backup og meta

មានផ្ទៃពោះ សុខៗស្រាប់តែផ្ចិតលៀនចេញក្រៅ គួរឲ្យភ័យអត់?

មានផ្ទៃពោះ សុខៗស្រាប់តែផ្ចិតលៀនចេញក្រៅ គួរឲ្យភ័យអត់?

ធ្លាប់​ឆ្ងល់​អត់ ស្រីៗ​ភាគ​ច្រើន​ពពោះ ពិសេស​បន្ទាប់​ពី​ខែ​ទី ៦ ក្រោយ​ដឹង​មាន​បេប៊ី ស្រាប់​តែ​ផ្ចិត​លៀន​ចេញ​មក​ក្រៅ គ្នា​យើង​ខ្លះ​មាន​អារម្មណ៍​ថា អាក្រក់​មើល​ណាស់​ត្រូវអត់? ហើយ​ខ្លះ​ទៀត អាច​នឹង​ភ័យ​ស្លន់​ស្លោរ​ក៏មាន។ ចុះមាន​ដឹង​ថា​ហេតុ​អី​បាន​អ៊ី​ចឹង? បើ​ចង់​ដឹង “Hello គ្រូពេទ្យ’ នឹង​ប្រាប់​ឲ្យ​ខ្ទេច​ពេល​នេះ​តែ​ម្តង។

១- ម៉េច​បាន​ម៉ាក់ៗ​ខ្លះ​ផ្ចិត​លៀន​មក​ក្រៅ?

ផ្ចិត​ជាស្លាក​ស្នាម​មួយ បន្សល់​ទុក​តាម​រយៈ​ការ​កាត់​ទង​ផ្ចិត​ក្រោយ​យើង​ទាំង​អស់​គ្នា​ចាប់​កំណើត​ម៉ាក់​យើង។ ផ្ចិត​មនុស្ស​ម្នាក់ៗ គឺ​មាន​រូប​រាង​ខុស​គ្នា គ្នា​យើង​ខ្លះ​មាន​ផ្ចិត​លឹប ខ្លះ​ទៀត​មាន​ផ្ចិត​លៀន​ចេញ​មក​ក្រៅ។ អំឡុង​ពេល​ពពោះ បើ​ពោះ​រីក​ធំ​យ៉ាង​ឆាប់​រហ័ស ជា​មូលហេតុ​ជំរុញ​ឲ្យ​ស្បែក​ផ្ចិត​លៀន​ចេញ​ក្រៅ តែ​មិន​កើត​មាន​គ្រប់​គ្នា​នោះ​ទេ។ យ៉ាងណា​ផ្ចិត​ម៉ាក់ៗ លេច​ឡើង​នៅ​ចុង​ត្រីមាស​ទី២ ​ជា​ ពេល​ពោះ​ចាប់ផ្ដើម​លូតលាស់​លឿន​ជាង​មុន។

២- ក្បាល​ផ្ចិត​លៀន​ចេញ​ក្រៅ​គួរ​បារម្ភ​អត់?

ផ្ចិត​លៀន​ចេញ​ក្រៅ​អំឡុង​ពេល​មាន​ផ្ទៃពោះ អាច​និយាយ​បាន​ថា ជារឿង​ធម្មតា​ទៅ​ហើយ គ្មាន​អី​គួរ​ឲ្យ​បារម្ភ​ទេ ព្រោះ​ថា​​ទំហំ​ពោះរីក​ធំ ដោយសារ​បេប៊ី​ក្នុង​ផ្ទៃ​កំពុង​លូតលាស់​ពេញ​រូប​ពេញ​រាង​បន្តិច​ម្តងៗ។ ប៉ុន្តែ​ផ្ចិត​ផុស​ចេញ​មក​ក្រៅ ក៏​អាច​ជា​សញ្ញា​ព្រមាន​កើត​ជំងឺ​ក្លន​លូន​ដែរ។ បើ​អ្នក​មាន​អារម្មណ៍​ឈឺចាប់​និង​មាន​ជាលិកា​ហើម​នៅ​តំបន់​ផ្ចិត​ វា​ទំនង​ជា​កើតលៀន​ផ្ចិត​។

ជំងឺ​នេះ ច្រើន​កើត​លើ​បេប៊ី ​ប៉ុន្តែ​ក៏​ធ្លាប់​ប្រទះ​ឃើញ កើត​មាន​លើ​ស្រីៗ​មាន​ផ្ទៃពោះ​ដូច​គ្នា ហើយ​អាច​និយាយ​បាន​ថា គ្នា​យើង​កំពុង​ពពោះ​ លេច​ចេញ​សញ្ញា​បែប​នេះ គឺ​ដោយ​សារ​យើង​កើត​ជំងឺ​លៀន​ផ្ចិត​តាំង​ពី​កើត​មក​ម្ល៉េះ។ ជំងឺ​លៀន​ផ្ចិត ដោយ​សារ​មាន​ញ្ហា​ក្នុង​រន្ធ​តូច​មួយ​នៅ​ជញ្ជាំង​ពោះ អាច​ជា​សះស្បើយ​ដោយ​ខ្លួនឯង ដោយសារ​ជាលិកា​នឹង​លូតលាស់​បិទ​រន្ធ​បន្តិច​ម្ដងៗ។

អត្ថបទពាក់ព័ន្ធ៖

៣- បើ​ដឹង​ថាកើត​ជំងឺ​លៀន​ផ្ចិត​ត្រូវ​ធ្វើ​ម៉េច?

វិធីសាស្ត្រ​ចម្បង ​ត្រូវ​ទុក​អោយ​សះស្បើយ​ដោយ​ខ្លួន​ឯង តែ​បើ​ស្ថានភាព​ម៉ាក់ៗ​កាន់​តែ​ធ្ងន់ធ្ងរ អាច​នឹង​ឈាន​ដល់​វះកាត់។ យ៉ាង​ណា ករណី​នេះកម្រ​នឹង​កើត​មាន​អំឡុង​​ពេល​ពពោះ​ណាស់ ប៉ុន្តែ​បើ​សង្ស័យ គ្នា​យើង​គួរ​ស្វែង​រក​ជំនួយ​ផ្នែក​វេជ្ជសាស្ត្រ។

៤- គួរ​ធ្វើ​ម៉េច​ពេល​មាន​អារម្មណ៍​មិន​ស្រួល?

គ្នា​យើង​កំពុង​ពពោះ​ខ្លះ មិន​មាន​ការ​ឈឺចាប់​ផ្ចិត​លើ​ក្បាល​ពោះ​ទេ ប៉ុន្តែ​ខ្លះ​ទៀត អាច​រង​ការ​ឈឺ​ចាប់​ពេល​ពពោះ ហើយ​អាការៈ​ឈឺចាប់​លើ​ផ្ចិត អាច​កើត​មាន​ឡើង​ក្នុង​ដំណាក់​មួយ​ដែល​បេប៊ីក្នុង​ផ្ទៃ​លូតលាស់​លឿន។

ដើម្បី​ជួយ​ឲ្យ​ស្រួល​ជាង​មុន អាច​ប្រើ​ខ្នើយ​កល់​ក្បាល​ពោះ ឬ​ដេក​ផ្អៀង ព្រោះ​អាច​បន្ថយ​អារម្មណ៍​ឈឺ​ចាប់។ ពេល​ឈរ អាច​ប្រើ​ខ្សែ​ក្រាវាត់​សម្រាប់​ស្រីៗ​មាន​ផ្ទៃ​ពោះ​ជា​ជំនួយ ដើម្បី​កាត់​បន្ថយ​អាការៈ​ឈឺ​ខ្នង ឈឺ​ពោះ ហើយ​អាច​ប្រើ​ ឡេ​ធម្មជាតិ​ដែល​មាន​សុវត្ថិភាព ឬ​ឡេ​ផលិត​ចេញ​ពី​កាកាវ លាប​ត្រង់​ស្បែក​រមាស់ និង​រលាក។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​បញ្ហា​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត សូមពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Groupមិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Why does your belly button pop out during pregnancy? https://sg.theasianparent.com/why-does-your-belly-button-pop-out-during-pregnancy/ Accessed March 18, 2017.

Why You Might Have Bellybutton Pain During Pregnancy. http://www.healthline.com/health/pregnancy/belly-button-pain#1 Accessed March 18, 2017.

កំណែ​ប្រែបច្ចុប្បន្ន

29/04/2019

អត្ថបទ​ដោយ CHIN Ven

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ សន សុភា


អត្ថបទពាក់ព័ន្ធ

ចង់ឆាប់មានកូន ស្រីៗមិនគួររំលងរបបអាហារទាំង៥ប្រភេទនេះឡើយ

ធ្វើម៉េចដឹងថា ម៉ាក់ៗគ្រាន់តែសោកសៅក្រោយសម្រាលឬមានជំងឺធ្លាក់​ទឹកចិត្ត​ក្រោយ​សម្រាល​?​ ​


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ CHIN Ven · កែ Apr 29, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម