backup og meta

ទឹក​ភ្លោះ​តិច ឬ​ច្រើន មកពី​អ្វី? គ្រោះ​ថ្នាក់​ម៉េច​ខ្លះ?

ទឹក​ភ្លោះ​តិច ឬ​ច្រើន មកពី​អ្វី? គ្រោះ​ថ្នាក់​ម៉េច​ខ្លះ?

ទឹក​ភ្លោះ ​ជា​វដ្ត​ជីវិត​របស់​កូន វា​កើត​ឡើង​ពី​ទឹក​រងៃ និង​ឈាម​របស់​ម្តាយ​ដែល​ជ្រាប​ចូល​តាមរ​យៈសុក តាំង​ពី​សប្តាហ៍​ដំបូង​នៃ​ការ​មាន​គភ៌។ ទារក​ក្នុង​ផ្ទៃ​ត្រូវ​បាន​ការពារ​ដោយ​ថង់​ទឹក​ភ្លោះ ហើយ​គេ​វាស់​បរិមាណ​ទឹក​ភ្លោះ​គិត​ជា​សង់ទីម៉ែត្រ ដែល​វា​នឹង​ពង្រីក​មាឌ​បន្តិច​ម្តងៗ​រហូត​ដល់​កៀក​ថ្ងៃ​សម្រាល។

បើ​តាម​ការ​រៀប​រាប់​របស់​ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​កាល់​ម៉ែត លោក​វេជ្ជបណ្ឌិត គាន់ អូន ពេល​ពពោះ​ស្រីៗ​មួយ​ចំនួន​ស្រាប់​តែ​មាន​ទឹកភ្លោះ​តិច ឬ​ក៏​ច្រើន​ពេក សុទ្ធ​តែ​មាន​បញ្ហា នេះ​ក៏​ដោយសារ​តែ​កូន​លូតលាស់​មិន​ប្រក្រតី សុក​ម្តាយ​មាន​បញ្ហា និង​ឥរិយាបថ​របស់​ម្តាយ​ដែល​ញ៉ាំ​អាហារ​មិន​គ្រប់​គ្រាន់ ឬ​គ្មាន​ជីវជាតិ។

អត្ថបទពាក់ព័ន្ធ៖ បែក​ទឹកភ្លោះ​មុន​ឈឺពោះ​សម្រាល មកពីអ្វី? គ្រោះថ្នាក់ទេ?

ក្នុង​ករណី​ដែល​ស្រីៗ​ពពោះ​អត់​មាន ឬ​មាន​ទឹក​ភ្លោះ​តិច​តួច​អំឡុង ៣ ខែ​ដំបូង នោះ លោក​វេជ្ជបណ្ឌិត គាន់ អូន ថា កូន​លូត​លាស់​ខុស​ប្រក្រតី កូន​ក្នុង​ពោះ​គ្មាន​តម្រង​នោម ឬ​គ្មាន​ក្រលៀន មិន​អាច​នោម​បាន​នោះ​ទេ។

ចំណែក​ឯ​ទឹក​ភ្លោះ​ច្រើនពេក មាន​ន័យថា​កូន​ក្នុង​ពោះ​មិន​បាន​ផឹក​ទឹក​ភ្លោះ​នោះ​ទេ ធ្វើ​ឲ្យ​ចាល់​បរិមាណ​ទឹកភ្លោះ​ ពោះ​ម៉ាក់ៗ​ធំ​ខុស​ធម្មតា កូន​សម្រាល​មុន​កំណត់ កូន​អត់​មាន​ក្រពះ មាន​បំពង់​រំលាយ​អាហារ ឬ​ស្ទះ​ពោះវៀន។

ពពោះ-ទឹកភ្លោះ

ការ​ពិនិត្យ​អេកូ​រៀង​រាល់​ខែ គ្រូពេទ្យ​នឹង​វាស់​បរិមាណ​ទឹក​ភ្លោះ តើ​មាន​បញ្ហា​ឬ​អត់? ក្នុង​ករណី​ដែល​បរិមាណ​ទឹក​ភ្លោះ​មាន​ពី ១០-១៥ សង់ទីម៉ែត្រ នោះ​មិន​មាន​បញ្ហា​ទេ។ កៀក​ដល់​ថ្ងៃ​សម្រាល​ទឹក​ភ្លោះ​នឹង​អស់​បន្តិច​ម្តងៗ ដែល​នៅ​សល់​ប្រហែល ៨-៩ សង់ទីម៉ែត្រ ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

13/07/2020

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

បើម៉ាក់ៗពពោះផ្ទុកមេរោគអេដស៍ ធ្វើម៉េចកុំឲ្យឆ្លងដល់កូន?

វិធីងាយៗ ដើម្បីបង្ការ​ការ​បង្ករោគ និងជំងឺផ្សេងៗ អំឡុង​ពេល​ពពោះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 13, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម