អំឡុងពេលពពោះ ស្រីៗងាយនឹងមានបញ្ហាសុខភាពណាស់ ហេតុនេះត្រូវប្រយ័ត្នប្រយែងឲ្យបានច្រើន ខណៈជំងឺមួយចំនួន ពិសេសការបង្ករោគដោយពពួកប៉ារ៉ាស៊ីត ដូចជាជំងឺ Toxoplasmosis ត្រូវប្រញ៉ាប់ទៅពេទ្យភ្លាម ព្រោះអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់គភ៌ក្នុងផ្ទៃ ដោយមូលហេតុឆ្លងចម្បង គឺពីលាមកឆ្មា។ អត្ថបទនេះ “Hello គ្រូពេទ្យ’ នឹងប្រាប់គ្នាយើងឲ្យបានស្គាល់ជំងឺមួយប្រភេទនេះ។
១- អ្វីជា Toxoplasmosis?
Toxoplasmosis គឺជាប្រភេទជំងឺ បង្ករោគដោយពពួកប៉ារ៉ាស៊ីតម្យ៉ាង ហើយយើងមិនអាចមើលឃើញនឹងភ្នែកទទេ ជាភាសាបច្ចេកទេសមានឈ្មោះថា ប៉ារ៉ាស៊ីត Toxoplasma Gondii ។ ជំងឺនេះ មិនមានភាពធ្ងន់ធ្ងរចំពោះសុខភាពគ្នាយើងទូទៅទេ ប៉ុន្តែអាចមានគ្រោះថ្នាក់ធ្ងន់ធ្ងរលើស្រីមានផ្ទៃពោះ ដោយសារតែពពួកប៉ារ៉ាស៊ីតនេះ អាចឆ្លងពីម៉ាក់ៗ ទៅគភ៌ក្នុងផ្ទៃបាន តាមរយៈសុក។ ការបង្ករោគ អាចមានលក្ខណៈស្រាល ឬធ្ងន់ធ្ងរ ហើយផលវិបាកវិញ អាចបណ្តាលឲ្យកូនស្លាប់ក្នុងផ្ទៃ លូតលាស់សរីររាង្គយឺត និងប៉ះពាល់ដល់សរសៃប្រសាទរហូតមានការខូចខាតធ្ងន់ធ្ងរទៀតផង។ ហេតុនេះ យល់ដឹងពីវិធីការពារជំងឺ Toxoplasmosis គឺចាំបាច់បំផុត ដើម្បីការពារភគ៌ក្នុងផ្ទៃឲ្យមានសុខភាពល្អ។
២- រោគសញ្ញាជំងឺ Toxoplasmosis
ជាទូទៅរោគសញ្ញាជំងឺ Toxoplasmosis មិនត្រូវបានគេដឹងច្បាស់នៅឡើយទេ។ យើងអាចមិនដឹងថា បានឆ្លងមេរោគដូចគ្នា លុះត្រាតែបានធ្វើតេស្ត ទើបអាចដឹង។ ស្រីៗគ្នាយើងមានប្រព័ន្ធភាពស៊ាំរឹងមាំ ភាគច្រើនមិនបានបង្ហាញរោគសញ្ញាឆ្លងនោះទេ។ ក្នុងករណីខ្លះ អាចនឹងមានរោគសញ្ញាទូទៅមួយចំនួន ដូចជា ហើមកូនកណ្តុរប៉ុន្តែមិនមានការឈឺចាប់ ឬរោគសញ្ញាដទៃទៀត ដូចជា ឈឺសាច់ដុំ អស់កម្លាំង ឈឺក្បាល ក្តៅខ្លួន និងអាចឈឺបំពង់ក ឬឡើងកន្ទួល។
៣- ការចម្លងរោគ និងរោគវិនិច្ឆ័យ
ស្រីមានផ្ទៃពោះ បានឆ្លងជំងឺ Toxoplasmosis ត្រូវគេជឿថា អាចចម្លងទៅភគ៌ក្នុងផ្ទៃបានតាមរយៈសុក ពិសេសនៅអំឡុងពេលត្រីមាសទី ១ នៃការពពោះតែម្តង ថែមទាំងអាចបណ្តាលឲ្យមានរោគសញ្ញាធ្ងន់ធ្ងរដល់គភ៌ផងដែរ។ ភាគច្រើនការឆ្លងមេរោគទៅគភ៌អំឡុងពេលពពោះ មិនលេចចេញនូវរោគសញ្ញាទេ ប៉ុន្តែបន្ទាប់ពីយើងកើតជំងឺរួច ទារកអាចវិវត្តទៅជាពិការបញ្ហា ស្មារតីក្នុងការរៀនសូត្រ បញ្ហាគំហើញ និងស្តាប់ជាដើម។
ពេលខ្លះ ជំងឺ Toxoplasmosis ពេទ្យរកឃើញលើស្រីៗមានផ្ទៃពោះដោយចៃដន្យ តាមរយៈឆ្លុះអេកូ។ ទោះយ៉ាងណា គភ៌ដែលឆ្លងមេរោគ ក៏គ្មានបង្ហាញសញ្ញាមិនប្រក្រតីណាមួយដូចគ្នា។
បើស្រីៗបានឆ្លងមេរោគ Toxoplasmosis អំឡុងពេលពពោះ មានវិធីជាច្រើនដើម្បីពិនិត្យមើល ថាតើកូនបានឆ្លងជំងឺនេះដែរ ឬអត់? ដំបូង គ្រូពេទ្យនឹងធ្វើតេស្តទៅលើទឹកភ្លោះ ឬឈាមរបស់គភ៌ នៅពេលមានការឆ្លងមេរោគដំបូង។ នៅដំណាក់កាលបន្ទាប់ គ្រូពេទ្យនឹងធ្វើអេកូ ដើម្បីមើលពីការលូតលាស់រចនាសម្ពន្ធ។ លើសពីនេះទៀត គេអាចបូមឈាមទារកមកពិនិត្យម្តងទៀត ក្រោយសម្រាលរួច។
អត្ថបទពាក់ព័ន្ធ៖
- ជំងឺទី ៥ អំឡុងពេលពពោះ ជាជំងឺអ្វី? គ្រោះថ្នាក់ដែរអត់?
- វិធីបង្ការជំងឺបម្រុងក្រឡាភ្លើង-ក្រឡាភ្លើង ពេលពពោះ
- ស្រលាញ់ក៏ស្រលាញ់ទៅ តែប្រយ័ត្នឆ្លងរោគកាចៗសាហាវពីសត្វចិញ្ចឹម
៤- វិធីព្យាបាលជំងឺ Toxoplasmosis
បើយើង និងកូនយើង មានជម្ងឺ Toxoplasmosis គ្រូពេទ្យ នឹងឲ្យប្រើថ្នាំផ្សះដើម្បីព្យាបាល។ សំខាន់បំផុត ត្រូវចងចាំថា ឆាប់ដឹង និងទទួលការព្យាបាល ជួយឲ្យឱកាសការពារករណីឆ្លងទៅកូន បានកាន់តែខ្ពស់ ហើយបើគភ៌បានឆ្លងមេរោគនេះរួច នោះការព្យាបាលផ្សេងទៀត នឹងត្រូវធ្វើ ដើម្បីជួយការពារផលវិបាកធ្ងន់ធ្ងរ។
៥- វិធីបង្ការជំងឺ Toxoplasmosis
ជាថ្មីម្តងទៀត ជំងឺ Toxoplasmosis មិនធ្ងន់ធ្ងរចំពោះស្រីៗពពោះមានប្រព័ន្ធភាពស៊ាំរឹងមាំទេ ប៉ុន្តែអាចបង្កគ្រោះថ្នាក់ដល់កូនក្នុងផ្ទៃបាន ដូច្នេះ ចាំបាច់ណាស់សម្រាប់គ្នាយើងកំពុងពពោះ ត្រូវដឹងពីវិធីបង្ការជំងឺជាមុន។ ខាងក្រោមនេះ ជាវិធីបង្ការជំងឺ Toxoplasmosis កុំឲ្យកើតមានទាំងមើលខ្លួនយើងផ្ទាល់ និងកូន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-pregnancy-weight-gain]