មិនមែនបំភ័យទេ ប៉ុន្ដែនេះជាលទ្ធផលនៃការសិក្សារបស់អ្នកជំនាញ នៅសាកលវិទ្យាល័យ Glasgow របស់ស្កុតឡែន ដោយរកឃើញថា ស្រ្តីពពោះ ដែលមានជំងឺទឹកនោមផ្អែម ប្រភេទ២ ប្រឈមហានិភ័យ ៥ដង កូនកើតស្លាប់ បើធៀបនឹងស្ត្រីពពោះ ដែលគ្មានជំងឺនេះ។
អ្នកជំនាញនៅសាកលវិទ្យាល័យ Glasgow បានសិក្សាលើទារក ៥.៣៩២ នាក់ ដែលបានកើតពីម្ដាយ ៣.៨៤៧ នាក់ ដែលមានជំងឺទឹកនោមផ្អែម ចាប់ពីឆ្នាំ១៩៩៨-២០១៦។ លទ្ធផលរកឃើញថា ស្ត្រីពពោះ មានជំងឺទឹកនោមផ្អែម ប្រភេទ១ ប្រឈមហានិភ័យ ៣ដង កូនកើតស្លាប់ បើធៀបនឹងអ្នកគ្មានជំងឺនេះ។ ចំណែកស្ត្រីពពោះ ដែលមានជំងឺទឹកនោមផ្អែម ប្រឈមនឹងហានិភ័យ ៥ ដង កូនកើតស្លាប់។ អ្នកស្រាវជ្រាវ បញ្ជាក់ថា ជាតិស្ករខ្ពស់ក្នុងឈាម និងជំងឺធាត់ ជាកត្តាបង្កហានិភ័យខ្លាំង។
វេជ្ជបណ្ឌិត Sharon Mackin ដែលដឹកនាំការសិក្សានេះ បញ្ជាក់ថា ក្នុងនាមជាអ្នកជំនាញផ្នែកថែទាំសុខភាព វាសំខាន់ណាស់ក្នុងការស្វែងរកមធ្យោបាយនានា ជួយដល់ស្ត្រី អំឡុងវ័យបង្កកំណើត ដើម្បីពិនិត្យលើទម្ងន់ និងជាតិស្ករក្នុងឈាម ដូច្នេះ ពេលចាប់ផ្ដើមពពោះ ទោះបីជាបានគ្រោងទុក ឬមិនបានគ្រោងទុក វាជួយកាត់បន្ថយហានិភ័យ កូនកើតស្លាប់។
អត្ថបទពាក់ព័ន្ធ៖ បើមានសញ្ញាទាំងនេះ អាចកើតជំងឺទឹកនោមផ្អែម
[embed-health-tool-pregnancy-weight-gain]