backup og meta

ទាំង​អស់​នេះ​​ជា​ជឿតៗ​គ្នា​​ ទាក់​ទង​នឹង​របប​អាហារ​ស្រីៗ​មាន​ផ្ទៃពោះ

ទាំង​អស់​នេះ​​ជា​ជឿតៗ​គ្នា​​ ទាក់​ទង​នឹង​របប​អាហារ​ស្រីៗ​មាន​ផ្ទៃពោះ

តាំង​ពី​ដើម​រៀង​មក ស្រីៗ​មាន​ផ្ទៃពោះ​មាន​ត្រណម​ច្រើន​យ៉ាង​ណាស់​ទាក់​ទង​នឹង​ការ​ថែទាំ​ខ្លួន​ផង របប​អាហារ​ផង ដើម្បី​ឲ្យ​សុខភាព​ម្តាយ និង​កូន​ល្អ។ ទោះ​យ៉ាង​ត្រណម​មួយ​ចំនួន​គ្រាន់​តែ​ការ​ជឿ​តៗ​គ្នា​ប៉ុណ្ណោះ មិន​មាន​ភស្តុតាង​វិទ្យាសាស្ត្រ​ណាមួយ​អះអាង​ថា ពិត​ជា​គ្រោះ​ថ្នាក់​ដល់​សុខភាព​ម្តាយ និង​កូន​នោះ​ទេ។

ខាង​ក្រោម​នេះ​ជា ជា​ជំនឿ​មិន​សម​ស្រប​ទាក់​ទង​នឹង​របប​អាហារ​ស្រីៗ​មាន​ផ្ទៃពោះ។

១- ញ៉ាំ​ម្នាស់​ធ្វើ​ឲ្យ​កូន​រលូត

​​ក្នុង​​ផ្លែ​​ម្នាស់​មាន​​អង់ហ្ស៊ីម Bromelain បំបែក​ជាតិ​ប្រូតេអ៊ីន ដូច្នេះ​ទើប​មាន​ការ​យល់​ច្រឡំថា កូន​ទើប​តែ​បង្ក​កំណើត​ថ្មីៗ​ក្នុង​ផ្ទៃពោះ ផ្សំ​បង្កើត​ឡើង​ដោយ​ជាតិ​ប្រូតេអ៊ីន អ៊ីចឹង​ការ​ញ៉ាំ​អង់ហ្ស៊ីម Bromelain អាច​​បណ្តាល​​ឲ្យ​​មាន​​ការ​​ហូរ​ឈាម និង​​រលូត​កូនបាន។ តែ​មក​ដល់​បច្ចុប្បន្ន​នេះគ្មាន​ភស្តុតាង​គាំទ្រ​ការ​អះអាង​នេះទេ ផ្ទុយ​ទៅ​វិញ ម៉ាក់ៗ​ញ៉ាំ​ម្នាស់​ក្នុង​បរិមាណ​ល្មម ​មាន​សុវត្ថិភាព។

អត្ថបទពាក់ព័ន្ធ​៖ រឿងដ៏ចម្រូងចម្រាស! ពិតអត់​ដែល​ថា​ ញ៉ាំ​ម្នាស់ រលូត​កូន?

២- ញ៉ាំ​បបរ​កូន​កើត​មក​ស្បែក​មិន​ស្អាត

ចាស់ៗ​តែង​ហាម​ម៉ាក់ៗ​មិន​ឲ្យ​ញ៉ាំ​បបរ​ទេ ខ្លាច​កើត​មក​ស្បែក​ស ​ពព្រុស​ដូច​បបរ​អ៊ីចឹង។ តែ​តាម​ក្បួន​វេជ្ជសាស្ត្រ សម្បុរ​ស្បែក​កូន​ស្អាត ឬ​មិន​ស្អាត មក​ពី​របប​អាហារ សម្បុរ​ម៉ាក់ប៉ា និង​​អនាម័យ​ខ្លួន​ប្រាណ​​ម៉ាក់ៗ បើ​ម៉ាក់​​មាន​​រោគ​​ផ្សិត​អំឡុង​ពពោះ​នោះ​ស្បែក​កូន​ក៏​មិន​ស្អាត​ដែរ។

៣- ញ៉ាំ​ព្រីង​កូន​កើត​មក​ខ្មៅ

ដោយសារ​តែ​ផ្លែ​ព្រីង​មាន​ពណ៌​ខ្មៅ​រលោង​ស្រិល ពេល​ញ៉ាំ​ទៅ​ស្វាយ​ពេញ​មាត់ ទើប​បាន​ជា​ចាស់ៗ​តែ​បង្អាប់​ថា ស្រីៗ​ពពោះ​ឲ្យ​តែ​ញ៉ាំ​ព្រីង ដឹង​តែ​កូន​កើត​មក​សម្បុរ​ខ្មៅ​ដូច​ព្រីង​អ៊ីចឹង។ តែ​តាម​ការ​ពិត កូន​មាន​សម្បុរ​​ខ្មៅ អាស្រ័យ​ទៅ​ហ្សែន​របស់​ឪពុកម្តាយ និង​កត្តា​រួម​ផ្សំ​មួយ​ចំនួន​ដូច​ជា​ការ​ញ៉ាំ​អាហារ បន្លែ​ផ្លែឈើ​ដែល​អត់សម្បូរ​ជីវជាតិ វីតាមីន​ចម្រុះ មិនមែន​ញ៉ាំ​ព្រីង​ធ្វើ​ឲ្យ​កើត​មក​ខ្មៅ​នោះ​ទេ។

អត្ថបទពាក់ព័ន្ធ៖ នេះ​ជាពពួក​វីតាមីន​​ស្រីៗ​ពពោះ​ ត្រូវការ​ចាំបាច់​បំផុត

ពពោះ​ របបអាហារ

៤- ញ៉ាំ​ខ្ចៅ​ខ្យង​កូន​ហៀរ​ទឹក​មាត់

ករណី​ក្មេង​ហៀរ​ទឹកមាត់​អាច​មក​ពី​ក្មេង​មាន​អណ្តាត​ធំ មាន​ការ​បង្ក​រោគ​នៅ​ក្រពេញ​ទឹកមាត់ រលាក​បំពង់​ក ច្រាល​ទឹក​អាស៊ីដ​ក្រពះ  ឬ​មាន​បញ្ហា​ប្រព័ន្ធ​សរសៃ​ប្រសាទ​ជា​ដើម។ ទោះ​ជា​ការ​ញ៉ាំ​ពពួក​សត្វ​អត់​មាន​ឈាម​ទាំង​នោះ​មិន​ធ្វើ​ឲ្យ​កូន​កើត​មាន​ហៀរ​ទឹកមាត់​ក៏​ដោយ ក៏​ម៉ាក់ៗ​មិន​ត្រូវ​ញ៉ាំ​ដែរ ព្រោះ​សត្វ​ទាំង​នោះ​មិន​សម្បូរ​ប្រូតេអ៊ីន​ទេ វា​រស់​នៅ​​ក្នុង​ទឹក​កខ្វក់ សំបក​មាន​ជាប់​ដី ឬ​ស្លែ​ខ្មៅៗ និង​សត្វ​ល្អិត​មក​ជាមួយ កាល​យើង​លាង​មិន​ស្អាត ឬ​ចម្អិន​មិន​ឆ្អិន​ល្អ​ទៀត ធ្វើ​ឲ្យ​ឆ្លង​ព្រូន អៀន តេនញ៉ា ញ៉ាំ​ទៅ​ម៉ាក់ៗ​អាច​ឈឺពោះ រាករូស ឬ​កើត​ជំងឺ​ផ្សេង​ទៀត ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

13/07/2020

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ចង់ឆាប់មានកូន ស្រីៗមិនគួររំលងរបបអាហារទាំង៥ប្រភេទនេះឡើយ

ធ្វើម៉េចដឹងថា ម៉ាក់ៗគ្រាន់តែសោកសៅក្រោយសម្រាលឬមានជំងឺធ្លាក់​ទឹកចិត្ត​ក្រោយ​សម្រាល​?​ ​


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 13, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម