backup og meta

រឿងដ៏ចម្រូងចម្រាស! ពិតអត់​ដែល​ថា​ ញ៉ាំ​ម្នាស់ រលូត​កូន?

រឿងដ៏ចម្រូងចម្រាស! ពិតអត់​ដែល​ថា​ ញ៉ាំ​ម្នាស់ រលូត​កូន?

ទោះ​ម្នាស់​សម្បូរ​ដោយ​វីតាមីន​ក្តី ប៉ុន្តែ​វា​មាន​ផ្ទុកអង់ហ្ស៊ីម Bromelain ជា​សារធាតុ​មាន​ទំនាក់​ទំនង​ជាមួយ​ការ​កន្ត្រាក់​ស្បូន។ ហេតុ​នេះ​ហើយ ទើប​ចាស់ៗ​ពី​ដើម​ជឿ​ថា បើ​ស្រីៗ​មាន​ផ្ទៃពោះ​ញ៉ាំ​ម្នាស់ អាច​រលូត​កូន។ មិន​ថា​តែ​ស្រីៗ​គ្នា​យើង​ទេ សូម្បី​តែ​ប្រុសៗ គ្រាន់​តែ​ឮ​ក៏​បារម្ភ​ជំនួស​ដែរ មិន​អ៊ីចឹង?

ឈប់! បើ​ចង់​ដឹង​ម្នាស់ និង​ការ​រលូត​កូន ទាក់​ទង​គ្នា​យ៉ាងណា អានអត្ថបទ “Hello គ្រូពេទ្យ” សិនទៅ។

តាម​ការ​ស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ​បញ្ជាក់​ថា គ្មាន​ហេតុផល​សមរម្យ​ណាមួយ​បង្ហាញ​ថា ម្នាស់​នាំ​ឲ្យ​រលូត​អូនៗ​ក្នុង​ផ្ទៃ​ម៉ាក់ៗ​នោះ​ទេ ដូច្នេះ​ចម្លើយ គឺ «អត់ទេ»! ផ្ទុយ​ទៅ​វិញ ម្នាស់​នៅ​តែ​ជា​ផ្លែឈើ​ល្អ​បំផុត​សម្រាប់​សុខភាព។

១- គុណប្រយោជន៍ម្នាស់

គាំទ្រប្រព័ន្ធភាពស៊ាំក្នុងរាងកាយ៖ ម្នាស់​មាន​ផ្ទុកវីតាមីន C ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ និង​ផ្តល់​ការ​ការពារ​សម្រាប់​គ្នា​យើង​មាន​ផ្ទៃពោះ។ បន្ថែម​ពី​លើ​នេះ អង់ហ្ស៊ីម Bromelain ក៏​មាន​ប្រសិទ្ធភាព​ខ្ពស់​ប្រឆាំង​ជំងឺ​ផ្តាសាយ។ មាន​ន័យ​ថា បើ​ម៉ាក់ៗ​កើត​ផ្តាសាយ ឬ​ឈឺ​បំពង់ក ម្នាស់​មួយ​ដុំ​អាច​នឹង​ធ្វើ​ឲ្យ​ម៉ាក់ៗ​មានអារម្មណ៍​ប្រសើរ​ឡើង​វិញ។

ពង្រឹងឆ្អឹងឲ្យរឹងមាំ៖ ម្នាស់​មាន​ផ្ទុក​ជាតិ ម៉ង់កាណែស យ៉ាង​ច្រើន ជា​សារធាតុ​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​ឆ្អឹង និង​ជាលិកា​សន្ធាន។

បង្ការករណីទល់លាមក៖ ម្នាស់​មាន​ជាតិ​កាក​សរសៃ​ច្រើន ជួយ​បង្ការ​ការ​ទល់​លាមក​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃពោះ។ លើស​ពី​នេះ អង់ហ្ស៊ីម Bromelain ពង្រឹង​បង្កើន​ដំណើរ​ការ​រំលាយ​អាហារ​ឲ្យ​ខ្លាំងក្លា។

កាត់បន្ថយអាការៈចាញ់កូន៖ ក្នុង​ករណីខ្លះ ញ៉ាំ​ម្នាស់​អាច​ជួយ​កាត់​បន្ថយ​រោគ​សញ្ញា​ចាញ់​កូន​បាន។

២- ស្រីៗមានផ្ទៃពោះគួរញ៉ាំម្នាស់ដែរអត់?

តាម​ជំនឿមិន​ពិតតៗ​គ្នា​ថា ញ៉ាំ​ម្នាស់​នឹង​បណ្តាល​ឲ្យ​រលូត​កូន។ ការ​ភាន់​ច្រឡំ​នេះ គឺ​ដោយសារ​វត្តមាន​អង់ហ្ស៊ីម Bromelain ក្នុង​ផ្លែ​ម្នាស់។ ពួក​គេ​អះអាង​ថា អង់ហ្ស៊ីម Bromelain បំបែក​ជាតិ​ប្រូតេអ៊ីន ហើយ​កូន​ទើប​តែ​បង្ក​កំណើត​ថ្មីៗ​ក្នុង​ផ្ទៃពោះ គឺ​ផ្សំ​បង្កើត​ឡើង​ដោយ​ជាតិ​ប្រូតេអ៊ីន អ៊ីចឹង​ការ​ញ៉ាំ​អង់ហ្ស៊ីម Bromelain អាច​បណ្តាល​ឲ្យ​មាន​ការ​ហូរឈាម និង​រលូត​អូនៗ​បាន។ ជាក់ស្តែង គ្មាន​ភស្តុតាង​គាំទ្រ​ការ​អះអាង​នេះ​ឡើយ។ ផ្ទុយ​ទៅ​វិញ ម៉ាក់ៗ​ញ៉ាំ​ម្នាស់​ក្នុង​បរិមាណ​សមរម្យ គឺ​មាន​សុវត្ថិភាព។

កត្តាគួរប្រុងប្រយ័ត្នពេលញ៉ាំម្នាស់

ញ៉ាំ​ម្នាស់​ស្រស់​២ ផ្លែ/សប្តាហ៍ អំឡុង​ដំណាក់​កាល​នៃ​ការ​ពពោះ មាន​សុវត្ថិភាព។ បើ​គ្នា​យើង​នៅ​តែ​បារម្ភ​ពី​ការ​ញ៉ាំផ្លែ​ម្នាស់​ស្រស់ អាច​ជ្រើសរើស​យក​ផ្លែ​ម្នាស់​កំប៉ុង ឬ​ទឹក​ផ្លែម្នាស់​ជំនួស​ក៏​បាន ព្រោះ​ដំណើរ​ការ​ច្រក​ដាក់​កំប៉ុង បាន​ដក​យក​ចេញ​ស្ទើរ​ទាំងស្រុង​នូវ​អង់ហ្ស៊ីម bromelain នៅ​ក្នុង​ផ្លែ​ម្នាស់។

ដូច​អាហារ​ដទៃ​ទៀត​ដែរ ញ៉ាំ​ផ្លែ​ម្នាស់​ច្រើន​ពេក​នឹង​ធ្វើ​ឲ្យ​មាន​ផល​អាក្រក់ ជាង​ល្អ ព្រោះ​វីតាមីន C ច្រើន​ពេក​នឹង​បណ្តាល​ឲ្យ​រាករូស ចង្អោរ និង​ឆ្អល់​ចុងដង្ហើម។ ជាពិសេស ម៉ាក់ៗ​ត្រូវ​គេ​ណែនាំ​មិន​ឲ្យ​ញ៉ាំ ឬ​ផឹកទឹក​ម្នាស់​ខ្ចី​ឡើយ ព្រោះ​វា​អាច​បណ្តាល​ឲ្យ​ពុល។

យ៉ាងណា​ក៏​ដោយ អង់ហ្ស៊ីម Bromelain ក្នុង​ផ្លែ​ម្នាស់​មិន​គ្រប់គ្រាន់​នឹង​បណ្តាល​ឲ្យ​មាន​ការ​កន្ត្រាក់​ស្បូន​នោះ​ទេ។ ញ៉ាំ​ច្រើន​ពេក​អាច​បណ្តាលឲ្យ​ឈឺ​អណ្តាត ឬ​កន្ទួល​រោល ដោយសារ​អាលែកហ្ស៊ី និង​ពិបាក​ដក​ដង្ហើម។

បើគ្នា​យើង​ធាត់​លើស​ទម្ងន់ គួរ​ចៀសវាង​ញ៉ាំ​ម្នាស់ ដោយសារ​តែ​កាឡូរី​ខ្ពស់​ផ្ទុក​នៅ​ខាង​ក្នុង។ អ្នកមាន​ជំងឺ​ទឹកនោម​ផ្អែម ម្នាស់​អាច​មិនមែន​ជា​អាហារ​ល្អ​បំផុត​សម្រាប់​យើង​ទេ ព្រោះ​កម្រិត​ជាតិ​ស្ករ​ខ្ពស់​នឹង​ធ្វើ​ឲ្យ​ស្ថានភាព​កាន់​តែធ្ងន់ធ្ងរ​ឡើង។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Is Pineapple Good or Bad for Early Pregnancy?. http://www.livestrong.com/article/462887-is-pineapple-good-or-bad-for-early-pregnancy/. Accessed December 22, 2016.

Is It Safe To Eat Pineapple During Pregnancy?. http://www.momjunction.com/articles/safe-eat-pineapple-pregnancy_002951/#gref. Accessed December 22, 2016.

កំណែ​ប្រែបច្ចុប្បន្ន

25/02/2019

អត្ថបទ​ដោយ Meng Vatana

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Ficheroulle Anne-Charlotte


អត្ថបទពាក់ព័ន្ធ

បើម៉ាក់ៗពពោះផ្ទុកមេរោគអេដស៍ ធ្វើម៉េចកុំឲ្យឆ្លងដល់កូន?

វិធីងាយៗ ដើម្បីបង្ការ​ការ​បង្ករោគ និងជំងឺផ្សេងៗ អំឡុង​ពេល​ពពោះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Meng Vatana · កែ Feb 25, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម