backup og meta

ការពិនិត្យទឹកនោមពេល​ពពោះ ជួយម៉ាក់ៗដឹងពីបញ្ហាសុខភាព

ការពិនិត្យទឹកនោមពេល​ពពោះ ជួយម៉ាក់ៗដឹងពីបញ្ហាសុខភាព

ការពិនិត្យទឹកនោមពេលតាមដានសុខភាពគភ៌ជារៀងរាល់ខែអាចឱ្យគ្រូពេទ្យដឹងពីជំងឺ ឬលក្ខខណ្ឌដែលអាចប៉ះពាល់ដល់ម៉ាក់ៗ ឬទារកក្នុងផ្ទៃ។ តើការពិនិត្យទឹកនោមអំឡុងពេលតាមដានសុខភាពគភ៌អាច​​ឱ្យគ្រូពេទ្យ និងម៉ាក់ៗដឹងពីជំងឺអ្វីខ្លះ?

១. ជំងឺទឹកនោមផ្អែម

ការមានជាតិគ្លុយកូស (ឬជាតិស្ករ) ខ្ពស់នៅក្នុងទឹកនោមអាចបញ្ជាក់ថាម៉ាក់ៗ​​មានជំងឺ​ទឹកនោមផ្អែម​ប្រភេទទី ១ ប្រភេទទី ២  ឬមានជំងឺទឹកនោម​​ផ្អែម​នៅពេលមានផ្ទៃពោះ។

២. ជំងឺបម្រុងក្រឡាភ្លើង

ប្រសិនបើក្នុងទឹកនោមម៉ាក់ៗមានកម្រិតប្រូតេអ៊ីនខ្ពស់ វាអាចជាសញ្ញានៃការមាន​ជំងឺបម្រុង​ក្រឡា​ភ្លើង ឬជំងឺលើសសម្ពាធឈាមដែលបណ្ដាលមកពីការមានផ្ទៃពោះ។

៤. ការឆ្លងមេរោគផ្លូវទឹកនោម

ការមានមេរោគ ឬកោសិកាឈាមសនៅក្នុងទឹកនោមអាចជាសញ្ញានៃការឆ្លងមេរោគផ្លូវទឹកនោម។

ឆ្លងមេរោគផ្លូវទឹកនោម

ចង់គណនាថ្ងៃសម្រាលកូន​ ចុចទីនេះ!

៥. បញ្ហាតម្រងនោម

ការមានប្រូតេអ៊ីនខ្ពស់ ឬឈាមនៅក្នុងទឹកនោមអាចជាសញ្ញានៃការមានបញ្ហាតម្រងនោម

៤. ការខ្វះជាតិទឹក

ជា​ធម្មតាទឹកនោម​ពណ៌​ក្រមៅអាច​ជា​សញ្ញានៃការខ្វះជាតិទឹក ដូច្នេះម៉ាក់ៗត្រូវញុំាទឹក​​បន្ថែម​។

ការពិនិត្យទឹកនោមអំឡុង​ពេលតាមដានសុខភាពគភ៌ជារៀងរាល់ខែអាចឱ្យ​គ្រូពេទ្យ​ធ្វើការព្យាបាល​ម៉ាក់ៗ​ទាន់ពេលវេលា និងបង្ការផលវិបាកនៃជំងឺមួយចំនួន ប្រសិនបើទឹកនោមម៉ាក់ៗមានបញ្ហា។

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Getting a Pregnancy Urinalysis: About Prenatal Urine Tests
https://americanpregnancy.org/prenatal-testing/urine-test-urinalysis/#:~:text=Why%20is%20a%20urine%20analysis,proteins%2C%20ketones%2C%20and%20bacteria.

Urine tests during pregnancy
https://www.babycenter.com/pregnancy/health-and-safety/urine-tests-during-pregnancy_1699

Urine Tests During Pregnancy
https://www.whattoexpect.com/pregnancy/pregnancy-health/prenatal-testing-urine-tests/

Urine Tests During Pregnancy
https://consumer.healthday.com/encyclopedia/pregnancy-33/pregnancy-news-543/urine-tests-during-pregnancy-643994.html

កំណែ​ប្រែបច្ចុប្បន្ន

01/11/2021

អត្ថបទ​ដោយ សុខ វណ្ណ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

របៀបរស់នៅទាំងនេះ ការពារម៉ាក់ៗកើតទឹកនោមផ្អែមពេលពពោះ

ប្រែប្រួលរសជាតិអាហារពេលមានផ្ទៃពោះ ម៉ាក់ៗគួរធ្វើម៉េច?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Nov 01, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម