ជាទូទៅពេលគភ៌កាន់តែធំ ម៉ាក់ៗតែងជួបអាការៈហើមជើង នេះក៏ដោយសារតែមានការចាល់ជាតិទឹកក្នុងខ្លួនច្រើន បម្រែបម្រួលអ័រម៉ូនពេលមានផ្ទៃពោះ ទម្ងន់គភ៌ក្នុងស្បូន បានសង្កត់លើសរសៃឈាមវ៉ែន នៅជើងដែលបណ្តាលឈាមមិនអាចចូលដល់បេះដូង សរសៃ ឬម៉ាក់ៗមានទឹកភ្លោះច្រើន អង្គុយ និងដើរច្រើនពេក។ នេះបើតាមការឲ្យដឹងពីលោកវេជ្ជបណ្ឌិតឯកទេសរោគស្ត្រី នៃមន្ទីរពេទ្យ កាល់ម៉ែត គាន់ អូន។
ប៉ុន្តែបើស្រីៗពពោះជួបអាការៈហើមជើង ថែមទាំងមានសញ្ញាមួយចំនួនខាងក្រោមនេះ ត្រូវប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យ ព្រោះជាសញ្ញាអាសន្ន នៃលើសឈាមពេលពពោះ និងពេលខ្លះវិវត្តទៅជាជំងឺក្រឡាភ្លើង ដែលអាចឲ្យស្រី្តប្រឈមនឹងគ្រោះថ្នាក់កាន់តែខ្លាំង ឈានដល់ស្លាប់ទាំងម្តាយទាំងកូន។
– លើសសម្ពាធឈាម
– ហត់ដង្ហក់
– នោមតិច
– ជើងឡើងក្រហម ហើយឈឺ។
អត្ថបទពាក់ព័ន្ធ៖
- អ្វីជាមូលហេតុនាំឲ្យហើមជើងពេលពពោះ ត្រូវដោះស្រាយម៉េច?
- ស្រីៗពពោះតែងជួបអាការៈទាំងនេះញឹកញាប់ រឿងខ្លះមិនត្រូវប្រហែសទេ
ប៉ុន្តែបើស្រីៗពពោះជួបអាការៈហើមជើងតែមួយមុខ មិនមានសញ្ញាទាំងប៉ុន្មានខាងលើ គួរធ្វើតាមការណែនាំខាងក្រោមនេះ ដើម្បីកាត់បន្ថយអាការៈហើមជើងពេលពពោះ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-pregnancy-weight-gain]