backup og meta

ងាក​ឈឺៗ​​ពេលពពោះ អាច​​ធ្វើឲ្យ​កូនក្នុង​ផ្ទៃខ្សោយ​អត់?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Jul 13, 2020

    ងាក​ឈឺៗ​​ពេលពពោះ អាច​​ធ្វើឲ្យ​កូនក្នុង​ផ្ទៃខ្សោយ​អត់?

    ​មាន​ផ្ទៃពោះ​ទាំង​ខ្លួន​មាន​ជំងឺ ឬ​ងាក​ឈឺៗ​អំឡុង​ពពោះ មិន​ត្រឹម​តែ​អាក្រក់​ចំពោះ​ខ្លួនឯង​តែ​ម្នាក់​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​អាច​នាំ​ទុក្ខ​ដល់​កូន​ទៀត​ផង។ នេះ​បើ​តាម​សម្ដី​លោក​ជំទាវ​វេជ្ជបណ្ឌិត គ្រុយ លាងស៊ីម អនុ​រដ្ឋលេខាធិការ ក្រសួង​សុខាភិបាល និង​ជា​ទីប្រឹក្សា​​ផ្នែក​សម្ភព នៅ​មន្ទីរពេទ្យ​កាល់ម៉ែត បាន​​ផ្ដល់​បទ​សម្ភាសន៍​មក​កាន់ Helloគ្រូពេទ្យ​

    ជា​ធម្មតា​បើ​ម៉ាក់​ៗ​មាន​សុខភាព​ល្អ កូន​នៅ​ក្នុង​ពោះ​ក៏សុខភាពល្អ និង​គ្មាន​សញ្ញា​គួរឲ្យ​បារម្ភ។ ដូច្នេះ​ហើយ​បាន​ជា​ពេទ្យ​តែងតែ​ផ្ដល់​ដំបូន្មាន​ឲ្យ​ស្រីៗ​ដែល​ត្រៀម​ខ្លួន​ក្លាយ​ជា​ម៉ាក់​ៗ​គេ ត្រូវ​បំប៉ន​សុខភាព​ឲ្យ​បាន​ល្អ ចៀសវាង​មាន​ជំងឺ​ផ្សេង​ៗ​មក​បៀតបៀន។ ប៉ុន្តែ​ចំពោះ​ស្ត្រី​ណា​ដែល​មាន​ជំងឺ​ក្រោយ​ដឹង​ថា​ខ្លួន​មាន​កូន ត្រូវ​ប្រញាប់​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ ដើម្បី​ច្បាស់​ក្នុងចិត្ត​ថា គួរ​លេប​ថ្នាំ ឬ​មិន​លេប ហើយ​បើ​លេប​ទៅ​អាច​ធ្វើឲ្យ​​ប៉ះពាល់​ដល់​កូន​ដែរ​អត់។

    អត្ថបទពាក់ព័ន្ធ៖ ស្រីៗពពោះ ផ្ដាសាយមិនងាយបាត់ អត់ចង់លេបថ្នាំខ្លាចប៉ះពាល់កូន ត្រូវធ្វើម៉េច?

    លោកជំទាវសាស្ត្រាចារ្យ គ្រុយ លាងស៊ីម

    ចំណែក​សំណួរ​ថា ម៉ាក់​ៗ​ឈឺ​ច្រើន​ពេល​ពពោះ​នោះ កូន​កើត​មក​អាច​មាន​សុខភាព​ខ្សោយ​ដែរ​ឬ​ទេ? អ្នក​គ្រូ​ពេទ្យ​បាន​ពន្យល់​ថា អាច​ព្រោះ​មេរោគ​ខ្លះ​បាន​ជ្រាប​ចូល ហើយទៅបំផ្លាញ​ភាព​ស៊ាំ​របស់​ទារក​តាំងពី​នៅ​ក្នុង​ផ្ទៃ ហើយ​ក្រោយ​សម្រាល​កូន​អាច​ឧស្សាហ៍​ឈឺ​ជាង​ក្មេង​មាន​ម្ដាយ​សុខភាព​ល្អ​តាំងពី​ពពោះ។

    អត្ថបទ​ពាក់ព័ន្ធ៖ ស្រីកំពុងព​ពោះ ប្រើ​ថ្នាំ​ពេទ្យ ថ្នាំ​បុរាណ ប៉ះពាល់អត់?

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ​។

    Hello Health Group មិនចេញ​វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Jul 13, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម