ដើម្បីជៀសវាងការបាត់បង់ជាតិទឹក និងអាការៈរមួលក្រពើ ទឹកគឺមានអត្ថប្រយោជន៍ដ៏អស្ចារ្យដែលអាចជួយយើងពីអាការៈទាំងនេះបាន។ ដូច្នេះ ទឹកអាចជួយកាត់បន្ថយអាការហើម ទល់លាមក ជំងឺឫសដូងបាត និងការឆ្លងមេរោគនៅក្នុងប្លោកនោម នៅពេលដែលអ្នកម្តាយកំពុងផ្តល់នូវសារធាតុចិញ្ចឹមទៅដល់ទារកនៅក្នុងផ្ទៃ។
អត្ថបទពាក់ព័ន្ធ៖
៣- តើបរិមាណទឹកប៉ុន្មាន ដែលស្រ្តីមានផ្ទៃពោះគួរទទួលទាន?
លោកស្រី Julie Redfern ក៏បានបញ្ជាក់ផងដែរថា បរិមាណនៃសារធាតុរាវប្រចាំថ្ងៃសម្រាប់ស្ត្រីមានផ្ទៃពោះគឺ ចំនួន៨កែវ ដែលក្នុងកែវមានបរិមាណ២៣៧ មិល្លីលីត្រ។ ស្រីៗយើងក៏គួរតែទទួលទានសារធាតុរាវបន្ថែមចំនួន ២៣៧ មីល្លីលីត្រក្នុងមួយម៉ោងម្តងនៅពេលដែលយើងមានសកម្មភាពជាប់រហូតនោះ។ សារធាតុរាវទាំងនោះអាចជាភេសជ្ជៈណាមួយដូចជា ទឹក ទឹកដោះគោ និងទឹកផ្លែឈើ គឺលើកលែងតែភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីនតែប៉ុណ្ណោះ។
៤- តើមានវិធីអ្វីផ្សេងទៀតដើម្បីកាត់បន្ថយអាការៈរមួលក្រពើនៅក្នុងអំឡុងពេលមានផ្ទៃពោះ?
ដើម្បីទប់ទល់អាការៈរមួលក្រពើដែលតែងកើតមាននៅក្នុងអំឡុងពេលមានផ្ទៃពោះ ស្រីៗយើងក៏នៅមានឱសថបុរាណជាច្រើន ដែលមានប្រសិទ្ធភាពជួយកាត់បន្ថយអាការៈរមួលក្រពើផងដែរ ដែលមួយក្នុងចំណោមនោះ គឺការប្រើកំដៅ ដើម្បីជួយកាត់បន្ថយអាការៈរមួលក្រពើ។ កំដៅគឺជាវិធីដ៏ល្អសម្រាប់ការជួយសម្រួលដល់សាច់ដុំ។ យើងអាចជ្រើសត្រាំខ្លួននៅក្នុងអាងងូតទឹកដែលពេញដោយទឹកក្តៅឧណ្ហៗ ដើម្បីជួយសម្រួលដល់សាច់ដុំកំពុងឡើងតឹងដែលធ្វើឱ្យយើងកើតមានអាការឈឺចាប់តាមសាច់ដុំ។ មួយទៀត យើងអាចយកដបទឹកក្តៅមកដាក់នៅត្រងកន្លែងដែលមានអាការៈរមួលសាច់ដុំ ឬរមួលក្រពើ ដោយមានកន្សែងទ្រាប់ពីក្រោមមួយជាន់។