– ធ្លាប់ក្អួត និងចង្អោរខ្លាំងរយៈពេលវែង និងជាប់ៗគ្នា។ ស្ត្រីមានផ្ទៃពោះខ្លះ អាចមានអាការនេះរហូតដល់ ៥០ ដង/ថ្ងៃ។
– រាងកាយយើងមានសញ្ញាបាត់បង់ជាតិទឹក ព្រោះតែក្អួតខ្លាំងពេក ហើយបើសិនញ៉ាំទឹកតិចជាង ៥០០ មិល្លីលិត្រ នោះសុខភាពយើង នឹងប៉ះពាល់កាន់តែធ្ងន់ធ្ងរ។
– យើងអាចមានកើតជំងឺលើសអាស៊ីដកេតូន (ketosis) ព្រោះបើក្អួតញឹកពេក អាស៊ីដកេតូន នឹងផលិតឡើងចេញដោយការបំបែកជាតិខ្លាញ់ក្នុងរាងកាយ ជាជាងការបំបែកជាតិស្ករដើម្បីបង្កើតជាថាមពល។ បញ្ហានេះជាបញ្ហាធ្ងន់ធ្ងរចំពោះសុខភាព នាំឲ្យសារធាតុគីមីនៅក្នុងឈាមនិងទឹកនោម ប្រែជាក្នុងមជ្ឈដ្ឋានអាស៊ីដ។
– អាចស្រកទម្ងន់ ព្រោះនៅពេលក្អួតខ្លាំង យើងនឹងពិបាកញ៉ាំ ឬផឹក នាំឲ្យបាត់បង់ថាមពលខ្លាំង ហើយសារធាតុចិញ្ចឹមដែលរាងកាយត្រូវការ ដើម្បីរក្សាទម្ងន់រាងកាយក្នុងលក្ខខណ្ឌសមស្រប ក៏នឹងបាត់បង់។
អាការៈចាញ់កូនពេលពពោះ ជាធម្មតានឹងបាត់ទៅវិញនៅសប្តាហ៍ទី ១៤ ប៉ុន្តែចំពោះគ្នាយើងមានបញ្ហា HG នឹងមានបន្តមានអាការៈចាញ់កូនយូរជាងនេះ។ រោគសញ្ញាខ្លះនឹងវិវត្តទៅរកភាពធូរស្រាលដោយខ្លួនឯង នៅសប្ដាហ៍ទី ២០ ដោយមិនចាំបាច់ព្យាបាល ប៉ុន្តែគ្នាយើងខ្លះ មានបញ្ហា HG អាចនឹងនៅបន្តការក្អួតចង្អោរខ្លាំង រហូតដល់កូនកើតរួចក៏មាន។