backup og meta

បែកទឹកភ្លោះមុនពេលកំណត់ គ្រោះ​ថ្នាក់អត់? ត្រូវធ្វើម៉េច?

បែកទឹកភ្លោះមុនពេលកំណត់ គ្រោះ​ថ្នាក់អត់? ត្រូវធ្វើម៉េច?

អ្វី​ស្រីៗ​កំពុង​ពពោះ​ចង់​ដឹង​បំផុត គឺពាក់​ព័ន្ធ​បម្រែ​បម្រួល​ពេល​ជិត​ដល់​ថ្ងៃ​សម្រាល ពិសេស​រឿង​បែក​ទឹក​ភ្លោះ។ បើ​មិន​ទាន់​ដល់​ថ្ងៃ ស្រាប់​តែ​បែក​ទឹក​ភ្លោះ គួរ​ឲ្យ​បារម្ភ​ដែរទេ? តាម​ធម្មជាតិ នៅ​ពេល​សម្រាល ថង់​ និង​ទឹក​ភ្លោះ​ដែល​ទ្រទ្រង់​ទារក​ក្នុង​ផ្ទៃ នឹង​បែក​ធ្លាយ​ចេញ​មក​ក្រៅ​ជា​មួយ​ទារក។ ប៉ុន្តែ​ពេល​ខ្លះ ករណី​ដាច់​រហែក​ថង់​ទឹក​ភ្លោះ ក៏​អាច​កើត​មុន​ថ្ងៃ​សម្រាល​ដែរ។ “Hello គ្រូពេទ្យ’ នឹង​ប្រាប់​សញ្ញា​​បែក​ថង់​ទឹក​ភ្លោះ មូលហេតុ​បង្ក​មួយ​ចំនួន​​ឲ្យ​ស្រីៗបាន​ដឹង។

១- រោគ​សញ្ញា​បែក​ទឹក​ភ្លោះ​មុន​ថ្ងៃ​កំណត់

នៅ​ពេល​ស្រីៗ​មាន​អាការៈ​បែក​ទឹក​ភ្លោះ​មុន​ពេល​កំណត់ យើង​នឹង​មាន​អារម្មណ៍ដូច​មាន​ទឹក​បាញ់​ចេញ​ពី​ទ្វារមាស ហើយ​អាច​សង្កេត​ឃើញ​ទឹក​ទាំង​នោះ​មានពណ៌​ប្លែក​ខុស​ធម្មតា។ សារធាតុ​រាវ​នោះ អាច​មាន​ពណ៌​ផ្កា​ឈូក ដោយ​សារ​មាន​លាយ​ឡំ​មក​ជាមួយ​ឈាម តែបើ​​សង្កេត​ឃើញ​សារធាតុ​រាវ​ពណ៌​ត្នោត ឬ​ខៀវ ឆាប់​ទៅ​មន្ទីរ​ពេទ្យ​ជា​បន្ទាន់ ព្រោះ​អាច​ជា​សញ្ញា​ធ្ងន់ធ្ងរ បញ្ជាក់​ថា​គភ៌​មាន​បញ្ហា។

២- មូល​ហេតុ​នាំ​ឲ្យ​បែក​ទឹក​ភ្លោះ​មុន​កំណត់

ថង់​ទឹក​ភ្លោះ គឺ​មាន Amnios ដែល​ជា​​ភ្នាស​ខាង​ក្នុង​ជាប់​ជាមួយ​ទារក និង​ទឹក​ភ្លោះ ខណៈ Chorion ជា​ភ្នាស​ខាង​ក្រៅ​ជាប់ជាមួយ​ភ្នាស​ក្នុង​ស្បូន។ PROM ជា​ភាសា​បច្ចេកទេស ករណី​បែក​ទឹកភ្លោះ​មុន​សម្រាល ​បង្ខំ​ឲ្យ​ស្បូន​បើក​ភ្លាម​ ដើម្បី​រុញ​ច្រាន​គភ៌​ចេញ​មក​ក្រៅ។ តាម​ការ​សិក្សា​បង្ហាញ​ថា ករណី​បែក​ទឹក​ភ្លោះ​មុន​កំណត់ គឺ​ដោយ​សារ​មូល​ហេតុ​មួយ​ចំនួន​ដូច​ជា៖

– រលាក​មាត់​ស្បូន ឬ​ទ្វារមាស

– បង្ក​រោគ​លើ​ប្លោក​នោម ឬ​តម្រង​នោម

– មាន​ប្រតិកម្ម​គីមីជំរុញ​ឲ្យ​មាន​ភ្នាស​កោសិកា អង់ស៊ីម ប្រូតេអ៊ីន និង​ប្រូស្តាក្លង់ឌីន មុន​ពេល​កំណត់

– ថង់​ទឹក​ភ្លោះ​រីក​ធំ​ហួស ដោយ​សារ​ទ្រទ្រង់​ច្រើន

– មាន​កូន​ច្រើន

– ស្ត្រេស

– គភ៌​ធំ​ពេក

– ជក់​បារី

– ធ្លាប់​វះ​កាត់​មាត់​ស្បូន ឬ​ច្រឹប​មាត់​ស្បូន

– ធ្លាប់​កើត​មាន​បែក​ទឹកភ្លោះ​មុន​សម្រាល​ពី​មុន។

អត្ថបទពាក់ព័ន្ធ៖

  • នេះ​ជាបច្ចេកទេស​ជួយ​ស្ត្រី​ពពោះគ្រប់ខែ ​ឆាប់​ឈឺពោះ​សម្រាល​កូន
  • ប្រើ​ថ្នាំ​ជួយ​ឲ្យ​ស្បូន​កន្ត្រាក់​​ពេល​សម្រាល ប៉ះពាល់​ទាំង​ម្ដាយ​ទាំង​កូន

៣- គួរ​ធ្វើ​ម៉េច​ បើ​បែក​ទឹក​ភ្លោះ​មុន​កំណត់?

ដោះ​ស្រាយ​បញ្ហា​បែក​ទឹក​ភ្លោះ​មុន​កំណត់ គឺ​អាស្រ័យ​ទៅ​លើ​រយៈ​ពេល​នៃ​ការ​ពពោះ ដូច​ជា៖

– ក្រោយ​សប្ដាហ៍​ទី​៣៧៖ ក្រោយ​សប្ដាហ៍​ទី​៣៧ មាន​ន័យ​ថា ទារក​រីក​ធំ​ធាត់​គ្រប់គ្រាន់​ដើម្បី​សម្រាល។ អំឡុង​ពេល​នេះ យើង​ត្រូវ​ទៅ​រង់​ចាំ​ក្នុង​បន្ទប់​សម្រាល​ជា​បន្ទាន់ តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ ប៉ុន្តែ​ត្រូវ​ចាំ​ថា បើ​បែក​ទឹក​ភ្លោះ ហើយ​រង់​ចាំ​លើស​ពី ២៤ ​ម៉ោង នៅ​តែ​មិន​ទាន់​សម្រាល គឺ​កាន់​តែ​ប្រឈម​ហានិភ័យ​ខ្ពស់ ​ឆ្លង​មេរោគ​ទាំង​ម្តាយ​ទាំង​គភ៌ ពិសេស​សុខភាព​គភ៌ចុះខ្សោយ និង​ងាយ​មាន​បញ្ហា​សុខភាព​ក្រោយ​សម្រាល​ទៀត​ផង។

– ចន្លោះ​សប្ដាហ៍​ទី ៣៤-៣៧៖ ក្នុង​ករណី​ស្រាប់​តែ​រហែក​ថង់​ទឹក​ភ្លោះ ចន្លោះ​សប្តាហ៍​ទី ៣៤-៣៧ នៃ​ការ​ពពោះ ពេទ្យ​នឹង​ណែនាំ​ឲ្យ​ចាក់​ថ្នាំ​ជំរុញ​ឲ្យ​ស្បូន​បើក​ធំ ដើម្បី​អាច​ធ្វើ​ការ​សម្រាល​គភ៌​អំឡុង​ពេល​នោះ​តែ​ម្តង។

– មុន​សប្ដាហ៍​ទី ៣៤៖ បើ​បែក​ទឹក​ភ្លោះ​មុន​សប្ដាហ៍​ទី ៣៤ ទាំង​ម៉ាក់ៗ និង​គភ៌ កាន់​តែ​ប្រឈម​ហានិភ័យ​ធ្ងន់​ធ្ងរ​ជា​ច្រើន។ បើ​គ្រូពេទ្យ​រក​មិន​ឃើញ​រោគ​សញ្ញា​​ឆ្លង​មេរោគ​អ្វី​ទេ​នោះ យើង​អាច​នឹង​ត្រូវ​ពន្យារ​ពេល​សម្រាល ដោយ​ស្នាក់​នៅ​ក្នុង​មន្ទីរ​ពេទ្យ​សិន។ ពេទ្យ​នឹង​ចេញ​ថ្នាំ​ស្តេរ៉យ ដើម្បី​ជួយ​ឲ្យ​សួត​ទារក​លូតលាស់​បាន​ពេញលេញ ព្រោះ​ធ្វើ​បែប​នេះ អត្រា​ទារក​អាច​នៅ​រស់​ នឹង​កើន​ខ្ពស់ បើ​សួត​ទារក​លូតលាស់​បាន​ល្អ​ មុន​សម្រាល​ចេញ​ពី​ផ្ទៃ។

ទោះ​បី​ជា​មូលហេតុ​នេះ នៅ​តែ​មិន​ទាន់​បាន​បក​ស្រាយ​ច្បាស់​ក៏​ដោយ ប៉ុន្តែ​មាន​កត្តា​មួយ​ចំនួន អាច​បង្ក​ឲ្យ​មាន​ការ​បែក​ទឹក​ភ្លោះ​មុន​ពេល​កំណត់ ដូចជា ជក់​បារី កូន​ភ្លោះ ឬ​មាន​បញ្ហា​សុខភាព​មួយ​ចំនួន រាប់​បញ្ចូល​ទាំង​ជំងឺ​លើស​ឈាម។ ត្រូវ​ចាំថា បើ​ថង់​ទឹក​ភ្លោះ​ដាច់​រហែក​លឿន​ពេក ត្រូវ​តែ​ប្រញាប់​ទៅ​មន្ទីរ​ពេទ្យ ដើម្បី​ទទួល​ការ​សង្គ្រោះ​ជា​បន្ទាន់។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Why Water Breaks Prematurely in Some Pregnant Women (STUDY). http://www.whattoexpect.com/wom/pregnancy/0109/why-water-breaks-prematurely-in-some-pregnant-women.aspx. Accessed December 21, 2016.

Premature rupture of membranes. https://medlineplus.gov/ency/patientinstructions/000512.htm. Accessed December 21, 2016.

Waters breaking early (PPROM). https://www.tommys.org/pregnancy-information/pregnancy-complications/waters-breaking-early-pprom. Accessed December 21, 2016.

កំណែ​ប្រែបច្ចុប្បន្ន

17/06/2019

អត្ថបទ​ដោយ យ៉ានណែត​ នីគែល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Ly Sophat


អត្ថបទពាក់ព័ន្ធ

បើម៉ាក់ៗពពោះផ្ទុកមេរោគអេដស៍ ធ្វើម៉េចកុំឲ្យឆ្លងដល់កូន?

វិធីងាយៗ ដើម្បីបង្ការ​ការ​បង្ករោគ និងជំងឺផ្សេងៗ អំឡុង​ពេល​ពពោះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ Jun 17, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម