ក្រោយសម្រាលកូនរួច មិនថា ការសម្រាលតាមធម្មជាតិ ឬដោយវះកាត់នោះទេ ស្រីៗនឹងមានធ្លាក់ឈាម (កករឃ្លោក) ជាច្រើនសប្តាហ៍ ទម្រាំរាងកាយត្រលប់មកធម្មតាវិញ។
តាមការរៀបរាប់របស់លោកវេជ្ជបណ្ឌិតឯកទេសជំងឺទូទៅ ចាន់ ស៊ីណេត ការធ្លាក់ឈាមក្រោយសម្រាលមានរយៈពេលពី ៤–៦ សប្តាហ៍។
ការធ្លាក់ឈាមនៅ ១ សប្តាហ៍ដំបូងមានបរិមាណច្រើន ឯឈាមមានពណ៌ក្រហមក្រម៉ៅ កកដុំៗ ហើយនៅសប្តាហ៍ទី២ ទី៣ បរិមាណនៃការធ្លាក់ឈាមតិចជាងមុន ឯពណ៌វិញក្រហមស្រស់ និងសប្តាហ៍ទី ៤–៦ ការធ្លាក់ឈាមកាន់តែតិចៗ ឬអស់តែម្តង។
ហេតុអីក្រោយសម្រាលមានធ្លាក់ឈាម? ការធ្លាក់ឈាមក្រោយសម្រាលកើតចេញពីកម្ទេចកម្ទីនៃភ្នាសរបស់ស្បូន។ ដើម្បីបង្ការការឆ្លងរោគនៅទ្វារមាស ស្ត្រីដែលសម្រាលកូនរួចចាំបាច់ត្រូវផ្លាស់ប្តូរកន្ទប ឬសំឡីអនាម័យឲ្យបានញឹកញាប់។
ទោះជាការធ្លាក់ឈាមក្រោយសម្រាលជារឿងធម្មតាក្តី តែបើម៉ាក់ៗសង្កេតឃើញការធ្លាក់ឈាមច្រើន ក្នុងរយៈពេលយូរលើសពី ១ សប្តាហ៍ ឬក៏ការធ្លាក់អូសបន្លាយពេលយូរលើសពី ៦ សប្តាហ៍ ត្រូវប្រញាប់ទៅជាគ្រូពេទ្យ ព្រោះវាជាសញ្ញាគ្រោះថ្នាក់។
អត្ថបទពាក់ព័ន្ធ៖ ធ្លាក់ឈាមក្រោយសម្រាល ស្រីៗប្រហែសតែបន្តិចគ្រោះថ្នាក់ដល់ជីវិត
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-pregnancy-weight-gain]