៣- បើដឹងថាកើតជំងឺលៀនផ្ចិតត្រូវធ្វើម៉េច?
វិធីសាស្ត្រចម្បង ត្រូវទុកអោយសះស្បើយដោយខ្លួនឯង តែបើស្ថានភាពម៉ាក់ៗកាន់តែធ្ងន់ធ្ងរ អាចនឹងឈានដល់វះកាត់។ យ៉ាងណា ករណីនេះកម្រនឹងកើតមានអំឡុងពេលពពោះណាស់ ប៉ុន្តែបើសង្ស័យ គ្នាយើងគួរស្វែងរកជំនួយផ្នែកវេជ្ជសាស្ត្រ។
៤- គួរធ្វើម៉េចពេលមានអារម្មណ៍មិនស្រួល?
គ្នាយើងកំពុងពពោះខ្លះ មិនមានការឈឺចាប់ផ្ចិតលើក្បាលពោះទេ ប៉ុន្តែខ្លះទៀត អាចរងការឈឺចាប់ពេលពពោះ ហើយអាការៈឈឺចាប់លើផ្ចិត អាចកើតមានឡើងក្នុងដំណាក់មួយដែលបេប៊ីក្នុងផ្ទៃលូតលាស់លឿន។
ដើម្បីជួយឲ្យស្រួលជាងមុន អាចប្រើខ្នើយកល់ក្បាលពោះ ឬដេកផ្អៀង ព្រោះអាចបន្ថយអារម្មណ៍ឈឺចាប់។ ពេលឈរ អាចប្រើខ្សែក្រាវាត់សម្រាប់ស្រីៗមានផ្ទៃពោះជាជំនួយ ដើម្បីកាត់បន្ថយអាការៈឈឺខ្នង ឈឺពោះ ហើយអាចប្រើ ឡេធម្មជាតិដែលមានសុវត្ថិភាព ឬឡេផលិតចេញពីកាកាវ លាបត្រង់ស្បែករមាស់ និងរលាក។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញបញ្ហាសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Groupមិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕