backup og meta

មកដឹងលម្អិតពីករណីទារកកើតមិនគ្រប់ខែ និងមូលហេតុនៅពីក្រោយ

ក្បួន​ពេទ្យ​បាន​កំណត់​យក​រយៈពេល ៩ ខែ ១០ ថ្ងៃ ឬ ៤០ សប្តាហ៍ ជា​រយៈ​ពេលនៃ​ការ​ពពោះ ដោយ​រាប់​ចាប់​ពី​ថ្ងៃ​មាន​រដូវ​ចុង​ក្រោយ។ តែ​ស្រីៗ​មួយ​ចំនួន​មិន​ទាន់​គ្រប់​ខែ​ផង បែរ​ជា​ឈឺ​ពោះ ត្រូវ​សម្រាល​កូនមុន​កំណត់​ជា​ច្រើន​សប្តាហ៍ ដែល​ករណី​នេះ​ហៅ​ថា ការ​សម្រាល​កូន​មុន​ខែ។

លោកស្រី​វេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ ឯកទេស​​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព មាតា នឹង​បកស្រាយ​លម្អិត​ពី​មូលហេតុ​ធ្វើ​ឲ្យ​ស្ត្រី​សម្រាល​កូន​មិន​គ្រប់​ខែ សញ្ញា​នៃ​ការ​សម្រាល​កូន​មិន​គ្រប់​ខែ និង​វិធី​បង្ការ​ការ​សម្រាល​កូន​មុន​ខែ។

១- និយមន័យ​ទារក​កើត​មិន​គ្រប់​ខែ

ទារក​កើត​មុន​ខែ ឬ​ការ​សម្រាល​កូន​មុន​កំណត់ សំដៅ​ទៅ​លើ​ការ​សម្រាល​កូន​នៅ​មុន​សប្ដាហ៍​ទី ៣៧​ នៃ​ការ​​ពពោះ។ អង្គការ​សុខភាព​ពិភព​លោក (WHO) បាន​បែង​ចែក​ករណី​ទារក​កើត​មិន​គ្រប់​ខែ​ជា ៣ ដំណាក់​កាល៖

– ទី១ ទារក​កើត​មិន​គ្រប់​ខែ​កម្រិត​ធ្ងន់ធ្ងរ​បំផុត (កើត​មុន ២៨ សប្ដាហ៍)

– ទី២ ទារក​កើត​មិន​គ្រប់​ខែ​កម្រិត​ធ្ងន់ (២៨-៣២ សប្ដាហ៍) និង

– ​ទី៣ ទារក​កើត​មិន​គ្រប់​ខែ​ធម្មតា (៣២-៣៧ សប្ដាហ៍)។

អត្ថបទពាក់ព័ន្ធ៖ 

វេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ
វេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ ឯកទេសផ្នែកសម្ភព និងរោគស្ត្រី

២- មូលហេតុទារក​កើត​មិន​គ្រប់​ខែ

មួយ​ផ្នែក​ធំ​នៃ​ការ​សម្រាល​កូន​មុខ​ខែ​ មិន​​មាន​មូល​ហេតុ​ច្បាស់​លាស់​នៅ​ឡើយ​ទេ ចំណែក​មូលហេតុ​ ​ដែល​ជួប​ញឹក​ញាប់​នោះ​ គឺ​ពាក់​ព័ន្ធ​នឹង​សកម្មភាព និង​ប្រវត្តិ​ជំងឺ​របស់​ស្ត្រី​មាន​ផ្ទៃពោះ​តែម្ដង។ មូលហេតុ និង​កត្តា​ប្រឈម​ទាំង​នោះ​រួម​មាន៖

– ការ​ឆ្លង​រោគ​តាម​ទ្វារមាស ទឹកនោម ឬ​ឈាម

– ស្បូន​ខុស​ប្រក្រតី ឬ​មាត់​ស្បូន​ខ្សោយ

– ធ្វើការ​លើស​កម្លាំង

– ញ៉ាំ​មិន​គ្រប់​គ្រាន់ ឬ​ខ្វះ​អាហារូបត្ថម្ភ ជា​ពិសេស​ខ្វះជាតិ​ដែក និងអាស៊ីដ​ហ្វូលិក

– គេង​មិន​គ្រប់​គ្រាន់

– ស្ត្រេស

– មាន​កូន​ញឹក​ពេក

– មាន​កូន​នៅ​អាយុ​ក្មេង​ពេក ឬ​ចាស់​ពេក

– មាន​ជំងឺ​លើស​ឈាម

– មាន​ជំងឺ​ទឹកនោម​ផ្អែម

– មាន​កូន​ភ្លោះ

– មាន​ប្រវត្តិ​កើត​កូន​មិន​គ្រប់​ខែ

– ទឹក​ភ្លោះ​ច្រើន

– ប្រើ​ថ្នាំ​ផ្ដេសផ្ដាស ដោយ​គ្មាន​វេជ្ជបញ្ជា។

៣- សញ្ញា​សម្រាល​កូន​មិន​គ្រប់​ខែ

សញ្ញា​នៃ​ការ​សម្រាល​កូន​មិន​គ្រប់​ខែ ដូច​គ្នា​នឹង​ការ​ឈឺ​ពោះ​សម្រាល​កូន​គ្រប់​ខែ​ដែរ ដោយ​ស្តែង​ចេញ​នូវ​សញ្ញា​មួយ​ចំនួន​ខាង​ក្រោម​នេះ ដែល​តម្រូវ​ឲ្យ​ស្ត្រី​មាន​ផ្ទៃ​ពោះ​ត្រូវ​មក​មន្ទីរពេទ្យ​ជា​បន្ទាន់​ដើម្បី​រក​វិធី​ទប់​មិន​ឲ្យ​ទារក​សម្រាល​មុន​ខែ។

– ចុក​រួយ​ចង្កេះ

– អួលៗ ឬ​ណែន​ធ្ងន់​នៅ​ក្រោម​ពោះ

– កន្ត្រាក់​ស្បូន​ញឹក​ទៅៗ

– ធ្លាក់​ទឹក​រម្អិល​រាវៗ ជួនកាល​មាន​លាយ​ឈាម​តិចៗ​តាម​​ទ្វារ​មាស។

៤- វិធី​បង្ការ​ការ​សម្រាល​កូន​មុន​ខែ និង​ការ​ថែទាំ​​ផ្ទៃពោះ​ឲ្យ​មាន​សុខភាព​ល្អ

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

09/10/2019

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ julie


អត្ថបទពាក់ព័ន្ធ

រោគសញ្ញានៃការធ្លាយស្បូន ស្រ្តីគ្រប់រូបគួរដឹង!

មិនចង់ឱ្យកូនកើតមកមានពិការភាពពីកំណើត វិធីទាំង ៤ នេះអាចជួយបានច្រើន!


ពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ · និពន្ធដោយ ដេត ធន្នី បាន​ធ្វើ​បច្ចុប្បន្នភាព 09/10/2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម