ដឹងហើយ ស្រីៗណាមិនចង់ស្អាតនោះ ទោះអំឡុងពេលពពោះ ក៏ចង់តុបតែងខ្លួនឲ្យស្អាត ថែស្បែកឲ្យនៅស្រស់ថ្លាដែរ។ យ៉ាងណា ត្រូវដឹងផង បើចង់ស្អាតពេលពពោះ មានវិធីសាស្ត្រធម្មជាតិច្រើនណាស់អាចជួយយើងបាន មិនគួរប្រើគ្រឿងសម្អាង ឬផលិតផលថែរក្សាស្បែកទេ ព្រោះសារធាតុមួយចំនួនក្នុងផលិតផលទាំងនោះ អាចបង្កគ្រោះថ្នាក់ដល់កូនក្នុងផ្ទៃបាន។ “Hello គ្រូពេទ្យ’ នឹងរាយឈ្មោះសារធាតុមានក្នុងគ្រឿងសម្អាង មិនគួរប្រើពេលពពោះក្នុងអត្ថបទនេះ។
សំណ ជាសារធាតុផ្សំ ប្រើញឹកញាប់បំផុតក្នុងគ្រឿងសម្អាងគ្រប់ប្រភេទ ហើយសារធាតុនេះ អាចពុល ប៉ះពាល់ដល់ការវិវត្តប្រព័ន្ធសរសៃប្រសាទបាន។ សំណ ត្រូវបានគេរកឃើញថា ជាមូលហេតុមួយ បង្កឲ្យមានការរលូតដោយធម្មជាតិរាប់លានករណី និងបញ្ហាមិនអាចមានកូនជាច្រើនទៀត។ ប៉ះពាល់ជាមួយសារធាតុសំណ មុនពេលសម្រាល អាចធ្វើកូនកើតមកមិនគ្រប់គីឡូ និងខូចរូបរាងពីកំណើតទៀតផង។
សារធាតុ Triclosan រួមជាមួយ Triclocarban មាននៅក្នុងពពួកសាប៊ូសម្លាប់មេរោគ ថ្នាំដុសធ្មេញ និងផលិតផលប្រឆាំងបាក់តេរីជាច្រើនទៀត។ យ៉ាងណាវិញ សារធាតុគីមីនេះ អាចទៅរំខានដល់ដំណើរការអ័រម៉ូនធ្វើមេតាបូលីសក្នុងរាងការយើង អាចធ្វើឲ្យប្រឈមជំងឺប្រព័ន្ធអង់ដូគ្រីនចំពោះក្មេងៗ ក៏ដូចជាភាពមិនប្រក្រតីផ្លូវចិត្ត និងកើតមកមិនគ្រប់គីឡូជាដើម។ ការសិក្សានៅឆ្នាំ ២០១០ បានបង្ហាញថា ប៉ះពាល់សារធាតុ Triclosan មុនពេលសម្រាល អាចធ្វើឲ្យថយចុះអ័រម៉ូនអឺស្រ្តូសែន ដែលមាននាទីរត់ពីទងសុក ដែលផ្គត់ផ្គង់ការលូតលាស់របស់ទារកក្នុងផ្ទៃ។
៣- ពពួកសារធាតុ Parabens
ពពួលសារធាតុ Parabens មានដូចជា Propyl, Butyl, Isopropyl, Isobutyl និង Methyl parabens) ជាសារធាតុគីមីសម្រាប់រក្សាគុណភាពឲ្យបានយូរ នឹងត្រូវបានគេប្រើប្រាស់ជាទូទៅ ក្នុងផលិតផលគ្រឿងសម្អាង ច្រើនជាង ៩០% ឯណោះ។ ស្រដៀងគ្នានឹងសារធាតុផ្សេងៗដែរ Parabens នឹងទៅរំខានដល់ដំណើរការប្រព័ន្ធអង់ដូគ្រីន ដោយធ្វើត្រាប់តាមឥទ្ធិពលអ័រម៉ូនអឺស្រ្តូសែនក្នុងរាងកាយយើង ធ្វើអ័រម៉ូនម៉ាក់ៗកំពុងពពោះ គ្មានតុល្យភាព ប៉ះពាល់ដល់ការវិត្តរបស់គភ៌ក្នុងផ្ទៃ។ ការសិក្សាមួយនៅឆ្នាំ ២០១៥ បង្ហាញថា ច្រើនជាង ៩៤% ក្នុងចំណោមទារកទើបកើត មានសារធាតុ Parabens ក្នុងឈាម ហើយជាងពាក់កណ្តាលក្នុងចំណោមទារកទាំងនោះ មានសារធាតុ Parabens ក្នុងឈាម ច្រើនជាងម៉ាក់ៗទៅទៀត។
អត្ថបទពាក់ព័ន្ធ៖
- តិចនិកផាត់មុខពេលពពោះ ឲ្យមើលទៅឃើញភ្នែកភ្លឺថ្លា និងស្បែកមុខរលោង
- ស្រីៗពពោះគេងប៉ុន្មានម៉ោង ទើបល្អទាំងម៉ាក់ៗ ទាំងគភ៌?
សារធាតុ BHA និង BHT នៃអាស៊ីដ Salicylic ត្រូវគេចាត់ទុកជាសារធាតុអាចបង្កជំងឺមហារីក។ អាស៊ីដនេះ គេប្រើដើម្បីរក្សាគុណភាពគ្រឿងសម្អាង ខណៈសារធារតុ BHA ត្រូវបានប្រើយ៉ាងទូលំទូលាយ ជាសមាសធាតុសម្រាប់ព្យាបាលជំងឺមុន និងសម្អាតស្រទាប់ស្បែក។ បើគ្នាយើងកំពុងពពោះ លេបថ្នាំមានផ្ទុកសារធាតុទាំងពីរនេះច្រើនពេក អាចធ្វើឲ្យមានផលវិបាកចំពោះការពពោះ និងខូចរូបរាងកូនពីកំណើត។ ទោះបីជាគេចាត់ទុកថា ការប្រើផលិតផលថែរក្សាស្បែក និងគ្រឿងសម្អាង មានសារធាតុ BHA តិចជាង ២% មានសុវត្ថិភាពក៏ដោយ តែអ្នកជំនាញជាច្រើន បានទទូចណែនាំឲ្យស្រីៗកំពុងពពោះ ប្រើពពួកគ្រឿងសម្អាងមានផ្ទុកសារធាតុ AHA ជំនួសវិញ។
៥- សារធាតុ Retinol និងពពួកសារធាតុក្លាយពី Retinol
សារធាតុ Retinol និង Retinyl palmitate ជាទម្រង់នៃវីតាមីន A ត្រូវគេប្រើច្រើនជាងគេក្នុងគ្រឿងសម្អាង ព្រោះមានប្រសិទ្ធភាពបំបាត់ស្នាម និងភាពជ្រីវជ្រួញ។ ក្រៅពីគុណប្រយោជន៍នេះ ការប្រើប្រាស់សារធាតុ Retinol ត្រូវបានរឹតបណ្តឹង ឬហាមឃាត់ ដោយសារអាចធ្វើ កូនខូចរូបរាងពីកំណើត និងពុលថ្លើម បើសិនប្រើ និងស្រូបសារធាតុនេះចូលក្នុងខ្លួនលើសកំណត់។ សំណាងល្អ ផលិតផលថែរក្សាសម្រស់ជាច្រើននាពេលបច្ចុប្បន្ន បានប្រើសារធាតុផ្សេងៗទៀត ដែលមានប្រសិទ្ធភាពដូចគ្នានឹងសារធាតុ Retinol មានដូចជា វីតាមីន C អាស៊ីដ Glycolic អាស៊ីដ kojic និងពពួកសណ្តែក (តែដកអឺស្ត្រូសែនចេញហើយ)។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕