ពិនិត្យឃើញមានមេរោគក្នុងទឹកនោមអំឡុងពេលពពោះអាចកើតឡើងលើស្ត្រីប្រហែលពី ២ ទៅ ១៥ នាក់ក្នុងចំណោមស្រ្តី ១០០ នាក់ ដែលមានមេរោគក្នុងទឹកនោមលើសពី ១០០ ០០០ ក្នុងមួយមិល្លីលីត្រ។ តើការមានមេរោគក្នុងទឹកនោមពេលពពោះ ម៉ាក់ៗគួរបារម្ភអត់?
វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្រ្តីនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ បានលើកឡើងថា បញ្ហានេះអាស្រ័យទៅលើសុខភាពរបស់ម៉ាក់ៗ ប្រសិនបើម៉ាក់ៗមានមេរោគក្នុងទឹកនោម ប៉ុន្តែមិនមានរោគសញ្ញាអ្វីទេ វាមិនមែនជាការឆ្លងមេរោគផ្លូវទឹកនោមទេ។ ក្នុងករណីម៉ាក់ៗមានមេរោគក្នុងទឹកនោម តែម៉ាក់ៗមានរោគសញ្ញាដូចខាងក្រោម មានន័យថាម៉ាក់ៗឆ្លងមេរោគផ្លូវទឹកនោម (UTI) ហើយ។
ចង់គណនាទម្ងន់ស្រ្តីមានផ្ទៃពោះ ចុចទីនេះ!
រោគសញ្ញានៃការឆ្លងមេរោគផ្លូវទឹកនោមមាន៖
[embed-health-tool-pregnancy-weight-gain]