Hello គ្រូពេទ្យ ធ្លាប់បានចេញផ្សាយរួចហើយ អត្ថបទពាក់ព័ន្ធនឹងផលប៉ះពាល់នៃការកើតស្អូច ឬអុតស្វាយពេលពពោះ។ ចុះបើកើតស្អូច ឬអុតស្វាយពេលពពោះបង្កគ្រោះថ្នាក់ដល់ម្តាយ និងកូនបែបនេះ តើម៉ាក់ៗអាចចាក់វ៉ាក់សាំងនេះអំឡុងពពោះបានទេ?
វ៉ាក់សាំងបង្ការជំងឺស្អូច វ៉ាក់សាំងអុតស្វាយ មិនអាចចាក់អំឡុងពេលកំពុងមានផ្ទៃពោះនោះទេ នេះបើតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ។ ដើម្បីបង្ការជំងឺឆ្លងទាំង ២ មុខនេះ លោកវេជ្ជបណ្ឌិតណែនាំឲ្យស្រីៗដែលមានបំណងយកកូន ត្រូវចាក់វា៉ក់សាំងបង្ការជំងឺស្អូច វ៉ាក់សាំងអុតស្វាយ មុនពេលពពោះ នោះទើបមានសុវត្ថិភាពទាំងម្តាយទាំងកូន។
បន្ទាប់ពីចាក់វ៉ាក់សាំងបង្ការជំងឺស្អូច និងវ៉ាក់សាំងអុតស្វាយរួច ស្រីៗយើងគួររង់ចាំយ៉ាងតិច ៣ ខែបន្ទាប់ពីចាក់វ៉ាក់សាំងប្រភេទនេះ មុននឹងសម្រេចចិត្តយកអាអូន។
អត្ថបទពាក់ព័ន្ធ៖
- មានដឹងទេ បច្ចុប្បន្នមានវ៉ាក់សាំងការពារជំងឺអីខ្លះ?
- ស្រីៗកំពុងពពោះ បើកើតស្អូច គ្រោះថ្នាក់ធំដល់កូនក្នុងផ្ទៃណាស់
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-pregnancy-weight-gain]