អូទីស្សឹម ប៉ះពាល់ដល់ជីវិតរបស់ក្មេងស្ទើរតែគ្រប់រូបភាព ទាំងការរៀនសូត្រ និងទំនាក់ទំនងសង្គម។ ការព្យាបាលអូទីស្សឹម ក៏មានការពិបាកច្រើន ខណៈដែលរឿងមួយគួរឲ្យភ្ញាក់ផ្អើលគឺ អូទីស្សឹម អាចកើតលើក្មេង តាំងពីគេនៅក្នុងពោះម្ដាយម្ល៉េះ។
អូទីស្សឹម ប៉ះពាល់ដល់ជីវិតរបស់ក្មេងស្ទើរតែគ្រប់រូបភាព ទាំងការរៀនសូត្រ និងទំនាក់ទំនងសង្គម។ ការព្យាបាលអូទីស្សឹម ក៏មានការពិបាកច្រើន ខណៈដែលរឿងមួយគួរឲ្យភ្ញាក់ផ្អើលគឺ អូទីស្សឹម អាចកើតលើក្មេង តាំងពីគេនៅក្នុងពោះម្ដាយម្ល៉េះ។

១- អូទីស្ស៊ឹមប៉ះពាល់ការលូតលាស់ខួរក្បាលក្មេង
អ្នកស្រាវជ្រាវសង្ស័យយូរមកហើយថា ការរំខាននៃដំណើរលូតលាស់ខួរក្បាល អាចបណ្តាលឲ្យកើតអូទីស្ស៊ឹម ហើយបញ្ហានេះកើតមានតាំងពីការបង្កកំណើតម្ល៉េះ។ មកដល់ពេលនេះ អ្នកវិទ្យាសាស្ត្រទទួលស្គាល់ថា ស្រទាប់ខាងក្រៅនៃខួរក្បាលក្មេងកើតជំងឺអូទីស្សឹម មានបន្ទះគ្មានរបៀបរៀបរយ។
២- អូទីស្ស៊ឹមអាចកើតអំឡុងពេលមានផ្ទៃពោះ
ដើម្បីបញ្ជាក់ករណីនេះ អ្នកស្រាវជ្រាវបានសិក្សាពីជាលិកាខួរក្បាលក្មេង ២២ នាក់ បន្ទាប់ពីពួកគេស្លាប់។ ក្មេងពាក់កណ្តាល កើតអូទីស្សឹម ហើយពាក់កណ្តាលទៀតគ្មានទេ។ ជាលទ្ធផល ស្រទាប់ខាងក្រៅខួរក្បាលក្មេងកើតអូទីស្ស៊ឹម គឺមានបន្ទះរំខាន។ អ្នកវិទ្យាសាស្ត្ររកឃើញទៀតថា ជាលិការំខានទាំងនេះ កើតឡើងអំឡុងពេលមុនសម្រាល អាចស្ថិតនៅចន្លោះពេលកំពុងពពោះណាមួយ។ ការសិក្សាបន្តបន្ទាប់ ផ្តោតលើបន្ទះខុសប្រក្រតីនោះ រកឃើញថា ក្មេងកើតអូទីស្សឹម មានបន្ទះតូចរំខាននៅក្នុងជាលិកាខួរក្បាល និងខ្វះលក្ខណៈហ្សែនច្បាស់លាស់។ បន្ទះនោះភាគច្រើនស្ថិតនៅតំបន់នៃការគិត ដែលជាមុខងារសំខាន់នៃខួរក្បាលតែម្តង។

អត្ថបទពាក់ព័ន្ធ៖
៣- អូទីស្សឹម អាចប្រសើរឡើង បើព្យាបាលពីដំបូង
សំណាងល្អ បន្ទះរំខានតូចដែលធ្វើឲ្យខួរក្បាលដំណើរការមិនប្រក្រតី មិនរាលដាលតទៀត មានន័យថា បើទទួលការព្យាបាលទាន់ពេល គឺអាចជួយបាន។ យោងតាមការព្យាបាលត្រឹមត្រូវលើក្មេងទើបរៀនដើរ អាចទទួលបានផលប្រសើរ ដោយខួរក្បាលនឹងចាប់ផ្តើមភ្ជាប់ចរន្ត និងប្រឆាំងតបតភាពខុសប្រក្រតីទាំងនោះ។ អ្នកស្រាវជ្រាវជឿថា ការព្យាបាលកាន់តែលឿន ផលវិជ្ជមានកាន់តែខ្ពស់។ ពួកគេកំពុងតែរកមធ្យោបាយ ដើម្បីអាចរកឃើញអូទីស្សឹមនៅដំណាក់កាលដំបូង។
៤- អ្វីបង្កឲ្យកើតអូទីស្សឹម
អ្នកស្រាវជ្រាវនៅតែមិនដឹងពីដំណាក់កាលណាមួយនៃការពពោះ ដែលធ្វើឲ្យចាប់ផ្តើមមានអូទីស្សឹមនៅឡើយ ហើយក៏មិនបានពន្យល់ពីមូលហេតុជាក់លាក់ថាតើ មូលហេតុអ្វីធ្វើឲ្យមានការរំខានការលូតលាស់ខួរក្បាលក្មេងនៅដំណាក់កាលដំបូង។ ប៉ុន្តែ អ្នកវិទ្យាសាស្ត្រយល់ស្របថា អូទីស្សឹមបណ្តាលមកពីហ្សែន និងកត្តាបរិស្ថាន ឬទាំងពីរតែម្តង។ ចំពោះកត្តាបរិស្ថាន អ្នកស្រាវជ្រាវខិតខំប្រឹងប្រែងរកអំណះអំណាងសមស្របមួយ ដូចជា ការប៉ះពាល់នឹងបរិយាកាសពុលរយៈពេលយូរ ខ្វះវីតាមីនហ្វូឡាត និងបង្ករោគដោយវីរុស។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។
Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
More Signs Autism May Originate During Pregnancy http://www.webmd.com/brain/autism/news/20140326/more-signs-autism-may-originate-during-pregnancy Accessed April 25, 2017.
កំណែប្រែបច្ចុប្បន្ន
08/07/2019
អត្ថបទដោយ Duk Panharat
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ Ly Sophat
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ