backup og meta

​អំឡុងពេល​ពពោះ មានហូរឈាមតាមទ្វារមាសតិចៗ គួរឲ្យបារម្ភអត់?

​អំឡុងពេល​ពពោះ មានហូរឈាមតាមទ្វារមាសតិចៗ គួរឲ្យបារម្ភអត់?

ស្រ្តីកំពុង​ពពោះប្រ​ហែលជា ២០​ ភាគរយ​នៃ​ស្រ្តី​ពោះ​ទាំងអស់​អាច​មាន​ការហូរឈាមតិចៗ ហើយ​​ញឹកញាប់។ ការ​ហូរឈាម​នេះ​អាច​ធ្វើ​ឲ្យ​ស្រីៗយើង​ខ្លះ​មាន​ភាព​តក់ស្លុត តែអាការៈនេះ​មិន​គួរ​ឲ្យ​បារម្ភទេ ស្រ្តី​ពពោះភាគច្រើន​មានអាការៈនេះ​ហើយកូន​ក្នុង​ផ្ទៃ និង​ម្ដាយ​មាន​សុខភាព​ធម្មតា។​ ចុះ​ហេតុអ្វីបានជា​មាន​ការ​ហូរ​ឈាមនេះ? ពិតទេ​ថាការហូរឈាម​មិន​ប៉ះពាល់​សុវត្ថិ​ភាព​របស់​ប៊េប៊ី?​

១- អ្វី​ទៅ​ជា​ការ​ហូរ​ឈាម​ឬ​ធ្លាក់​ឈាម​តិចៗ​កំឡុង​ពេល​ពពោះ?

ការ​ហូរឈាម​តិចៗតាម​ទ្វារមាសនេះ​មានព​ណ៌​ត្នោត ឬពណ៌​ផ្កាឈូក ដូច​ទៅនឹង​ការ​ហូរ​មក​នៃឈាម​រដូវ​ទើប​មកថ្ងៃដំបូង ឬថ្ងៃចុងក្រោយ​ដែរ។ ជាធម្មតា​ការ​ហូរឈាមបែបនេះ​មានតែ​ពីរ ទៅបី​ដំណក់​តែ​ប៉ុណ្ណោះ។​

អត្ថបទពាក់ព័ន្ធ៖ ស្រីៗពេលពពោះចេះតែរមួលក្រពើ តើត្រូវដោះស្រាយ​តាម​វិធីណា?

២- មូលហេតុ

យើង​មិន​អាច​សន្មត់​ថា​អាការៈ​ហូរឈាមនេះ​មក​ពី​ហេតុ​អ្វី​ឲ្យ​ប្រាកដ​នោះ​ទេ​ តែ​មូលហេតុ​ចំបងៗ​រួម​មាន៖

– ការ​រួម​ភេទ​ពេល​កំពុង​ពពោះ

ស្រីៗ​កំពុង​ពពោះ​អាច​នឹង​មាន​ការ​ហូរ​ឈាម​តាម​ទ្វារ​មាស​បើ​សិន​ជា​មាន​ការ​ប៉ះ​ទង្គិច​លើ​ក​ស្បូន​ខ្លាំង។ ពេល​ពពោះ​នេះ ឈាម​នឹង​ទៅ​តំបន់​អាង​ត្រគៀក​ច្រើន​ជាង​មុន ហើយ​ពេល​ខ្លះ​ការ​រួម​ភេទ​អាច​ធ្វើ​ឲ្យ​ដាច់​សរសៃ​ឈាម​តូច​នៅ​ត្រង់​នោះ​ ហើយ​ក៏​បណ្តាល​ឲ្យ​មាន​ការ​ហូរ​ឈាម​នេះ​ឯង។

– ការ​បង្ក​រោគ​នៅ​នឹង​ក​ស្បូន

ការ​បង្ក​រោគ​នៅ​នឹង​ទ្វារ​មាស ឬ​ជំងឺ​កាម​រោគ​ ដែល​ជា​ជំងឺ​មិន​ពាក់​ព័ន្ធ​នឹង​ការ​ពពោះ​អាច​ធ្វើឲ្យ​មាន​ការ​ហូរ​ឈាមនៅទ្វារ​មាស ដោយអាច​មានការរលាក​ កស្បូន​ហើយ​ធ្វើ​ឲ្យ​ហូរ​ឈាម​តិចៗ។

– ការ​រលូត​ ឬ​កូន​ក្រៅ​ស្បូន

កូន​ក្រៅ​ស្បូន​ជា​លក្ខខណ្ឌ​ដែល​ទារក​បង្ក​កំណើត​នៅ​ក្រៅ​តួ​ស្បូន​របស់​ម្តាយ។ ការ​ហូរ​ឈាមព្រម​ជាមួយនឹង​​ការ​ចុក​ពោះ គឺ​ជា​សញ្ញា​ដំបូង​នៃ​ការ​រលូត​ ឬ​កូន​ក្រៅ​ស្បូន។ កូន​ក្រៅ​ស្បូន​អាច​ប៉ះពាល់​ដល់​ជីវិត​ម្ដាយ​​បាន។ ដូច​នេះ​គួរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​នៅ​ពេល​មាន​ការហូរ​ឈាម​ និង​ចុក​ពោះ​រួម​ជាមួយ​គ្នា។

៣- ពេល​ណា​ដែល​ត្រូវ​បារម្ភ?

ការ​ហូរ​ឈាម​ពេល​ពពោះ​ជា​រឿង​ដែល​កើត​មាន​ញឹក​ញាប់ តែ​កម្រ​នឹង​ហូរ​ឈាម​មកក្នុង​បរិមាណ​ច្រើន​ណាស់។ ស្រីៗយើង​​គួរ​បារម្ភ​នៅ​ពេល​ដែល៖

– ឈាម​ពណ៌​ក្រហម​ស្រស់

– ហូរ​ឈាម​ហើយ​ឈឺ។ លើស​ពី​ការ​រលូត ​និង​កូន​ក្រៅ​ស្បូន ក៏​អាច​ជា​សញ្ញា​នៃ​ការ​របើក​ទង​សុក​ចេញ​ពី​តួ​ស្បូនដែរ​។

៤- តើគួរ​ធ្វើ​យ៉ាង​ណាបើមានការហូរឈាមខុសធម្មតា?

ដោយ​សារ​ការ​ហូរ​ឈាមអំ​ឡុង​ពេល​ពពោះ​អាច​ជា​សញ្ញា​នៃ​បញ្ហា​ធ្ងន់​ធ្ងរ ស្រីៗយើង​​គួរ​តាម​ដាន​មើល​ពី​បរិមាណ​​នៃ​ឈាម​ដែល​ហូរ​មក និង​ពណ៌​របស់​ឈាម​ ហើយ​ទៅរក​​គ្រូពេទ្យ​ឲ្យ​បាន​ឆាប់​បំផុត។ គ្រូពេទ្យ​អាច​នឹង​សុំ​ធ្វើ​ការ​ពិនិត្យ​ពោះ​ដោយ​អេកូ ដើម្បី​រក​មូលហេតុ​នៃ​ការ​ហូរ​ឈាម​នេះ។

ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​ជា​បន្ទាន់​បើសិន​ជា​យើង​​មាន​អាការៈ​ដូច​ខាង​ក្រោម៖

– ចុក​ពោះ (ម្តុំ​លើ​ថ្ងាស) ខ្លាំង

– វិល​មុខ ឬ​សន្លប់

– មាន​ដុំ​សាច់​ ឬ​របស់​អ្វី​ប្លែក​ធ្លាក់​ចេញ​ពី​ទ្វារ​មាស

– រងារ​ញាក់

បើ​សិន​ជា​ស្រីៗយើង​​មាន​ហូរ​ឈាម​ត្រង់​ណា គួរ​តែ​ប្រាប់​គ្រូពេទ្យ​ឲ្យ​​បាន​ដឹង​ទោះ​បី​ការ​ហូរ​ឈាម​នោះ​បាត់​ទៅ​វិញ​ហើយ​ក៏​ដោយ។ អាការៈនេះអាចថា​​ជា​រឿង​តូច​តាច​ តែ​ក៏​អាច​ក្លាយ​ជា​បញ្ហា​ធ្ងន់​ធ្ងរ​ផង​ដែរ។ ដូចនេះ​ដើម្បី​សុវត្ថិ​ភាព​​ម៉ាក់ៗ ​និង​ទារក​ក្នុង​ពោះ គប្បី​តាម​ដានអាការៈនេះ​​ដោយ​ប្រុង​ប្រយ័ត្ន។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ​ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ជម្រើស​ល្អ​បំផុត​សូម​ពិគ្រោះ​និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ​ឬ​ការ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Vaginal bleeding or spotting during pregnancy. http://www.babycenter.com/0_vaginal-bleeding-or-spotting-during-pregnancy_3081.bc. Accessed August 21, 2016.

Spotting in Late Pregnancy. http://www.newkidscenter.com/Spotting-in-Late-Pregnancy.html. Accessed August 21, 2016.

 

កំណែ​ប្រែបច្ចុប្បន្ន

05/06/2020

អត្ថបទ​ដោយ Chamnan Amrith

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

ពពោះស្បែកប្រែ​ជាខ្មៅស្រអាប់ ​ឡើងស្នាមអុចៗ ដោយសារអី? គួរ​ធ្វើ​ម៉េច?

ម៉ាក់ៗពពោះគួរធ្វើបែបណា ដើម្បីបង្ការកុំឲ្យកូនកើតមកមិនគ្រប់គីឡូ?


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ Chamnan Amrith · កែ Jun 05, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម