ជាធម្មតាដល់ពេលឈឺពោះសម្រាលកូន ស្បូននឹងបើក ហើយស្បូនកន្ត្រាក់ ដើម្បីឲ្យកូនកើតចេញមក។ តែប្រសិនបើហួសថ្ងៃកំណត់ នៅតែមិនទាន់ឈឺពោះ គ្រូពេទ្យនឹងប្រើថ្នាំជាជំនួយឲ្យឈឺពោះ និងបើកមាត់ស្បូនតែម្ដង។
លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ បានឲ្យដឹងថា ការប្រើប្រាស់ថ្នាំករណីខ្លះ ដើម្បីឲ្យបើកមាត់ស្បូន ត្រូវមានការប្រុងប្រយ័ត្នណាស់ ព្រោះអាចបណ្ដាលឲ្យស្បូនកន្ត្រាក់ឥតឈប់បាន រហូតគាបជាប់កូននៅពេលកំពុងសម្រាល។ ក្នុងករណីនេះ កើតឡើងដោយការប្រើថ្នាំ ឲ្យឈឺពោះ តែនៅមិនអាចកើតតាមផ្លូវក្រោមបាន វិធីចុងក្រោយគឺត្រូវវះកាត់។ ពេលស្បូនកន្ត្រាក់ ព្រោះតែស្បូនខ្សោយ ឥទ្ធិពលថ្នាំធ្វើឲ្យឈឺពោះ ហើយអាចបង្កគ្រោះថ្នាក់ដល់កូន និងខ្លួនឯងទៀតផង។
អត្ថបទពាក់ព័ន្ធ៖ ដល់ថ្ងៃកំណត់ តែមិនទាន់សម្រាល ស្ត្រីពពោះអាចសាកវិធីនេះបាន
វេជ្ជបណ្ឌិតរូបនេះក៏បានរៀបរាប់ពីផលប៉ះពាល់ដែលអាចកើតមានចំពោះទារកខ្លះៗ ពេលមានបញ្ហាស្បូនកន្ទ្រាក់នេះ គឺអាចគាបស្មាកូន ហប់កូន គ្មានអុកស៊ីសែន ឆ្លងរោគ កូនខ្សោយ ចង្វាក់បេះដូងចុះទាប និងអាចបណ្ដាលឲ្យទារកស្លាប់ទៀតផង ប្រសិនបើសង្គ្រោះមិនទាន់ពេល។ មួយវិញទៀត ពេលស្បូនកន្ត្រាក់ខ្លាំងអាចជាប់ស្មា ទារកបាក់ដៃ ឬថ្លោះបានទៀតផង។
ចំពោះម្ដាយក៏អាចជួបបញ្ហាធំដែរ ប្រសិនបើស្បូនកន្ត្រាក់មិនឈប់ គឺឈានទៅដល់ធ្លាក់ឈាម ឬដាច់រហែកស្បូន ដែលតម្រូវឲ្យជួសជុលស្បូនឡើងវិញ ឬជម្រើសចុងក្រោយត្រូវកាត់ស្បូនចេញតែម្ដង។
[embed-health-tool-pregnancy-weight-gain]