backup og meta

ទឹក​ដក់​ក្នុង​ខួរក្បាលកូន ដោយសារ​ពេល​ពពោះ​ម៉ាក់ៗ​មាន​បញ្ហា​មួយ​នេះ

ទឹក​ដក់​ក្នុង​ខួរក្បាលកូន ដោយសារ​ពេល​ពពោះ​ម៉ាក់ៗ​មាន​បញ្ហា​មួយ​នេះ

ទឹក​ដក់​ក្នុង​ខួរក្បាល​ជា​បញ្ហា​មួយ​ដែល​ម៉ាក់ៗ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​មែន ព្រោះ​វា​បណ្តាល​មក​ពី​បញ្ហា​របស់​ម៉ាក់ៗ​ខ្លួន​ឯង​តែ​ម្តង។

លោក​ជំទាវ​វេជ្ជបណ្ឌិត គ្រុយ លាងស៊ីម ទីប្រឹក្សា​ផ្នែក​សម្ភព នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ពន្យល់​ថា កូន​ក្នុង​ពោះ​ពិនិត្យ​អេកូ​ឃើញ​មាន​បញ្ហា​ទឹក​ដក់​ក្នុង​ខួរក្បាល ដោយសារ​តែ​ម្តាយ​មាន​បញ្ហា​មិន​ប្រក្រតី នៃ​ខួរ​ឆ្អឹង​ខ្នង ធ្វើ​ឲ្យ​មាន​ប្រឡោះ​ទឹក​ហូរ​ចូល​ទៅ​ក្នុង​ខួរក្បាល​កូន។

ដើម្បី​បញ្ចៀស​បញ្ហា​ទឹក​ដក់​ក្នុង​ខួរ​ក្បាល លោក​ជំទាវ​វេជ្ជបណ្ឌិត​ថា នៅ​ពេល​ចាប់​ផ្តើម​គម្រោង​យក​កូន ស្រីៗ​ត្រូវ​លេប​វីតាមីន​អាស៊ីដ​ហ្វូលិច​ជា​មុន តែ​ទោះ​យ៉ាងណា​ទម្លាប់​ស្រីៗ​នៅ​ស្រុកខ្មែរ​យើង ភាគ​ច្រើន​លេប​នៅ​ពេល​មាន​ផ្ទៃពោះ​ទៅ​វិញ។ អាស៊ីដ​ហ្វូលិច​អាច​ជួយ​ការពារ​មិន​ឲ្យ​មាន​ការ​លូត​លាស់​ប្រព័ន្ធ​ប្រសាទ​មិន​ប្រក្រតី​របស់​ទារក​ក្នុង​ផ្ទៃ ដែល​វីតាមីន​ប្រភេទ​នេះ​ក៏​មាន​នៅ​ក្នុង​អាហារ​ដែរ ដូចជា គ្រាប់​សណ្តែក​គ្រប់មុខ ស្ពៃពុយឡេង អង្ករ​សំរូប ផ្លែប៊ើរ ក្រូច​ជាដើម។

អត្ថបទពាក់ព័ន្ធ៖ 

​លោកជំទាវវេជ្ជបណ្ឌិត គ្រុយ លាងស៊ីម ទីប្រឹក្សាផ្នែកសម្ភព មន្ទីរពេទ្យកាល់ម៉ែត

ខួរក្បាល​គឺ​ជា​ប្រព័ន្ធ​ប្រសាទ​សំខាន់​ខ្លាំង​ណាស់ តែ​កាល​ណា​មាន​ទឹក​ដក់​ហើយ នោះ​ប្រព័ន្ធ​មុខងារ​ប្រចាំថ្ងៃ​មួយ​នេះ​នឹង​មាន​បញ្ហា​មិន​ខាន។ ដូច្នេះ​បើ​ពិនិត្យ​អេកូ​ទៅ​ឃើញ​ថា កូន​ក្នុង​ពោះ​ម៉ាក់ៗ​មាន​បញ្ហា​​នេះ នោះ​គ្រូពេទ្យ​នឹង​តម្រូវ​យក​ចេញ។ លោក​ជំទាវ​វេជ្ជបណ្ឌិតបញ្ជាក់។

ផ្ទុយ​ទៅ​វិញ​ក្នុង​ករណី​ដែល​ម៉ាក់ៗ​មិន​បាន​ដឹង​មុន ពេល​​សម្រាល​គ្រូពេទ្យ​​ប្រើ​​វិធី​​សង្គ្រោះ​ម្យ៉ាង ដើម្បី​ចោះ​ទឹក​ដក់​នោះ​ចេញ​ពី​ខួរ​ក្បាល​កូន។ ទោះ​យ៉ាង​ណា​វិធី​មួយ​នេះ​ត្រឹម​សង្គ្រោះ​ជីវិត​ទារក​ប៉ុណ្ណោះ ប៉ុន្តែ​នៅ​ពេល​កើត​មក​អាច​មិន​គ្រប់​លក្ខណៈ ក្បាល​ធំ​ខុស​ធម្មតា​ជា​ដើម។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

13/07/2020

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

បើម៉ាក់ៗពពោះផ្ទុកមេរោគអេដស៍ ធ្វើម៉េចកុំឲ្យឆ្លងដល់កូន?

វិធីងាយៗ ដើម្បីបង្ការ​ការ​បង្ករោគ និងជំងឺផ្សេងៗ អំឡុង​ពេល​ពពោះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 13, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម