ជាទូទៅកូនក្នុងពោះចាប់ផ្តើមលូតលាស់ដោយទម្រង់ក្បាលឡើងលើ ជើងចុះក្រោម ហើយនៅក្នុងត្រីមាសទី៣ កូននឹងចាប់ផ្តើមប្តូរទីតាំងដោយបង្វិលក្បាលចុះក្រោមខ្លួនឯង ដើម្បីត្រៀមសម្រាលកូន។ ទោះយ៉ាងណាស្រីៗមួយចំនួន កៀក ឬដល់ថ្ងៃកើតទៅហើយ កូននៅតែមិនបង្វិលក្បាលចុះក្រោម មានន័យថាកូនស្ថិតនៅទីតាំងបញ្ច្រាស ធ្វើឲ្យការសម្រាលតាមធម្មជាតិជួបឧបសគ្គ តើកត្តានេះបណ្តាលមកអ្វីទៅ?
បើតាមការបកស្រាយនៅផេកផ្លូវការរបស់មន្ទីរពេទ្យកាល់ម៉ែត មានមូលហេតុច្រើនណាស់ដែលធ្វើឲ្យស្រីៗមានកូនទម្រង់បញ្ច្រាស ដែលក្នុងនោះមានទាំងលក្ខណៈជីវសាស្ត្ររបស់ស្រីៗខ្លួនឯង និងកត្តារួមផ្សំមួយចំនួនទៀត។
១- មូលហេតុកូនមិនបង្វិលក្បាលចុះក្រោម
– កូនមិនគ្រប់ខែ
– កូនភ្លោះ
– កូនមិនគ្រប់លក្ខណៈ
– ទឹកភ្លោះមានច្រើនខ្លាំង ឬតិចពេក
– សុកពាំងមាត់ស្បូន
– ទងសុកខ្លី ឬទងសុករុំក
– សុខភាពកូនខ្សោយ
– ម្តាយមានដុំស្បូន ឬដុំដៃស្បូន
– ម្តាយធ្លាប់មានប្រវត្តិកូនច្រើន
– ម្តាយមានឆ្អឹងត្រគាកមិនប្រក្រតី។
២- ធ្វើដូចម្តេចទើបដឹងថា កូនបញ្ច្រាស?
បច្ចុប្បន្នបច្ចេកវិទ្យាទំនើបណាស់ ម៉ាក់ៗអាចដឹងថាកូនយើងបង្វិលក្បាលចុះក្រោមឬនៅ តាមរយៈការមើលអេកូ។ ក្រៅពីការមើលអេកូសាស្ត្រ ពេទ្យក៏អាចដឹងថាកូនយើងស្ថិតនៅទម្រង់បញ្ច្រាស ឬអត់ តាមរយៈការស្ទាបពោះម៉ាក់ៗ ការស្តាប់បេះដូងកូនដែលស្ថិតនៅផ្នែកលើនៃផ្ចិតម៉ាក់ៗ ការលូកមើលតាមមាត់ស្បូននៅពេលមាត់ស្បូនបើកបានធំបន្តិច។
៣- វិធីដោះស្រាយ
កូនមិនបង្វិលក្បាលចុះក្រោម ច្បាស់ណាស់ការសម្រាលតាមធម្មជាតិនឹងជួបការលំបាកខ្លាំង ថែមទាំងអាចមានគ្រោះថ្នាក់ទៀត។ ជំនួយជាដំបូងនោះគ្រូពេទ្យនឹងប្រើបច្ចេកទេសបង្វិលក្បាលកូនចុះក្រោមពីខាងក្រៅដោយប្រើដៃរុញ ក្នុងករណីកូនមិនបង្វិល ជម្រើសចុងក្រោយមានតែវះកាត់ប៉ុណ្ណោះ។
អត្ថបទពាក់ព័ន្ធ៖ គ្រប់ខែហើយ តែកូនមិនទាន់បង្វិលក្បាលចុះក្រោម ត្រូវធ្វើម៉េច?
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-pregnancy-weight-gain]