backup og meta

រំលូតកូនធ្វើឲ្យមានបញ្ហាផ្លូវចិត្តច្រើន ហេតុនេះស្រីៗគួរស្វែងយល់ មុនសម្រេចចិត្ត!

រំលូតកូនធ្វើឲ្យមានបញ្ហាផ្លូវចិត្តច្រើន ហេតុនេះស្រីៗគួរស្វែងយល់ មុនសម្រេចចិត្ត!

ពិត​ណាស់​ រំលូត​កូន ជាការ​សម្រេច​ចិត្ត​ដ៏​ពិបាក​ចំពោះ​ស្រីៗ ក៏​គ្មាន​ស្រីៗ​ណា​ម្នាក់​ចង់​ធ្វើ​រឿង​នេះដែរ។ ប៉ុន្តែ​ក្នុង​កាលៈ​ទេសៈ​ជា​ច្រើន គ្នា​ស្រី​មួយ​ចំនួន សម្រេច​ចិត្ត​រំលូត​កូន ទោះ​ជា​ដឹង​ថា ប៉ះពាល់​ទាំង​ផ្លូវ​កាយ​ និង​ផ្លូវ​ចិត្ត​ក្តី។ អត្ថបទ​នេះ “Hello គ្រូពេទ្យ’ ចង់​លើក​ឡើង​ពី​ទំនាក់​ទំនង​រវាង​ ការ​រំលូត​កូន និង​សុខភាព​ផ្លូវចិត្ត​ឲ្យ​គ្នា​យើង​បាន​ដឹង។

១- ស្រីៗ​ធ្លាប់​រំលូត​ប្រឈម​បញ្ហា​ផ្លូវ​ចិត្ត​អ្វី​ខ្លះ?

ក្រោយរំលូត ស្រីៗ​​ជា​ច្រើន ​មិន​អាច​ប្រឈម​មុខ​ជា​មួយបញ្ហា​ ឬ​កិច្ចការ​ធម្មតាធ្លាប់​ធ្វើ​​ប្រចាំ​ថ្ងៃ​បាន​នោះ​ទេ។ ស្ថាន​ភាព​នេះ ​អាច​ប៉ះពាល់​ដល់​សុខភាព​ផ្លូវ​ចិត្ត​ខ្លាំង ​ជាង​ការ​គិត​របស់​យើង​ទៅ​ទៀត ហើយបញ្ហា​​ធ្ងន់​ធ្ងរ​បំផុត​ ​ជះឥទ្ធិពល​អាក្រក់​ដល់​ផ្លូវ​ចិត្ត គឺគ្នា​យើង​ភាគ​ច្រើន​​ជឿ​ថា​វិញ្ញាណ​កូន នឹង​​នៅ​វិលវល់​ជា​រៀង​រហូត។ ដោយឡែក​ ចំពោះ​ស្រីៗ​មិន​ធ្លាប់​ជឿថា មាន​ជីវិត​មួយ​កំពុង​រង់ចាំ​ចេញ​មក​មើល​ពន្លឺ​ព្រះ​អាទិត្យក្រោយ​ពេល​មាន​ការបង្ក​កំណើត ទើបមិន​សូវ​ប៉ះពាល់​ទៅ​លើ​ផ្លូវ​ចិត្ត​ឡើយ។ ទោះ​យ៉ាង​ណា គ្នា​យើង​ជា​ច្រើន ដែល​រំលូតកូន​រួច តែង​មិន​អាច​ប្រឈម​មុខ​ភ្លាមៗ​បាន​ នាំ​ឲ្យ​កើត​មាន​សម្ពាធ​ផ្លូវ​ចិត្ត​កាន់​តែ​ខ្លាំង ខណៈស្ថានភាព​ផ្លូវ​ចិត្ត​ទាំង​នោះ​ មាន​ដូចជា៖

– ស្តាយ​ក្រោយ

– ងាយ​ខឹង

– មាន​អារម្មណ៍ ​ខ្លួន​ឯង​មាន​កំហុស

– អាម៉ាស់

– អារម្មណ៍​ឯកា ឬ​ផ្តាច់​ខ្លួន​ពី​គេ

– បាត់​បង់​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង

– គេង​មិន​លក់ ឬ​យល់សប្តិ​អាក្រក់

– បញ្ហា​ក្នុង​ទំនាក់​ទនង​ជាមួយ​អ្នក​ដទៃ

– មាន​គំនិត​ចង់​សម្លាប់​ខ្លួន

– មាន​បញ្ហាការ​ញ៉ាំ

– បាក់​ទឹក​ចិត្ត

– ថប់​បារម្ភ។

អត្ថបទ​ពាក់ព័ន្ធ៖

  • រំលូតកូនហើយ បើមានសញ្ញាទាំងនេះអាចគ្រោះថ្នាក់ដល់ជីវិត
  • ពេលពពោះ​ បើសុកចាក់ចូលជញ្ជាំងស្បូន គ្រោះ​ថ្នាក់​ណាស់!

២- គួរ​ដោះ​ស្រាយ​បញ្ហា​ផ្លូវ​ចិត្ត​ក្រោយ​រំលូត​កូន​ដោយ​វិធី​ណា?

– ត្រូវ​យល់​ពី​អារម្មណ៍​ខ្លួន​ឯង និង​មិន​ត្រូវ​លាក់​បាំង​រឿង​ក្នុង​ចិត្ត៖ ស្រ្តេស គ្រោះ​ថ្នាក់​ណាស់​សម្រាប់​សុខភាព​ តែក៏​ជា​ប្រតិកម្ម​ធម្មតា ​នឹង​កើត​ឡើង ​ក្រោយ​ពេល​មាន​ការ​ប៉ះ​ទង្គិច​ផ្លូវ​ចិត្ត ​ដូច​ជា ​ការ​រំលូត ​ជាដើម។ កុំ​ព្យាយាម​លាក់​អារម្មណ៍​ក្នុង​ចិត្ត​តែ​ឯង​ ឬ​មិន​ទទួល​យកការ​ពិត​នោះ​ឡើយ។

ក្រោយ​ពេលមាន​ផ្ទៃ​ពោះ​មិន​បាន​ព្រៀង​ទុក ស្រី​ៗជា​ច្រើន​ ហាក់​ដក​ខ្លួន​ឆ្ងាយ​ពីមនុស្ស​ជុំវិញ​ខ្លួន​ ហើយ​ប្រឈម​មុខ​ជាមួយ​​បញ្ហា​តែ​ម្នាក់ ​ឬ​លាក់ទុក​ជា​រឿង​សម្ងាត់។ ​ធ្វើ​បែប​នេះ​ មិន​ល្អ​សម្រាប់​សុខភាព​ផ្លូវ​ចិត្តយើង​ឡើយ ទោះ​បី​ជារឿង​លំបាក​ក៏​ពិត​មែន តែ​គ្នាយើង​​គួរ​ចែក​រំលែក​រឿង​នេះ​ជាមួយ​គ្រួសារ។ ក្រៅ​ពី​នេះ​ទៀត ត្រូវ​នៅ​ក្បែរ​ដៃ​គូ​យើង (មិត្តប្រុស ឬប្តី) ​ឬមិត្ត​ភក្តិបាន​ជិត​ស្និទ ព្រោះ​ការ​ផ្តាច់​ចេញ​​ពី​មនុស្ស​ជុំវិញ​ខ្លួន មិន​ថា​ក្នុង​កាលទេសៈ​ណា​ឡើយ នឹង​បណ្តាលឲ្យ​មានបាក់ទឹកចិត្ត ខណៈ​ការ​លាក់​អារម្មណ៍​វិញ​ ក៏​មិន​មែន​ជា​មធ្យោបាយ​ល្អ​​អាចដោះ​ស្រាយ​​បញ្ហា​ផ្លូវ​ចិត្ត​ណា​មួយ​ក្រោយ​ពេល​រំលូតនោះដែរ។

គួរ​​ចែក​រំលែក​បញ្ហា​ក្នុង​ចិត្ត​ជាមួយ​ដៃ​គូ គ្រួសារ មិត្ត​ភក្តិ ​និង​ក្រុមអ្នកជំនាញ​ផ្លួវចិត្ត ព្រោះ​មាន​ការ​សិក្សា​ជាច្រើន​បង្ហាញ​ថា​ ទទួល​បា​ន​ការ​​គាំ​ទ្រ​ផ្លូវ​ចិត្ត ​អាច​ជួយ​យើង​ឲ្យ​ធូរស្រាល​អារម្មណ៍​ ដោះស្រាយ​បញ្ហា​ផ្លូវ​ចិត្ត​បាន​ប្រសើរឡើង។

– ​វិធី​កាត់​បន្ថយ​អារម្មណ៍តាន​តឹង​ដោយ​ខ្លួន​ឯង៖ ដើម្បី​រំងាប់​អារម្មណ៍ ព្យាយាម​រក​កន្លែង​លំហែ​ ឬ​ធ្វើ​អ្វីអាច​ឲ្យ​យើង​សប្បាយចិត្ត។ អាចទៅ​ជួប​​ពិគ្រោះជាមួយ​អ្នក​​ជំនាញ ហាត់​ប្រាណ លេង​កីឡា ចិញ្ចឹម​សត្វ ហាត់​យ៉ូហ្គា ទៅ​វត្ត តាំង​សមាធិ ឬ​ចំណាយ​ពេល​ជាមួយ​គ្រួសារ​ជា​ដើម។ ​ជា​រឿយ​ៗ គ្រូពេទ្យ​ និង​អ្នក​ជំនាញ​ តែង​ផ្តល់​ការណែនាំចំពោះ​ស្រីៗ​ធ្លាប់​រំលូត​កូន ​ធ្វើ​អ្វី​មួយ​អាច​ជួយ​ឲ្យមាន​សុខភាព​ល្អ ​ដូច​​ជា ​ការ​រៀប​រាប់​ខាង​លើ​នេះឯង។

ក្នុង​ករណី​មាន​សំណួរ ​ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ ​និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Mental Health and Abortion. http://www.apa.org/about/gr/issues/women/mental-health-and-abortion.aspx. Accessed January 23, 2017.

Abortion Is Found to Have Little Effect on Women’s Mental Health. https://www.nytimes.com/2016/12/14/health/abortion-mental-health.html?_r=0. Accessed January 23, 2017.

Abortion and mental health: quantitative synthesis and analysis of research published 1995–2009. http://bjp.rcpsych.org/content/199/3/180. Accessed January 23, 2017.

កំណែ​ប្រែបច្ចុប្បន្ន

14/07/2020

អត្ថបទ​ដោយ Chamnan Amrith

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

ក្រោយសម្រាលកូន ម៉េចម៉ាក់ៗជាច្រើន ឧស្សាហ៍មួម៉ៅ ខឹងច្រើន និងពិបាកគ្រប់គ្រងអារម្មណ៍?

បើម៉ាក់ៗពពោះផ្ទុកមេរោគអេដស៍ ធ្វើម៉េចកុំឲ្យឆ្លងដល់កូន?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Chamnan Amrith · កែ Jul 14, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម