backup og meta

ស្រីៗកូន​ខ្ចី​ផឹក​ស្រា​ មិនត្រឹម​តែប៉ះពាល់​សុខភាព​ខ្លួន​ឯង​ទេ ឯ​កូន​តូច​វិញ​រឹត​តែ​​បញ្ហា

ស្រីៗកូន​ខ្ចី​ផឹក​ស្រា​ មិនត្រឹម​តែប៉ះពាល់​សុខភាព​ខ្លួន​ឯង​ទេ ឯ​កូន​តូច​វិញ​រឹត​តែ​​បញ្ហា

ចាស់​ៗ​បុរាណ​​យើងពីមុន​​តែងតែ​ឲ្យ​ម៉ាក់​ៗ​ដែល​ទើប​កើត​កូន​រួច ផឹក​ស្រា​ថ្នាំផ្សំ​មក​ពីឫស ឬដើម​ឈើ សត្វ និងស្រា​ដែល​ត្រាំជាមួយ​ផ្លែឈើ ដើម្បី​ឲ្យ​សាច់​ស្អាត សរសៃ​ឆាប់​រឹង​ឡើង​វិញ។ រហូត​មក​ដល់​បច្ចុប្បន្ន​ក៏​​នៅមាន​ជំនឿ​បែបនេះ​ទៀត​ដែរ គ្រាន់តែ​មានចំនួន​តិចតួចជាង​មុន។

ស្រាថ្នាំ-helloគ្រូពេទ្យ

ប៉ុន្តែ​បើ​តាម​គ្រូពេទ្យ​​វិញ​មិន​គាំទ្រ​ចំពោះ​ទង្វើ​បែប​នោះ​ទេ ព្រោះ​វា​ធ្វើឲ្យ​ប៉ះពាល់​ដល់​សុខភាព​ម៉ាក់​ៗ​ខ្លាំង ដោយ​ប្រឈមមុខ​នឹង​ការ​កើត​ជំងឺ​កាចសាហាវ​មួយ​ចំនួន​ដូចជាឡើង សម្ពាធឈាម មាន​​ជំងឺខូច​ថ្លើម និងក្រិនថ្លើមជាដើម។ សម្រាប់​វេជ្ជបណ្ឌិត គ្រុយ លាងស៊ីម អនុ​រដ្ឋលេខាធិការ ក្រសួង​សុខាភិបាល និង​ជា​ទីប្រឹក្សា​​ផ្នែក​សម្ភព នៅ​មន្ទីរពេទ្យ​កាល់ម៉ែត មាន​ប្រសាសន៍​ប្រាប់ Hello គ្រូពេទ្យ ថា ស្រ្តី​ដែល​សម្រាល​ហើយ មិនត្រូវ​ផឹក​ស្រា​គ្រប់​ប្រភេទ​ឡើយ។ ព្រោះ​ថា​ពេល​មាន​ជាតិ​អាកុល​ចូល​ទៅក្នុង​ពោះ ថ្លើម​ត្រូវ​ធ្វើ​គីមី​បម្លែង ដើម្បី​បញ្ចេញ​ជាតិ​ពុល​ចេញ​ពី​ថ្លើមមក​វិញ។

អ្នក​គ្រូ​​បាន​​បន្ត​ទៀត​​ថា “មនុស្ស​ធម្មតា​ម្ល៉េះ​គេ​នៅ​ហាម​មិន​ឲ្យ​ផឹកស្រា ព្រោះស្រាបំផ្លាញសុខភាព ចុះទម្រាំស្រីៗទើបសម្រាលកូនវិញ តើនឹងមានផលប៉ះពាល់យ៉ាងណា?’។ កាលណា​ម៉ាក់​ៗ​ផឹក​ស្រា​មួយ​កែវ​តូច ឬស្មើ ១០០ CC ត្រូវ​ញ៉ាំ​សាច់​មិន​ថា​ជា​សាច់​ជ្រូក សាច់​មាន់ សាច់​គោ គឺ​ញ៉ាំ​ឲ្យមួយ​ចាន​ពេញ​វិញ ដើម្បី​ជួយ​ទប់ទល់ជាតិ​ស្រា​។ ដូចនេះ​ហើយ​ទើប​ធ្វើឲ្យ​ម៉ាក់​ៗ​ដែល​ផឹក​ស្រា ឆាប់​ខូច​ថ្លើម សម្រាប់​ម៉ាក់​ៗ​ដែល​ផឹក​ស្រា ហើយ​ញ៉ាំ​សាច់​ច្រើន ទើប​អាចស៊ីសង​គ្នា​​បាន។

វេជ្ជបណ្ឌិត​ខាង​លើ​ក៏​បាន​បន្ថែម​ទៀត​ដែរ​ថា ចំពោះ​ស្រីៗ​​ដែល​​បំបៅ​​កូន​​ដោយ​​ទឹកដោះ ហើយ​​យើង​ញ៉ាំ​ស្រាថ្នាំ​​ទៀតនោះ​​មិន​​ត្រឹម​តែ​​ខូច​​សុខភាព​​យើង​​នោះ​​ទេ កូន​តូច​​នឹង​​រង​​ផល​​ប៉ះពាល់​​ដូចគ្នា ព្រោះ​​ជាតិអាល់កុល​​​បាន​​ចូល​​ក្នុង​​រាងកាយ​យើង រួច​​​ក៏​​ទៅ​​​ផលិត​​​ជា​​​ទឹកដោះ​​​ឲ្យ​​​កូន​​ម៉ឹម។

– ប៉ះពាល់​ដល់​ការ​ផលិត​ទឹកដោះ

– កូនមិនសូវលូតលាស់បានល្អ

– កូនមានបញ្ហាប្រព័ន្ធរំលាយអាហារ (ហើមពោះ​ ប៉ោងពោះ និង​រាករូស …) ឈាន​ដល់​ស្លាប់​ប្រសិន​បើ​មិន​បានព្យាបាល​បាន​ត្រឹមត្រូវ។

អត្ថបទពាក់ព័ន្ធ៖

 

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

08/04/2019

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ចង់ឆាប់មានកូន ស្រីៗមិនគួររំលងរបបអាហារទាំង៥ប្រភេទនេះឡើយ

ធ្វើម៉េចដឹងថា ម៉ាក់ៗគ្រាន់តែសោកសៅក្រោយសម្រាលឬមានជំងឺធ្លាក់​ទឹកចិត្ត​ក្រោយ​សម្រាល​?​ ​


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Apr 08, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម