backup og meta

គ្រោះ​ថ្នាក់​បំផុត ស្រីៗ​ប៉ុន្មាន​ក្រុម​នេះ​ងាយ​នឹង​កើត​ជំងឺ​លើស​ឈាម​ពេល​ពពោះ

គ្រោះ​ថ្នាក់​បំផុត ស្រីៗ​ប៉ុន្មាន​ក្រុម​នេះ​ងាយ​នឹង​កើត​ជំងឺ​លើស​ឈាម​ពេល​ពពោះ

ជំងឺ​លើសឈាម​អំឡុង​ពពោះ គឺ​ជា​រឿង​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់ ដែល​អាច​បណ្តាល​ឲ្យ​ស្លាប់​ទាំង​ម្តាយ​ទាំង​កូន ស្រីៗ​គ្នា​យើង​មិន​ត្រូវ​ធ្វេស​ប្រហែស​ឡើយ។ តើ​មាន​កត្តា​អ្វីខ្លះ​ជំរុញ​ឲ្យ​ម៉ាក់ៗ​កើត​ជំងឺ​លើស​ឈាម​អំឡុង​មាន​​ផ្ទៃពោះ? ត្រូវ​បង្ការ​ជំងឺ​នេះ​ដោយ​របៀប​ណា?

នៅ​លើ​ផេក​ផ្លូវការ​របស់​មន្ទីរ​ពេទ្យ​កាល់ម៉ែត​បក​ស្រាយ​ថា ក្រៅ​ពី​ស្រីៗ​មាន​បញ្ហា​តម្រងនោមស្រាប់ នៅ​មាន​កត្តា​ជា​ច្រើន​ទៀត​ដែល​ជំរុញ​ឲ្យ​ម៉ាក់ៗ​កើត​ជំងឺ​លើសឈាម​ពេល​កំពុង​ពពោះ។

១- កត្តា​ជំរុញ​ឲ្យ​ស្រីៗ​កើត​ជំងឺ​លើស​ឈាម​ពេល​ពពោះ

– មាន​ផ្ទៃពោះ​នៅ​អាយុ​តិច ឬ​ច្រើន​ពេក

– ធាត់​ខ្លាំង

– ធ្លាប់​មាន​ជំងឺ​បម្រុង​ក្រឡា​ភ្លើង​ពី​មុន​មក

– ពពោះ​កូន​ភ្លោះ

– មាន​វិបត្តិ​តម្រង​នោម

– មាន​ជំងឺ​ពាក់​ព័ន្ធ​នឹង​ប្រព័ន្ធ​ប្រឆាំង​រាង​កាយ

– មាន​ជំងឺ​ទឹក​នោម​ផ្អែម

អត្ថបទពាក់ព័ន្ធ៖​ លម្អិត​ពី​ជំងឺ​ក្រឡាភ្លើង កើត​លើ​ស្រីៗ​មាន​ផ្ទៃពោះ គ្រោះថ្នាក់​ទាំង​ម្តាយ​ទាំង​កូន

២- ផល​ប៉ះពាល់​នៃ​ការ​កើត​ជំងឺ​លើស​ឈាម​អំឡុង​ពពោះ

ដូច​ដែល​បាន​រៀបរាប់​ខាង​លើ​អត្ថបទ​អ៊ីចឹង បើ​ម៉ាក់ៗ​កើត​ជំងឺ​លើស​ឈាម​ពេល​ពពោះ​នឹង​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ទាំង​ម្តាយ​ទាំង​កូន ហើយ​បើ​ម៉ាក់ៗ​ស្ថិត​ក្នុង​ក្រុម​លើសឈាម​ពេល​ពពោះ ឬ​ក្រឡា​ភ្លើង​ទៀត​នោះ អាច​នឹង​ស្លាប់​ទាំង​២​នាក់​ម្តាយ​កូន។

ផល​ប៉ះពាល់​ចំពោះ​ម្តាយ៖

– ដាច់​សរសៃ​ឈាម​ខួរក្បាល

– កើត​ជំងឺ​ហើម​សួត

– មាន​បញ្ហា​ថ្លើម និង​តម្រង​នោម​ធ្ងន់ធ្ងរ

– ប្រកាច់ បែក​គ្រាប់​ឈាម ឈាន​ដល់​ស្លាប់។

ផល​ប៉ះពាល់​ចំពោះ​កូន៖

– កើត​មិន​គ្រប់​ខែ

– លូត​លាស់​យឺត​ជាង​ក្មេង​ធម្មតា

– មាន​ជំងឺ​ផ្លូវ​ដង្ហើម​ស្រួចស្រាវ

– អាច​គ្រោះថា្នក់​ដល់​ស្លាប់។

អត្ថបទពាក់ព័ន្ធ៖ កុំ​ប្រហែស! ​លើស​​ឈាម​ពេលពពោះ អាច​ស្លាប់ទាំងម្តាយទាំងកូន

លើសឈាមពេលពពោះ

៣- វិធី​បង្ការ​ការ​កើត​ជំងឺ​លើស​ឈាម​អំឡុង​ពពោះ

ត្បិត​ការ​កើត​ជំងឺ​លើស​ឈាម​ពេល​ពពោះ​ជា​ករណី​ធ្ងន់ធ្ងរ តែ​​យើង​អាច​បង្ការ​បញ្ហា​នេះ​​មិន​ឲ្យគ្រោះ​ថ្នាក់​ដល់​ជីវិត​បាន។ ចំពោះ​​ម៉ាក់ៗ​ដែល​ធ្លាប់​កើត​មាន​ជំងឺ​នេះ​ម្តង​រួច​ហើយ​ត្រូវ​ទៅ​តាមដាន​សុខភាព​ជាមួយ​គ្រូពេទ្យ​ឲ្យ​បាន​ញឹក​ញាប់ មិន​ត្រូវ​ញ៉ាំ​ប្រៃ ឬ​សាច់​ច្រើន​ពេក​នាំ​ឲ្យ​លើស​ជាតិ​ប្រូតេអ៊ីន គ្រប់​គ្រង​គីឡូ​ខ្លួន​ឯង​ឲ្យ​បាន​មិន​ត្រូវ​ឲ្យ​ធាត់​ខ្លាំង​ពេក វាស់​សម្ពាធ​ឈាម​ឲ្យ​បាន​ទៀង​ទាត់ និង​ត្រូវ​ពិនិត្យ​ជាតិ​ប្រៃ​ក្នុង​ទឹក​នោម​ជា​ប្រចាំ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

14/07/2020

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ក្រោយសម្រាលកូន ម៉េចម៉ាក់ៗជាច្រើន ឧស្សាហ៍មួម៉ៅ ខឹងច្រើន និងពិបាកគ្រប់គ្រងអារម្មណ៍?

បើម៉ាក់ៗពពោះផ្ទុកមេរោគអេដស៍ ធ្វើម៉េចកុំឲ្យឆ្លងដល់កូន?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 14, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម