backup og meta

ម៉ាក់ៗបែកទឹកភ្លោះ តែមិនឈឺពោះអាចមានបញ្ហាដល់កូន និងខ្លួន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Sep 08, 2021

    ម៉ាក់ៗបែកទឹកភ្លោះ តែមិនឈឺពោះអាចមានបញ្ហាដល់កូន និងខ្លួន

    ពេល​ដល់​ថ្ងៃ​សម្រាល ម៉ាក់​ៗ​ច្បាស់​ជា​ឈឺ​ពោះ និង​មាន​បែក​ទឹក​ភ្លោះ មុន​នឹង​ឡើង​គ្រែ​ចាំ​ទទួល​សមាជិក​គ្រួសារ​ថ្មី។ ផ្ទុយ​ទៅវិញ ឥឡូវ​នេះ មាន​ម៉ាក់​ៗ​មួយ​ចំនួន បែក​ទឹក​ភ្លោះ​រាប់​ម៉ោង​ហើយ ប៉ុន្តែ​មិន​ឃើញ​មាន​ឈឺ​ពោះ ឈឺ​អី​សោះ ហើយ​អ្នក​ជំនាញ​ថា បើ​បែក​ទឹក​ភ្លោះ​មិន​ឈឺ​ពោះ ក៏​អាច​មាន​ផល​វិបាក​ដល់​ម៉ាក់ៗ និង​អា​អូន​ក្នុង​ផ្ទៃ​ដែរ។

    ការ​បែក​ទឹក​ភ្លោះ​របស់​ស្ត្រី​ពពោះ​នៅ​ត្រី​មាស​ទី​១ និង​ទី​២ មិន​អាច​ជួយ​បាន​ទេ ដោយសារ​ជំងឺ​ផ្សេង​ៗ ឬ​កត្តា​ជាច្រើន​ទៀត។ តែ​សម្រាប់​ស្ត្រី​គ្រប់​ខែ​វិញ​ទឹក​ភ្លោះ​នឹង​ស្រក​ទៅ​វិញ​ខ្លះ ព្រោះ​ពេល​គ្រប់ ឬ​លើស​ខែ​នោះ ទឹក​ភ្លោះ​លែង​បង្កើត​មក​ទៀត​ហើយ។ ចំណែក​បញ្ហា​បែក​ទឹក​ភ្លោះ​មិន​ឈឺពោះ​អាច​មក​ពី​បញ្ហា​ណា​មួយ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរ​ពេទ្យ​កាល់ម៉ែត។

    គណនាថ្ងៃសម្រាលកូននៅទីនេះ

    បើ​តាម​លោក​វេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី បាន​ពន្យល់​ថា ផលវិបាក​ដែល​អាច​កើត​មាន​ការ​បែក​ស្រោម​ទឹកភ្លោះ​មិន​ឈឺ​ពោះ​នោះ​គឺ ការ​រលាក​ស្រោម​ទឹក​ភ្លោះ​ដែល​បណ្ដាល​មក​មេរោគ​ពី​ទ្វារមាស​ឆ្លង​កាត់​ស្រោម​ទឹក​ភ្លោះ​ហើយ​អាច​បណ្ដាល​ឲ្យ​ម្ដាយ​ក្ដៅ​ខ្លួន និង​បង្ក​រោគ​ដល់​ទារក ធ្វើ​ឲ្យ​ចង្វាក់​បេះ​ដូង​ទារក​លោត​ញាប់។

    ផល​វិបាក​បញ្ហា​បែក​ទឹក​ភ្លោះ​មិន​ឈឺ​ពោះ អាច​ប៉ះពាល់​ធ្ងន់ធ្ងរ បើ​ទារក​មិន​គ្រប់​ខែ ពិសេស​ក្នុង​ករណី​បែក​ទឹក​ភ្លោះ​យូរ មិន​ទទួល​បាន​ការ​ព្យាបាល​ដូច​ជា៖

    ១. ជំងឺ​សួត​ដែល​ទារក​មិន​គ្រប់​ខែ​តែង​ជួប​ប្រទះ​ក្រោម​អាយុ​គភ៌ (ក្រោម ៣៤​សប្ដាហ៍)

    ២. ជំងឺ​រលាក​ប្រព័ន្ធ​រំលាយអាហារ​ដែល​បណ្ដាល​មក​ពី​ការ​បង្ក​រោគ។

    វេជ្ជបណ្ឌិត ច័ន្ទ រស្មី បាន​បន្ថែម​ឲ្យ​ដឹង​ថា ការ​បង្ក​រោគ​ដល់​ទារក​ដែល​បែក​ស្រោម​ទឹក​ភ្លោះ​យូរ ចេញ​រោគ​សញ្ញា​សំខាន់​ដូច​ជា៖

  • ទឹកភ្លោះ​មាន​ពណ៌​បៃតង​ខាប់ និង​ក្លិន​មិន​ល្អ
  • ចង្វាក់​បេះដូង​ទារក​ខ្សោយ ឬ​កូន​មិន​សូវ​កម្រើក
  • កូន​មាន​កម្ដៅ​ខ្ពស់ (ក្ដៅ​ខ្លួន) ក្រោយ​សម្រាល​រួច។
  • ម៉្យាង​វិញ​ទៀត ទងសុក​អាច​ធ្លាក់​គាប​ជាប់​ខាង​មុខ​ស្បូន​ក្រោយ​ពី​ការ​បែក​ទឹក​ភ្លោះ ជា​ហេតុ​អាច​បណ្ដាល​ឲ្យ​គ្រោះ​ថ្នាក់​ដល់​ទារក​ភ្លាមៗ​ដោយ​សុក​មិន​អាច​បញ្ជូន​ចរន្ត​ឈាម​ទៅ​កូន​បាន​ដែល​មាន​ជា​ញឹក​ញាប់​ចំពោះ​កូន​បញ្ច្រាស កូន​ទទឹង​ពោះ និង​ម្ដាយ​ដែល​មាន​ទឹក​ភ្លោះ​ច្រើន។

    បែក​ទឹក​ភ្លោះ

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Sep 08, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម