backup og meta

រ៉េស៊ីស​ជា​អ្វី​ ប៉ះ​ពាល់​ម្ដាយ-ទារក អត់​ពេល​កំពុង​ពពោះ? (ភាគ២)

រ៉េស៊ីស​ជា​អ្វី​ ប៉ះ​ពាល់​ម្ដាយ-ទារក អត់​ពេល​កំពុង​ពពោះ? (ភាគ២)
 កន្លងមក Hello គ្រូពេទ្យ​បាន​ពន្យល់រួច​ហើយ​អ្វី​ទៅ​ជា រ៉េស៊ីស? គ្នា​យើង​ខ្លះ​ធ្លាប់​ឆ្ងល់ ហេតុអី​មាន​កូន​លើកទី១ ងាយ​ស្រួល បែរ​ជាកូនទី ២ ពិបាក​ថែរក្សា។ ពេលនេះ យើង នឹង​បង្ហាញ​ពី​វិធីសាស្ត្រ​ព្យាបាល​វិញ​ម្តង។ ចំណាយ​ពេល​អាន​បន្តិច​ទៅ​ដើម្បី​ចំណេះដឹង​ផ្នែក​សុខភាព​សម្រាប់​អូនអូន។

១- ប្រសិទ្ធភាពថ្នាំប្រឆាំងប្រតិកម្មម៉ាក់ម៉ាក់ (Anti-D)

ពេល​អង់ទីហ្សែន​កូន​ចូល​ទៅ​ក្នុង​ខ្លួន​ម៉ាក់ អង់ទីករ ផលិត​ចេញ​ពី​កោសិកា​ចងចាំ​ម៉ាក់ ក៏​ផលិត​ឡើង ប៉ុន្តែ​សំណាង​ដែរ បើសិន​ជា​បាន​ចាក់​ថ្នាំ​ប្រឆាំង​ប្រតិកម្ម វា​នឹង​ចូល​ទៅ​បំផ្លាញ​អង់ទីហ្សែន ដែល​កើត​មាន​ប្រតិកម្ម​ក្នុង​ខ្លួន​ម៉ាក់​ចោល​ទាំង​អស់ ដូចនេះ​ប្រតិកម្ម​នឹង​គ្មាន ហើយ​ការ​មាន​ផ្ទៃពោះ​នឹង​ប្រព្រឹត្ត​ទៅ​ធម្មតា។

២- វិធីចាក់ថ្នាំប្រឆាំងប្រតិកម្ម

ជាទូទៅ គ្រូពេទ្យ​នឹង​ចាក់​ថ្នាំ​ប្រឆាំង​ប្រតិកម្ម​នៅ​ឯសាច់​ដុំ​ដើមដៃ ក្នុង​ចន្លោះ​សប្ដាហ៍ទី២៨-៣៤ ឬ សប្តាហ៍ទី២៨-៣០។ បើ​សង្ស័យ​ថា មាន​ប្រតិកម្ម​ប្រឆាំង អាច​ចាក់​បាន​នៅ​ចន្លោះ​ពេល ៧២ ម៉ោង (មុនពេល​សម្រាល)។ យ៉ាង​ណាមិញ ទោះ​ជាប៉ា និងម៉ាក់ មាន​រ៉េស៊ីស​អវិជ្ជមាន​ទាំង ២ ដូចគ្នា ក៏​មិន​ត្រូវ​ប្រហែស​ដែរ គួរ​ចាក់​ការពារ ព្រោះ​ខ្លាចអូនអូន​មាន​រ៉េស៊ីសវិជ្ជមាន​កាន់​តែវីវរ​ធំ​មិនខាន។

៣- Anti-Dផលិតពីសារធាតុអ្វីខ្លះមានសុវត្ថិភាពអត់?

សារធាតុ​មាន​នៅ​ក្នុង​ថ្នាំ Anti-D គេ​យក​ចេញ​ពីក្នុង​ប្លាស្មា​នៃ​ឈាមយើង​ហ្នឹង​ឯង។ ដើម្បី​ផ្ដល់​ឈាម​បង្កើត​ថ្នាំ​នេះ​បាន យើង​ត្រូវ​ធ្វើ​តេស្ត​ពិនិត្យ​យ៉ាងហោច​ណាស់ ២ ដង​ឲ្យ​ប្រាកដ​ថា​គ្មាន​មេរោគ ហ៊ីវ រលាក​ថ្លើម B រលាកថ្លើម C និង​មេរោគ​ផ្សេងៗ​ទៀត។

ធម្មតា ថ្នាំ​ប្រភេទ​នេះ​មិន​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​បេប៊ី និង​ម៉ាក់ៗ​ទេ លើក​លែង​តែ​គ្នា​យើង​ខ្លះ​ធ្លាប់មាន​ប្រតិកម្ម​ជាមួយ IgA (សារធាតុ​ប្រូតេអ៊ីន​មួយ​ប្រភេទ) ចឹង​ហើយ​រាល់​ពេល និង​ក្រោយ​ចាក់ ត្រូវ​តាមដាន​យ៉ាង​តិច ២០ នាទីនៅ​មន្ទីរពេទ្យ មុន​ត្រលប់​ទៅ​ផ្ទះ។

៤- ចុះអូនៗកើតហើយត្រូវធ្វើដូចម្ដេចទៀត?

បន្ទាប់​ពី​សម្រាល គ្រូពេទ្យ​នឹង​យក​ឈាម​ចេញ​ពី​ទង​សុក ហើយ​បូមឈាម​ម៉ាក់ យក​ទៅ​ពិនិត្យ​រកមើល​រ៉េស៊ីស និង​អង់ទីហ្សែន ព្រោះថា បើមាន​វត្តមាន​អង់ទីហ្សែន​អាអូន​ក្នុងឈាម​ម៉ាក់ ការ​ចាក់ថ្នាំ​ប្រឆាំង​ប្រតិកម្ម នឹង​ត្រូវ​ធ្វើ​ក្នុង​អំឡុង ៧២ ម៉ោង​ក្រោយ​កើត ហើយ​កម្រិត​ថ្នាំ​អាស្រ័យ​លើ​កម្រិតអង់ទីហ្សែន​នៅ​ក្នុង​ឈាម​ម៉ាក់​ដូច​ពេទ្យ​រក​ឃើញ។ យ៉ាងណា អាអូន និង​ម៉ាក់ម៉ាក់​មាន​រ៉េស៊ីស​អវិជ្ជមាន​ដូចគ្នា​នោះ គឺ​មិន​បាច់បារម្ភ​ឡើយ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Rh Sensitization During Pregnancy. http://www.webmd.com/baby/tc/rh-sensitization-during-pregnancy-topic-overview#1. Accessed May 22, 2017.

What Is My Rhesus Status, and How Will It Affect My Pregnancy? https://www.babycentre.co.uk/a568837/what-is-my-rhesus-status-and-how-will-it-affect-my-pregnancy. Accessed May 22, 2017.

កំណែ​ប្រែបច្ចុប្បន្ន

25/02/2019

អត្ថបទ​ដោយ យ៉ានណែត ដាញែល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Ficheroulle Anne-Charlotte


អត្ថបទពាក់ព័ន្ធ

បើម៉ាក់ៗពពោះផ្ទុកមេរោគអេដស៍ ធ្វើម៉េចកុំឲ្យឆ្លងដល់កូន?

វិធីងាយៗ ដើម្បីបង្ការ​ការ​បង្ករោគ និងជំងឺផ្សេងៗ អំឡុង​ពេល​ពពោះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ Feb 25, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម