាន​ជំងឺ​បេះដូង​ពី​កំណើត?

    សំណួរ​នេះ លោក​សាស្ត្រាចារ្យ​មហាបរិញ្ញា វេជ្ជបណ្ឌិត សុខ ជួរ ប្រធាន​ផ្នែក​ជំងឺ​បេះដូង នៅ​មជ្ឈមណ្ឌល​ជំងឺ​បេះដូង នៃ​មន្ទីរពេទ្យ​កាល់ម៉ែត បកស្រាយ​ថា មាន​ចំណុច​សំខាន់ ៣ ដែល​ស្ត្រី​ជា​ម្តាយ​ត្រូវ​ប្រុង​ប្រយ័ត្ន និង​ធ្វើ​ឲ្យ​បាន។

    ទី១ នៅ​ពេល​ពេល​ពពោះ ម៉ាក់ៗ​មិន​ត្រូ​វប្រើ​ថ្នាំ​ផ្តេសផ្តាស​ដោយ​គ្មាន​វេជ្ជបញ្ជា​នោះ​ទេ ទី២ បើ​ឈឺ​ពេល​មាន​ផ្ទៃពោះ ដូចជា គ្រុនក្តៅ កើត​ស្អូច ម៉ាក់ៗ​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​ជា​បន្ទាន់ ដើម្បី​ពិនិត្យ​សុខភាព​ទាំង​ម្តាយ​និង​កូន តើ​មាន​បញ្ហា​ឬ​អត់? និង​ចំណុច​សំខាន់​ទី៣ ស្ត្រី​ពពោះត្រូវ​ញ៉ាំ​អាហារ​មាន​ជីវជាតិ​ឲ្យបាន​គ្រប់​គ្រាន់ ពិសេស​អាស៊ីដហ្វូលិក

    ក្នុង​នោះ​លោក​វេជ្ជបណ្ឌិត ប្រធាន​សមាគម​គ្រូពេទ្យ​បេះដូង​កម្ពុជា​រូប​នេះ​ណែនាំ​ឲ្យ​ស្ត្រី​មានផ្ទៃ​ពោះ​ញ៉ាំ​អាស៊ីដហ្វូលិក​ឲ្យ​បាន​គ្រប់​គ្រាន់ ពោល​គឺ​ចាប់​ពី​ពេល​ត្រៀម​លក្ខណៈ​យក​មក​កូន​មក​ម៉្លេះ។​

    គណនាទម្ងន់ស្ត្រីពពោះ នៅទីនេះ

    ចំពោះ​បរិមាណ​អាស៊ីដហ្វូលិក​ដែល​ស្ត្រី​ពពោះ​ត្រូវ​ការ​វិញ អង្គការ​សុខភាព​ពិភព​លោក (WHO) ណែ​នាំ​ឲ្យស្ត្រី​ញ៉ាំ​អាស៊ីដ​ហ្វូលិក ៤០០ មីក្រូក្រាម/ថ្ងៃ ចាប់​ពី ៣ ខែ មុន​យក​កូន រហូត​ដល់​គភ៌អាយុ​ ១២ សប្តាហ៍។ ក្រៅ​ពី​​មានក្នុង​ថ្នាំ​វីតាមីន អាស៊ីដ​ហ្វូលិក ក៏​មាន​នៅ​ក្នុង​អាហារ​ផង​ដែរ ដូច​ជា ​មាន​នៅ​ក្នុង​បន្លែ​បៃតង​ចាស់ ស្ពៃពួយឡេង គ្រាប់​សណ្តែក​គ្រប់​មុខ ផ្លែក្រូច ផ្លែល្ហុង ផ្លែប៊ើរ ថ្លើមគោ ស៊ុត ជាដើម។

    ជំងឺបេះដូងពីកំណើតអាចព្យាបាលជាទេ? លោកវេជ្ជបណ្ឌិតពន្យល់ថា ជំងឺ​បេះដូង​ពី​កំណើត​មួយ​ចំនួន អាច​ជា​ដោយ​ខ្លួន​ឯង នៅ​ពេល​ទារក​វិវត្ត​ធំ​ទៅ ប៉ុន្តែ​មួយ​ចំនួន​ទៀត​តម្រូវ​ឲ្យ​គ្រូពេទ្យ​ជំនាញ​ព្យាបាល​​ភ្ជិត ដោយ​វិធី​វះកាត់ ឬ​យក​ឆ្នុក​ទៅ​ញ៉ុក​ប្រហោង​ឲ្យ​ជិត​ឡើង​វិញ។

    ពពោះ

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Aug 18, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម