backup og meta

លេបថ្នាំប៉ារ៉ាសេតាម៉ុលពេលពពោះ កូនកើតអូទីស្សឹម និងពិបាកផ្ចង់អារម្មណ៍?

លេបថ្នាំប៉ារ៉ាសេតាម៉ុលពេលពពោះ កូនកើតអូទីស្សឹម និងពិបាកផ្ចង់អារម្មណ៍?

សារព័ត៌មាន​ Mail​ Online របស់​អង់គ្លេស អះអាង​ថា ​ស្រីៗ​កំពុង​ពពោះ ​ប្រើ​ថ្នាំ​ប៉ារ៉ាសេតាម៉ុល​ ​អាច​ធ្វើ​ឲ្យ​កូន​កើត​​អូទីស្សឹម និង​ពិបាក​ផ្ចង់​អារម្មណ៍​ ​​(ADHD) ​ក្រោយ​ពេល​សម្រាល​កូន។ ការ​អះអាង​នេះ នាំ​ឲ្យ​មាន​ការ​សិក្សា​មួយ ធ្វើ​ឡើង​ដោយ​ប្រទេស​​អេស្ប៉ាញ​ ទៅ​លើ​ទំនាក់​ទំនង​អូទីស្សឹម និងថ្នាំ​ប៉ារ៉ា ដើម្បី​បញ្ជាក់​បន្ថែម​ការ​ពិត។ ចុះ​លទ្ធផល​ការ​សិក្សា​ បង្ហាញ​មក​ម៉េច​វិញ? ម៉ាក់ៗលេប​ប៉ារ៉ា​ពេល​ពពោះ អូនៗ​ពិត​ជា​កើត​ អូទីស្សឹម និងជំងឺ​ពិបាក​ផ្ចង់​អារម្មណ៍ មែន​អត់? ចម្លើយ “Hello គ្រូពេទ្យ’ នឹង​បញ្ជាក់​ក្នុង​អត្ថបទ​ខាង​ក្រោម។

១- ទំនាក់​ទំនង​រវាង​អូទីស្សឹម ជំងឺពិបាកផ្ចង់​អារម្មណ៍ និង​ថ្នាំ​ប៉ារ៉ា​សេតាម៉ុល

អ្នក​ជំនាញ​ បាន​ធ្វើ​ការ​វាយ​តម្លៃ​លើ​ស្រីៗ​​មាន​ផ្ទៃពោះ​ជាង​ ២០០០នាក់ ដែល​បាន​​ប្រើ​ថ្នាំ​ប៉ារ៉ាសេតាម៉ុល​ ​ហើយ​បន្ទាប់មក​ធ្វើ​តេស្ដ​លើ​អាកប្បកិរិយាកូន​ពួក​គេ មាន​អាយុ​ពី​ ១​-៥​ ឆ្នាំ។ លទ្ធផល​រក​ឃើញ​ថា ​ការ​ប្រើ​ថ្នាំ​ប៉ារ៉ាសេតាម៉ុល​ពេល​ពពោះ​ អាច​មាន​រោគ​សញ្ញា​ផ្លូវចិត្ត​មិន​នឹងន​ លើ​ក្មេង​ៗ​អាយុ ​៥ឆ្នាំ​ និង​រោគសញ្ញាអូ​ទីស្សឹម ​កើត​មាន​ទៅលើ​ក្មេង​ប្រុស។ តែ​ទោះ​យ៉ាងណា​ក៏ដោយ​ ការ​សិក្សា​នេះ មិន​ទាន់​មាន​ការ​ទាក់ទង​គ្នា​ជាមួយ​នឹង​ជំងឺ​ពិបាក​ផ្ចង់​អារម្មណ៍ ​(ADHD) នោះទេ ​ហើយ​ក៏​មិនបាន​បង្ហាញ​សញ្ញា​ផ្សេងៗរបស់​​ជំងឺ​ទាំងនេះ​ដែរ។ មូលហេតុ​ទាំង​នេះ ​នៅតែ​មិន​អាច​ពន្យល់​បាន​ ​ថា​តើ​អាច​មកពី​សុខភាព​តំណពូជ​ ឬ​ពាក់ព័ន្ធ​នឹង​មជ្ឈដ្ឋាន​ជុំវិញ។ បច្ចុប្បន្ន​ ការ​ប្រើ​ថ្នាំ​ប៉ារ៉ាសេតាម៉ុល​ ជា​ការ​ចាំបាច់​ ហើយ​ត្រូវ​ប្រើ​តាម​កម្រិត​ណែនាំ​ដោយ​មាន​សុវត្ថិភាព​អំឡុង​​ពេល​មាន​ផ្ទៃពោះ។

២- ការស្រាវជ្រាវលើកឡើងពីអ្វីខ្លះ

ស្រីៗ​កំពុង​ពពោះ​ជាច្រើន​ ត្រូវ​បាន​សម្ភាស​នៅ​សប្ដាហ៍​ទី​ ១២ ​និង​ទី ៣២ ​មុន​សម្រាល ដោយ​សំណួរ​ចម្បង​​សួរ​ថា ​តើ​ពួកគេ​ប្រើ​ថ្នាំ​ប៉ារ៉ាជា​ប្រចាំ​ ឬ​យូរៗ​ម្ដង ​តាំង​ពី​មួយ​ខែ​មុន​ពេល​មាន​ផ្ទៃពោះ?

ចម្លើយ​ភាគ​ច្រើនទទួល​បាន គឺ​ស្រីៗ​ចូល​រួម​បាន​​អះអាង​ថា​ ខ្លួន​ពិត​ជា​ប្រើ​ថ្នាំ​ប៉ារ៉ាសេតាមុល​មួយ​ខែ​មុន​ពេល​មាន​ផ្ទៃពោះ និង​បន្ត​ប្រើ​​រហូត​ដល់​សប្ដាហ៍​ទី ៣២ មែន ខណៈ​កូន​ៗ​អ្ននចូល​រួម​ជាង​ ៨០%​ ​វ័យ​ពី ១​-៥ ​ឆ្នាំ​ ត្រូវ​បាន​ធ្វើ​តេស្ដ​វាយតម្លៃ​ប្រព័ន្ធ​ប្រសាទ​ និង​អាកប្បកិរិយា ហៅថា (BSID) ដើម្បី​បញ្ជាក់ថា ​ការ​ប្រើ​ថ្នាំ​ប៉ារ៉ា មាន​ទំនាក់​ទំនង​ជា​មួយ​វិបត្តិ​អូទីស្សឹម និងជំងឺពិបាក​ផ្ចង់​អារម្មណ៍​ ឬយ៉ាង​ណា។

អត្ថបទ​ពាក់​ព័ន្ធ៖

  • ស្រីៗមានផែនការចង់បានកូន ត្រូវចៀសពីថ្នាំទាំងនេះ!
  • តិចនិកថែទាំសុខភាព តាំងពីត្រីមាសទី១ ដល់ថ្ងៃសម្រាល

៣- ការធ្វើតេស្ត

ការ​ធ្វើ​តេស្ដលើ​ក្មេងៗ ​ដែល​មាន​ម៉ាក់ៗ​ប្រើ​ថ្នាំ​ប៉ារ៉ាសាតាម៉ុល​មុខ​ពេល​ពពោះ និង​បន្ត​ប្រើ​ដល់​សប្តាហ៍ ៣២ គឺ​ផ្ដោត​លើ៖

– ការ​អភិវឌ្ឍ​ផ្នែក​យល់​ដឹង និង​ចិត្តសាស្ត្រ​កុមារ

– ដើម្បី​វាស់​សមត្ថភាព​យល់​ដឹង​ពី​សង្គម

– វិនិច្ឆ័យ​លើ​រោគសញ្ញា​ជំងឺពិបាក​ផ្ចង់​អារម្មណ៍ ​ADHD

– ការ​ធ្វើ​តេស្ដតាម​កុំព្យូទ័រ ​ដើម្បី​វាយ​តម្លៃ​ការ​យក​ចិត្ត​ទុក​ដាក់​ពេលវេលា​ ការ​មាន​ប្រតិកម្ម​ត្រឹមត្រូវ ​និង​ការ​ត្រួតពិនិត្យ​ចរន្តផ្លូវ​​​ចិត្ត។

៤- លទ្ធ​ផលការ​សិក្សា

ជា​ទូទៅ ក្មេង​ៗ​ប្រហែល​ ៤២%​ ដែល​បាន​ប៉ះពាល់​ថ្នាំ​ប៉ារ៉ាសេតាម៉ុល តាម​រយៈ​ម៉ាក់ៗ​ប្រើ​អំឡុង​ពេល​ពពោះ​ដើម្បី​បំបាត់​ការ​ឈឺចាប់ ងាយ​នឹង​​ជំរុញ​ឲ្យ​​មាន​ជំងឺ ​ADHD ជាងក្មេង​មិន​ទទួល​បាន​សារធាតុ​ថ្នាំ​ប៉ារ៉ា។ ការ​ប្រើប្រាស់​ថ្នាំ​ប៉ារ៉ាសេតាម៉ុល​ច្រើន ធ្វើ​ឲ្យ​ក្មេង​​​បង្ហាញ​នូវ​រោគសញ្ញា​ជាច្រើន។​ យ៉ាងណា​ក៏ដោយ​ មិន​ទាន់​មាន​ទំនាក់​ទំនង​ទៅ​នឹងលក្ខណៈ​វិនិច្ឆ័យ​ជំងឺ​ពិ​បាក​ផ្ចង់​អារម្មណ៍​នៅ​ឡើយ​ទេ។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​បញ្ហា​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬព្យាបាល​ជូន​ទេ៕

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Paracetamol in pregnancy ‘link to autism and ADHD’ not proven. http://www.nhs.uk/news/2016/07July/Pages/Paracetamol-in-pregnancy-link-to-autism-and-ADHD-not-proven.aspx Accessed March 13, 2017.

កំណែ​ប្រែបច្ចុប្បន្ន

23/10/2019

អត្ថបទ​ដោយ CHIN Ven

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

បើម៉ាក់ៗពពោះផ្ទុកមេរោគអេដស៍ ធ្វើម៉េចកុំឲ្យឆ្លងដល់កូន?

វិធីងាយៗ ដើម្បីបង្ការ​ការ​បង្ករោគ និងជំងឺផ្សេងៗ អំឡុង​ពេល​ពពោះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ CHIN Ven · កែ Oct 23, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម