backup og meta

អីទៅរ៉េស៊ីស? ប៉ះពាល់ម្ដាយ-ទារកអត់ ពេលកំពុងពោះ? (ភាគ១)

អីទៅរ៉េស៊ីស? ប៉ះពាល់ម្ដាយ-ទារកអត់ ពេលកំពុងពោះ? (ភាគ១)

ធ្លាប់​ឮ​ពាក្យ​ថា រ៉េស៊ីស ដែរ​អត់? ជា​ពិសេស​គ្នា​យើង​កំពុង​មាន​ផ្ទៃពោះ បើ​មិន​ធ្លាប់ អាន​លេងៗ​សិន​ទៅ ឬ​ចែក​រំលែក​បន្ត ឲ្យ​គ្នា​យើង​ផ្សេង​ទៀត​ដឹង​ផង។

១- អីទៅជារ៉េស៊ីស (Rhesus)?

ធម្មតា ស្រីៗ​កំពុង​ពពោះ​ទាំង​អស់​ត្រូវ​ធ្វើ​តេស្ត​ឈាម ដើម្បី​ដឹង​ពី​ក្រុម​ឈាម​របស់​ខ្លួន (A, B, AB ឬ O) និង​រក​មើល រ៉េស៊ីស កំណត់​ដោយ​ហ្សែន​ម្នាក់ៗ គឺ​សម្គាល់​លើ​វត្តមាន​អង់ទីសែន D ស្ថិត​លើ​ផ្ទៃ​កោសិកា​ឈាម​ក្រហម ហើយ​ភាគច្រើន​គ្រប់​គ្នា​គឺ​មាន រ៉េស៊ីសវិជ្ជមាន រីឯ រ៉េស៊ីស​អវិជ្ជមាន កម្រ​មាន​ណាស់។

២- មានអីកើតឡើងបើរ៉េស៊ីសអវិជ្ជមាន?

បើ​មាន​រ៉េស៊ីសអវិជ្ជមាន ពេល​មាន​កូន​ដំបូង មិនចោទ​ជា​បញ្ហា​​ទេ មាន​ន័យថា​កូនទី១ មាន រ៉េស៊ីស វិជ្ជមាន ទទួលហ្សែន​ពី​ឪពុក។ ប៉ុន្តែ​ពេល​​មាន​កូនទី២ រាងកាយ​ម៉ាក់ នឹង​បង្កើ​តអង់ទីករ​ប្រឆាំង ​រ៉េស៊ីស វិជ្ជមាន​របស់កូន ហើយ​អង់ទីករ​នោះ​ធ្វើ​ដំណើរ​ទៅ​ក្នុង​ខ្លួន​កូន តាម​រយៈសុក គេ​ហៅថា ប្រតិកម្ម​ប្រឆាំង​មេរោគ​នៃ​​ប្រព័ន្ធភាពស៊ាំ ព្រោះ​រាងកាយ​ម៉ាក់​មិន​ស្គាល់​​រ៉េស៊ីសកូន ទើប​ផលិត​អង់ទីករ​ប្រឆាំង​នេះ​ឡើង។

យ៉ាងណា នៅ​តែ​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន ដោយ​ពេទ្យ​អាច​ចាក់​ថ្នាំ​ទប់ស្កាត់​ការកើត​មាន​ប្រតិកម្ម​ប្រឆាំង​ពី​ម៉ាក់ នាំ​ឲ្យ​ការ​មាន​ផ្ទៃពោះ​អាច​ប្រព្រឹត្ត​ទៅ​បាន ហើយ​កូន​លូតលាស់​ដូច​ធម្មតា។

៣- ប្រតិកម្ម​ប្រឆាំង​ជា​អ្វី?

អំឡុង​ពេល​មាន​ផ្ទៃពោះ ឈាម​ម៉ាក់ និង​អូនៗ គ្មាន​ទំនាក់​ទំនង​គ្នា​ផ្ទាល់​ទេ ប៉ុន្តែ​អាច​មាន​តំណក់​ឈាម​តូច​មួយ​ចេញ​ពី​សុក ប៉ះ​ទៅ​រាងកាយ​ម៉ាក់ៗ​បាន ទោះ​យើង​មើល​មិន​ឃើញ និង​មិន​ចាប់​អារម្មណ៍ ព្រោះ​ថា​មិនមាន​ការ​ហូរឈាម​ខ្លាំង​តាម​ទ្វារមាស ហើយ​ប្រតិកម្ម​ប្រឆាំង​គ្នា ជា​ទូទៅ​កើត​នៅ ត្រីមាសទី៣។ ប៉ុន្តែ​ឈាម​ម៉ាក់ និង​អូនៗ​នៅ​តែ​អាច​មាន​ទំនាក់​ទំនង​គ្នា បើសិន​មាន​ករណី​ដូច៖

– ការ​ធ្លាក់​ឈាម​តាម​ទ្វារមាស​នៅសប្ដាហ៍​ទី ២០

– សញ្ញា​គំរាម​រលូត ដូចជា ធ្លាក់ឈាម ឬ​ចុកមួល​ខ្លាំង

– ការ​បូម​ទឹកភ្លោះ

– ការ​បង្វិល​ក្បាល​ទារក គេតែង​ធ្វើសម្រាប់​ទារក​មិនបង្វិល​ក្បាល​ចុះ​ពេល​ជិតគ្រប់ខែ

– ការ​ប៉ះទង្គិច​ពោះ​ដោយ​ប្រការ​ណាមួយ

– ការ​សម្រាល​ដោយ​វះកាត់ ព្រោះ​ថា​ចៀស​មិនផុត​ពី​ការ​ប៉ះឈាម។

 

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Rh Sensitization During Pregnancy. http://www.webmd.com/baby/tc/rh-sensitization-during-pregnancy-topic-overview#1. Accessed May 22, 2017.

What Is My Rhesus Status, and How Will It Affect My Pregnancy? https://www.babycentre.co.uk/a568837/what-is-my-rhesus-status-and-how-will-it-affect-my-pregnancy. Accessed May 22, 2017.

កំណែ​ប្រែបច្ចុប្បន្ន

13/03/2019

អត្ថបទ​ដោយ យ៉ានណែត ដាញែល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Ly Sophat


អត្ថបទពាក់ព័ន្ធ

ចង់ឆាប់មានកូន ស្រីៗមិនគួររំលងរបបអាហារទាំង៥ប្រភេទនេះឡើយ

ធ្វើម៉េចដឹងថា ម៉ាក់ៗគ្រាន់តែសោកសៅក្រោយសម្រាលឬមានជំងឺធ្លាក់​ទឹកចិត្ត​ក្រោយ​សម្រាល​?​ ​


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ Mar 13, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម