backup og meta

ឆ្ងល់​អត់ ​ស្រីៗ​ម៉េច​បាន​មាន​កូន​ភ្លោះ ខ្លះ​ភេទ​ដូច​គ្នា ខ្លះស្រី១​ប្រុស១?

ឆ្ងល់​អត់ ​ស្រីៗ​ម៉េច​បាន​មាន​កូន​ភ្លោះ ខ្លះ​ភេទ​ដូច​គ្នា ខ្លះស្រី១​ប្រុស១?

ស្រីៗ​គ្នា​យើង​មាន​មួយ​ចំនួន​តូច ស្រាប់​តែ​មាន​កូន​ភ្លោះ អ្នក​ខ្លះ​មិន​មែន​ពពោះ​កូន​២ទេ មាន ៣ ឬ​៤ នាក់​ឯណោះ។ តាម​វេជ្ជសាស្ត្រ តើ​មាន​កូនភ្លោះ​បណ្តាល​មក​អ្វី? ម៉ាក់ៗ​មាន​បេប៊ី​ភ្លោះ​ត្រូវ​ថែទាំ​គភ៌ដូចម្តេចខ្លះ?

តាម​ធម្មតា ស្រីៗ​ក្នុង​វ័យ​បន្តពូជ មាន​ធ្លាក់​មេជីវិតញី១ រៀងរាល់ ១ ខែ ម្តង ដែល​ម្តង​នៅ​ខាងឆ្វេង ម្តង​នៅ​ខាង​ស្តាំ​នៃ​ស្បូន។ ការ​បង្ក​កំណើត​កើត​ឡើង​ដោយសារ​មេជីវិតញី និង​ឈ្មោល​ជួបគ្នា អំឡុង​​រួមភេទ បង្កើត​បាន​ជា​ពង។

បើតាម​ការ​បញ្ជាក់​របស់​លោក​ជំទាវ​វេជ្ជបណ្ឌិត គ្រុយ លាងស៊ីម អនុ​រដ្ឋលេខាធិការ ក្រសួង​សុខាភិបាល និង​ជា​ទីប្រឹក្សា​​ផ្នែក​សម្ភព នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ​ករណី​កូនភ្លោះ​នេះ​មក​ពី​កត្តា​តំណពូជ​ដែល​ក្រុម​គ្រួសារ​ធ្លាប់​មាន​ប្រវត្តិ​មាន​កូនភ្លោះ និង​លក្ខខណ្ឌ​នៃ​ការ​បង្ក​កំណើត​ដែល​មាន ២ ករណី​សំខាន់ៗ។

កូន​ភ្លោះ​លើស​ចំនួន ករណី​ខ្លះ​អាច​មក​ពី​មេជីវិត​ញី និង​មេជីវិត​ឈ្មោល​ជួបគ្នា​ហើយ បំបែក​ខ្លួន​ចេញ​ជា ២ ឬ ៣ ពង។ កូន​ភ្លោះ​បែប​នេះហៅថា កូនភ្លោះពិត បេប៊ី​ដែល​កើត​ចេញ​មក​មាន​​ភេទ និង​មុខមាត់ដូចគ្នាបេះបិទ ដែល​ពេលខ្លះ​​ស្ទើរ​តែរក​ចំណុច​ខុស​គ្នា​មិន​បាន។

ឯករណី​មួយ​ទៀត​កើត​ឡើង​ដោយ​សារ​មេជីវិតឈ្មោល ២ ចូល​ទៅ​ជួបគ្នា​ជាមួយ​មេជីវិត​ញី ១ ក្នុង​ពេល​ជាមួយគ្នា ដែល​កូនភ្លោះ​បែប​នេះហៅថា​កូនភ្លោះ​មិន​ពិត ព្រោះ​​មានមេជីវិត២​ផ្សេង​គ្នា ហ្សែនក៏ខុសគ្នា ដូច្នេះ​ការ​បង្ក​កំណើត​អាច​មាន​ភេទខុសគ្នា ឯ​មុខ​មាត់​ក៏​មិន​ដូច​គ្នា​ដែរ។

អត្ថប​ទពាក់ព័ន្ធ៖ អាហារ​ល្អៗ ប៉ូវ​ឲ្យមេជីវិតប្រុសៗ​កាន់​តែ​ខ្លាំង​ជាង​មុន

តើ​ម៉ាក់ៗ​ដែល​មាន​កូនភ្លោះ​លើក​ទី១ ពេល​ពពោះ​លើក​ទី​២ អាច​កូន​ភ្លោះ​ទៀត​ឬ​យ៉ាង​ណា? មិន​ប្រាកដ​នោះ​ទេ ភាគ​ច្រើន​នៃ​ស្រីៗ​ដែល​ធ្លាប់​មាន​កូន​ភ្លោះ ការ​ពពោះ​លើក​ក្រោយៗ​ទៀត​អាច​មាន​កូន ១ ធម្មតា។

ការ​ពពោះ​កូន​តែមួយ​ពិបាក​ណាស់​ទៅ​ហើយ ចុះ​ទម្រាំកូន ២ ឬ៣ នាក់​ទៀត​នោះ ម៉ាក់ៗ​រឹត​តែ​ពិបាក​ទ្វេដង ឯ​ស្បូន​ក៏​ត្រូវ​រីកធំ​ដោយ​ផ្ទុក​គភ៌​ច្រើន​ជាង​មុន។ បញ្ហា​នេះ​លោក​ជំទាវ​សាស្ត្រាចារ្យ គ្រុយ លាងស៊ីម ណែនាំ​ឲ្យ​ស្រីៗ​ពពោះ​កូនភ្លោះ​ថែទាំ​សុខភាព និង​គភ៌​ឲ្យ​បាន​ល្អ ដោយ​កា​រញ៉ាំ​ចំណី​អាហារ​ឲ្យ​បាន​គ្រប់គ្រាន់ តាមដាន​សុខភាព​ឲ្យ​បាន​ទៀងទាត់។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

03/05/2019

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ចង់ឆាប់មានកូន ស្រីៗមិនគួររំលងរបបអាហារទាំង៥ប្រភេទនេះឡើយ

ធ្វើម៉េចដឹងថា ម៉ាក់ៗគ្រាន់តែសោកសៅក្រោយសម្រាលឬមានជំងឺធ្លាក់​ទឹកចិត្ត​ក្រោយ​សម្រាល​?​ ​


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ May 03, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម