backup og meta

ស្រីៗកំពុងពពោះ បើ​កើត​ស្អូច គ្រោះថ្នាក់​ធំ​ដល់​កូន​ក្នុងផ្ទៃ​ណាស់

ស្រីៗកំពុងពពោះ បើ​កើត​ស្អូច គ្រោះថ្នាក់​ធំ​ដល់​កូន​ក្នុងផ្ទៃ​ណាស់

ស្អូច​ជា​ជំងឺ​ឆ្លងស្រួច​ស្រាល់ដែល​បង្ក​ឡើង​ដោយ​​វីរុស Rubella កើត​មាន​លើ​ក្មេងៗ និង​មនុស្ស​វ័យ​ជំទង់ តែ​បើ​សិន​ជា​ស្រីៗ​មាន​ផ្ទៃពោះ​កើត ឬ​ឆ្លង​ជំងឺ​នេះ​រឹត​មាន​បញ្ហា​ធ្ងន់ធ្ងរ។ តើ​ស្អូច​មាន​រោគសញ្ញា​ដូចម្តេច​ខ្លះ? ម៉ាក់ៗមាន​ជំងឺ​ស្អូច​ក្នុង​អំឡុង​ពពោះ​ប៉ះពាល់​អ្វីខ្លះ​ដល់​កូន​ក្នុង​ផ្ទៃ?

១- រោគសញ្ញាជំងឺស្អូច

បើ​តាម​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត អ្នក​ឯកទេស​ជំងឺ​ទូទៅ ជំងឺ​ស្អូច​លេច​ចេញ​នូវ​រោគ​សញ្ញា​ជា​ច្រើន ដែល​រោគ​សញ្ញា​ដំបូងៗ​ស្រដៀង​នឹង​គ្រុនក្តៅ​ដែរ។

– ក្តៅ​ខ្លួន​ជាង ៣៨ អង្សារសេ

– ក្អួត​ចង្អោរ

– ភ្នែក​ក្រហម

– ចេញ​កន្ទួល​ក្រហម​លើ​ស្បែក​មុខ ក និង​ដងខ្លួន

– ឡើង​កូន​កណ្តុរ​នៅ​ក ក្រោយ​ត្រចៀក

– ឈឺ​សន្លាក់ដៃជើង។

២- ស្រីៗ​ពពោះ​ឆ្លង​ជំងឺ​ស្អូច​ប៉ះពាល់​អីខ្លះ?

ស្អូច​អាច​ព្យាបាល​បាន​ក៏​ពិត​មែន ប៉ុន្តែ​បើ​ស្រីៗ​យើង​កើត​មាន​ជំងឺ​នេះ​អំឡុង​ពេល​ពពោះ មិន​ត្រឹម​តែ​ប៉ះពាល់​សុខភាព​ម៉ាក់ៗ​នោះ​ទេ កូន​ក្នុង​ពោះ​​ប្រឈម​នឹង​ហានិភ័យ​ជា​ច្រើន។

– អាច​ឲ្យ​កូន​ស្លាប់​ក្នុងពោះ

– កូន​កើត​មក​មិន​គ្រប់​លក្ខណៈ ក្បាល​តូច ឬធំ

– កូន​មាន​បញ្ហា​ត្រចៀក សួត បេះដូង

– អាច​ថ្លង់ ឬមាន​បញ្ហា​ប្រព័ន្ធ​ប្រសាទ

– កូន​អាច​កើត​ស្អូច​ពី​កំណើត។

៣- ការព្យាបាល

ស្អូច​ជា​ជំងឺ​ឆ្លង តែ​មិន​បង្ក​គ្រោះថ្នាក់​ខ្លាំង​នោះទេ អាច​នឹង​ជា​សះស្បើយ​ក្នុង​រយៈពេល ៤-៥ ថ្ងៃ ដោយ​គ្រាន់​តែ​ឲ្យ​កូនញ៉ាំ​ថ្នាំ​បញ្ចុះ​កម្តៅ ផឹកទឹក​ឲ្យ​បាន​ច្រើន។ ក្នុង​ករណី​ដែល​កូនតូច​ក្តៅ​ខ្លួន​ខ្លាំង​យើង​មិន​ត្រូវ​បណ្តែត​បណ្តោយ​នោះ​ទេ ត្រូវ​ប្រញាប់​នាំ​កូន​ទៅ​មន្ទីរពេទ្យ។

អត្ថបទពាក់ព័ន្ធ៖ តិចនិកបញ្ចុះ​កម្តៅ​កូន​តូចៗ​ពេលក្តៅ​ខ្លួន​ខ្លាំង មិន​​​ឲ្យ​​​​​គ្រោះ​ថ្នាក់​ដល់​ជីវិត

៤- វិធីការពារជំងឺស្អូច

ក្មេងៗ៖ ត្រូវ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺស្អូច​នៅ​ពេល​អាយុ​បាន ៦ខែ និង ៩ខែ ហើយ​ត្រូវ​ចាក់​រម្លឹក​ឡើងវិញ​នៅ​ពេល​អាអូន​អាយុ​បាន ១ឆ្នាំកន្លះ។ ធ្វើ​បែបនេះ​កូន​យើង​មាន​ប្រព័ន្ធ​ការពារ​តាំង​ពី​តូច មិន​កើត​ជំងឺ​ស្អូច។

ស្ត្រីមានផ្ទៃពោះ៖ ម៉ាក់ៗ​ដែល​មាន​គម្រោង​យក​កូន ត្រូវ​តែ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ស្អូច​ឲ្យ​មុន​ពពោះ​អាអូន នោះ​ពេល​ពពោះ​យើង​មិន​ឆ្លងជំងឺ​នេះ​ទេ។ក្នុង​ករណី​​ម៉ាក់ៗ​មិន​បាន​ចាក់វ៉ាក់សាំង​តាំង​ពី​ក្មេង ឬ​មុន​ពេល​មានបេប៊ី ហើយគ្មាន​អង់ទីគ័រ​ការពារអាច​បង្ការ​ការ​ឆ្លង​ជំងឺ​ស្អូច​នេះ ដោយ​មិន​ត្រូវ​ប៉ះពាល់ ឬ​ទៅ​ជិត​អ្នក​ជំងឺនោះទេ ព្រោះ​ជំងឺ​នេះ​ឆ្លងតាម​រយៈ​ទឹកមាត់ទឹក ឬ​កណ្តាស់​អ្នក​ជំងឺ។

អត្ថបទពាក់ព័ន្ធ៖ មិន​ចង់​គ្រោះថ្នាក់​ដល់​កូន ម៉ាក់ៗ​ចៀស​ពី​ជំងឺ ៣ មុខនេះ​ឲ្យបាន​អំឡុង​ពពោះ

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

05/04/2019

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Ly Sophat


អត្ថបទពាក់ព័ន្ធ

បើម៉ាក់ៗពពោះផ្ទុកមេរោគអេដស៍ ធ្វើម៉េចកុំឲ្យឆ្លងដល់កូន?

វិធីងាយៗ ដើម្បីបង្ការ​ការ​បង្ករោគ និងជំងឺផ្សេងៗ អំឡុង​ពេល​ពពោះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Apr 05, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម