backup og meta

ចេញ ៩ សញ្ញានេះ អាចថាម៉ាក់ៗបាក់ទឹកចិត្តមុនសម្រាលហើយ

ចេញ ៩ សញ្ញានេះ  អាចថាម៉ាក់ៗបាក់ទឹកចិត្តមុនសម្រាលហើយ

អំឡុង​ពេល​ពពោះ​អាច​ជា​ពេល​វេលា​ដ៏​រំភើប​រីករាយ​មួយ និង​អាច​ជា​ពេល​វេលា​ដ៏​តានតឹង​មួយ​សម្រាប់​ម៉ាក់​ៗ​ដូច​គ្នា ជា​ពិសេស​គឺ​មុន​ពេល​សម្រាល។ ម៉ាក់ៗ​ពពោះ​គ្រប់​រូប​អាច​គិត​ថា វា​ជា​រឿង​ធម្មតា​ទេ​ដែល​កើត​ស្ត្រេស​ក្នុង​ពេល​នេះ ព្រោះ​អារម្មណ៍​មានប្រែ​ប្រួល​​ចុះឡើង​ ប៉ុន្តែ​បើ​មាន​សញ្ញា​ដូច​រៀប​រាប់​ខាង​ក្រោម​នេះ ម៉ាក់ៗ​មិន​មែន​ស្ត្រេស​ធម្មតា​ទេ អាច​ជា​ជំងឺ​បាក់​ទឹក​ចិត្ត​មុន​សម្រាល។

គណនាថ្ងៃសម្រាលកូននៅទីនេះ

Academy of American Pediatric (AAP) បាន​ឲ្យ​ដឹង បញ្ហា​បាក់​ទឹក​ចិត្ត​មុន​ពេល​សម្រាល​នេះ អាច​បង្ក​ឡើង​ដោយ​កត្តា​រួម​ផ្សំ​ជា​ច្រើន​បញ្ចូល​គ្នា​ទាំង​កត្តា​ផ្លូវ​ចិត្ត ផ្លូវ​កាយ និង​បរិយាកាស​ជុំ​វិញ​ខ្លួន​យើង។ ​រោគ​សញ្ញា​នៃ​ជំងឺ​បាក់​ទឹក​ចិត្ត​មុន​សម្រាល អាច​ខុស​គ្នា​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់​ទៀត ហើយ​វា​ជា​រឿង​សំខាន់​ដែល​ម៉ាក់ៗ​គ្រប់​រូប​គួរ​តែ​ជជែក​រក​ដំណោះ​ស្រាយ​ជាមួយ​ដៃ​គូ ឬ​មនុស្ស​ជា​ទី​ស្រលាញ់​របស់​យើង​ឲ្យ​បាន​ឆាប់ កុំ​ទុក​នូវ​ក្នុង​ចិត្ត​ម្នាក់​ឯង។

រោគ​សញ្ញា​នៃ​ជំងឺ​បាក់​ទឹក​ចិត្ត​មុន​សម្រាល

  • ថប់​បារម្ភ និង​ព្រួយ​ចិត្ត​ច្រើន​ពី​កូន​ក្នុង​ផ្ទៃ
  • មាន​អារម្មណ៍​អស់​សង្ឃឹម
  • លែង​មាន​អារម្មណ៍​សប្បាយ​នឹង​អ្វី​ដែល​ធ្លាប់​ចូល​ចិត្ត
  • បាត់​បង់​ចំណង់​អាហារ
  • ទម្ងន់​មិន​ឡើង (ព្រោះ​ញ៉ាំ​មិន​គ្រប់​គ្រាន់)
  • បារម្ភ​ខ្លាច​មើល​កូន​មិន​បាន​ល្អ
  • គេង​មិន​លក់​ញឹក​ញាប់
  • អារម្មណ៍​មិន​ល្អ ងាយ​យំ
  • ឈឺ​ក្បាល ឬ​ចុក​ចាប់​រាងកាយ។

ចំពោះ​បញ្ហា​បាក់​ទឹក​ចិត្ត​មុន​សម្រាល ចាំ​បាច់​ណាស់​ដែល​ម៉ាក់​ៗទទួល​បាន​ការ​ព្យាបាល​ត្រឹម​ត្រូវ។ ក្នុង​ករណី ម៉ាក់ៗ​មាន​បញ្ហា​បាក់​ទឹក​ចិត្ត​មុន​សម្រាល ហើយ​មិន​បាន​ព្យាបាល​ទេ វា​អាច​ធ្វើ​ឲ្យ​អាការៈ​កាន់​តែ​អាក្រក់​ទៅ បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ទាំង​ម្ដាយ និង​គភ៌​។ គ្រោះ​ថ្នាក់​ទាំង​នោះ​អាច​មា​ន​ដូច​ជា​ មាន​ចន្លោះ​ខ្វះ​ខាត​ក្នុង​ការ​ថែ​ទាំ​សុខភាព មាន​បញ្ហា​អំឡុង​ពេល​ពពោះ និង​សម្រាល បញ្ហា​ទម្ងន់ និង​គភ៌​កើត​មិន​គ្រប់​ខែ ឬ​មិន​គ្រប់​គីឡូ​ស្តង់ដារ។

ដូច​នេះ រាល់​ពេល​ដែល​ម៉ាក់ៗ​មាន​អារម្មណ៍​មិន​ល្អ គួរ​ស្វែង​រក​ជំនួយ​ពី​មនុស្ស​ជុំ​វិញ​ខ្លួន ពិសេស​នោះ​ដៃគូ​យើង​​តែ​ម្ដង ដើម្បី​ជួយ​សម្រួល​សម្ពាធ​ដែល​កំពុង​មាន ​ដោយ៖

១. ពិភាក្សា​ពី​អារម្មណ៍ ឬ​សម្ពាធ​ជា​មួយ​គ្រួសារ ឬ​មិត្តភ័ក្ដិ

២. ចាប់​ផ្ដើម​ធ្វើ​អ្វី​ដែល​ខ្លួន​ធ្លាប់​ចូល​ចិត្ត​ឡើង​វិញ

៣. ស្វែង​រក​ជំនួយ​ពី​គ្រូពេទ្យ​ជំនាញ បើ​បារម្ភ​ពី​សុខភាព​កូន

៤. ព្យាយាម​គេង​ឲ្យ​បាន​គ្រប់​គ្រាន់ ញ៉ាំ​ឲ្យ​បាន​គ្រប់​គ្រាន់

៥. ព្យាយាម​ហាត់​ប្រាណ ដើម្បី​សុខភាព

៦. រក​ជំនួយ​ពី​អ្នក​ជំនាញ​ចិត្តសាស្ត្រ បើ​ម៉ាក់​ៗ​នៅ​តែ​មិន​មាន​អារម្មណ៍​ធូរ​ស្បើយ កុំ​ដាក់​សម្ពាធ​លើ​ខ្លួន។

បាក់​ទឹក​ចិត្ត​មុន​សម្រាល

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Prenatal Depression https://www.beaumont.org/conditions/prenatal-depression

Depression during pregnancy: You’re not alonehttps://www.mayoclinic.org/healthy-lifestyle/pregnancy-week-by-week/in-depth/depression-during-pregnancy/art-20237875

កំណែ​ប្រែបច្ចុប្បន្ន

16/09/2021

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

តិចនិចធ្វើលំហាត់ប្រាណក្រាយសម្រាល ជួយឱ្យពោះរាបស្មើវិញ

ពិសេសសម្រាប់ស្រីៗ សំណួរ-ចម្លើយ ជុំវិញការរួមភេទក្រោយសម្រាល


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Sep 16, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម