ពពោះ អាហារូបត្ថម្ភ គឺជាកត្តាអាទិភាពសម្រាប់សុខភាពម៉ាក់ៗ និងការលូតលាស់របស់ភគ៌ក្នុងផ្ទៃ។ គ្នាយើងមួយចំនួន តែងចំណាយប្រាក់ទិញវីតាមីន អាហារបំប៉នល្អៗ ថ្លៃៗមកញ៉ាំ ដើម្បីឲ្យកូនមានសុខភាពល្អ ប៉ុន្តែខ្លះទៀត បានជ្រើសវិធីសាស្ត្រសាមញ្ ញដើម្បីសុខភាពម៉ាក់ៗ និងបេប៊ី តាមរយៈរបបអាហារសុខភាព។ ចុះមានដឹងអាហារណាខ្លះល្អខ្លាំងសម្រាប់ស្រីៗពពោះអត់? បើមិនទាន់ដឹង “Hello គ្រូពេទ្យ’ នឹងប្រាប់ពេលនេះតែម្តង។
១- អាហារល្អៗសម្រាស់ស្រីៗពពោះ
ដើម្បីទទួលបានសុខភាពល្អ ទាំងម៉ាក់ៗ និងបេប៊ី ស្រីៗគួររៀបចំរបបអាហារសុខភាពដើម្បីជួយឲ្យការលូតលាស់គភ៌ក្នុងផ្ទៃបានល្អ ដោយអាហារទាំងនោះ គួរតែមាន៖
– ផ្លែឈើ និងបន្លែស្រស់៖ ញ៉ាំល្មមៗ ៥ ដង/ថ្ងៃ ដោយរាប់បញ្ចូលការញ៉ាំបន្លែមានព៌ណទឹកក្រូចចាស់ ចំនួន ១ដង បន្លែស្លឹកមានព៌ណបៃតងចាស់ ២ដង ពពួកផ្លែក្រូច ១ ដង។
– នំបុ័ង និងគ្រាប់ធញ្ញជាតិទាំងមូល៖ ញ៉ាំល្មមៗ ៦ដង ដោយរាប់បញ្ចូលទាំងការញ៉ាំ ទឹកដោះគោ ឬផលិតផលពីទឹកដោះគោគ្មានជាតិខ្លាញ់ ឬមានជាតិខ្លាញ់ទាប ៣ ដង/ថ្ងៃ។
– សាច់សុទ្ធគ្មានជាប់ខ្លាញ់៖ មាន់ (គ្មានស្បែក) ត្រី សណ្តែក និងសណ្តែកបារាំង ចម្អិនឲ្យឆ្អិន ឬស្ងួត ញ៉ាំល្មមៗ ២-៣ ដង/ថ្ងៃ។
– ទឹក៖ ត្រូវផឹកទឹក យ៉ាងហោចណាស់ ៨ កែវ/ថ្ងៃ។
របបអាហារនេះ គឺអាស្រ័យលើស្ថានភាពរាងកាយ ធ្វើយ៉ាងណា យើងញ៉ាំហើយមានអារម្មណ៍ស្រួលខ្លួន។ បើកំពុងចាញ់កូន សូមចាប់ផ្តើមជាមួយអាហារសម្រន់នៅពេលព្រឹក ហើយពេលល្ងាចត្រូវញ៉ាំអាហារក្នុងបរិមាណច្រើន។ បើកំពុងតែមានបញ្ហា ឆ្អល់ចុងដង្ហើម ចាប់ផ្តើមញ៉ាំពេលព្រឹកឲ្យបានច្រើន និងញ៉ាំអាហារល្ងាចតិចតួចបានហើយ។ ជាតិកាហ្វេអ៊ីន ជាតិអាល់កុល និងបារី ត្រូវចៀសឲ្យបានឆ្ងាយ។
២- វិធីគ្រប់គ្រងទម្ងន់
មានបញ្ហាសុខភាពជាច្រើន អាចបង្កផលប៉ះពាល់ដល់គភ៌ក្នុងផ្ទៃ ពិសេសបើគ្នាយើង មិនកើនទម្ងន់ត្រឹមត្រូវអំឡុងពេលមានផ្ទៃពោះ។ ល្អបំផុត គ្នាយើងមានរាងតូចល្អិត ស្តើង គួរតែកើនទម្ងន់ពី ១១-១៥ គីឡូក្រាម ដើម្បីផ្តល់កំណើតដល់ទារកតូចមួយ មានទម្ងន់សមស្របដោយសុខភាពល្អ។ ស្រីៗស្គម ទម្ងន់មិនគ្រប់គ្រាន់ គួរតែកើនបាន ១២-១៨ គីឡូក្រាម ខណៈគ្នាយើងធាត់ៗលើសគីឡូ គួរកើនចន្លោះ ៥-១១ គីឡូក្រាម។
ស្រីៗធាត់លើសទម្ងន់ជាច្រើន បានចាប់យកឱកាសមានផ្ទៃពោះ ធ្វើឲ្យជាតិខ្លាញ់លើសក្នុងរាងកាយកាន់តែកើនឡើងខ្លាំង ទាំងជាតិខ្លាញ់ទាំងនោះ គ្មានប្រយោជន៍សម្រាប់ការលូតលាស់របស់គភ៌ក្នុងផ្ទៃបន្តិចសោះ។
ករណីឡើងទម្ងន់លើកម្រិត មិនត្រឹមតែមិនអាចជួយឲ្យការសម្រាលមានភាពងាយស្រួល និងសុខភាពល្អប៉ុណ្ណោះទេ ថែមទាំងបង្កការលំបាកច្រើនទៀតក្រោយសម្រាល ពិសេសមិនអាចឲ្យរាងកាយត្រឡប់មកដូចដើមវិញបាន។ អ្នកជំនាញណែនាំថា គួរកើនទម្ងន់យឺតៗក្នុងត្រីមាសទី ១ ជារឿងល្អ និងគួរកើនប្រមាណកន្លះគីឡូក្នុងមួយសប្តាហ៍ អំឡុង ២ ខែចុងក្រោយនៃការពពោះ។
អត្ថបទពាក់ព័ន្ធ៖
- គេងអត់លក់ពេលពពោះ ប្រើថ្នាំងងុយគេង ប៉ះពាល់អត់?
- ស្រីកំពុងពពោះ ប្រើថ្នាំពេទ្យ ថ្នាំបុរាណ ប៉ះពាល់អត់?
៣- ជីវជាតិចិញ្ចឹមអ្វីខ្លះសំខាន់ខ្លាំងសម្រាប់ស្រីៗពពោះ?
ចម្លើយ គឺអាស៊ីដហ្វូលិក ឬនិយាយម៉្យាងទៀត អាស៊ីដហ្វូលិក ជាសារធាតុចាំបាច់ត្រូវតែមាន។ អ្នកជំនាញអាហារូបត្ថម្ភ បានយល់ស្របថា វិធីប្រសើរបំផុតដើម្បីទទួលបានជីវជាតិចិញ្ចឹមសម្រាប់ទ្រទ្រង់ការមានផ្ទៃពោះយើង គឺមានតែរបបអាហារប៉ុណ្ណោះ។ របបអាហារល្អ នឹងផ្តល់ឲ្យយើងនូវជីវជាតិចិញ្ចឹម វីតាមីន និងជាតិរ៉ែខនិជ ដែលសុទ្ធសឹងជាសារធាតុចាំបាច់។
ដើម្បីសម្រាលបានបេប៊ីមានសុខភាពល្អ ស្រីៗត្រូវតែទទួលបានជីវជាតិចិញ្ចឹមគ្រប់គ្រាន់។ ការសិក្សារបស់មហាវិទ្យាល័យវេជ្ជសាស្ត្រ St. Bartholomew នៅទីក្រុងឡុងដ៍ រកឃើញថា អត្រាជំងឺខុសប្រក្រតីនៃផ្លូវបំពង់ប្រសាទ (NTD) ដែលជាប្រភេទជំងឺមួយពាក់ព័ន្ធការខូចទ្រង់ទ្រាយពីកំណើត គឺមានការថយចុះគួរឲ្យកត់សម្គាល់ នៅពេលម៉ាក់ៗប្រើប្រាស់ថ្នាំបំប៉នអាស៊ីដហ្វូលិក។ ជំងឺ NTD គឺជាស្ថានភាពមួយកើតមាននៅក្នុងបំពង់ប្រសាទរបស់អំប្រ៊ីយ៉ុង ដែលនាទីអភិវឌ្ឍខួរក្បាល និងឆ្អឹងខ្នងរបស់គភ៌ក្នុងផ្ទៃ ធ្វើឲ្យបំពង់មិនបានបិទជិតល្អ។
ស្រីៗគ្រប់រូបនៅពេលដល់វ័យបន្តពូជ ត្រូវការញ៉ាំអាស៊ីដហ្វូលិកយ៉ាងហោចណាស់ ៤០០មិល្លីក្រាម មិនថាទទួលបានពីអាហារ ឬថ្នាំបំប៉នឡើយ ដើម្បីធានាថា គភ៌មានសុខភាពល្អនាពេលអនាគត។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Groupមិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-pregnancy-weight-gain]