backup og meta

មូលហេតុនេះ ទើបធ្វើឲ្យស្រីៗមានផ្ទៃពោះចេះតែមានអារម្មណ៍ក្ដៅៗខ្លួន

មូលហេតុនេះ ទើបធ្វើឲ្យស្រីៗមានផ្ទៃពោះចេះតែមានអារម្មណ៍ក្ដៅៗខ្លួន

ពេល​មាន​គភ៌ ម៉ាក់​ៗ​ភាគច្រើន​តែង​មាន​អារម្មណ៍​ថា​ក្ដៅ​ៗ​ក្នុង​ខ្លួន​ជា​ប្រចាំ ដែល​នេះ​គឺជា​ការព្រួយបារម្ភ​មួយ​របស់​ស្ដ្រី ព្រោះ​ខ្លាច​កើតមាន​បញ្ហាសុខភាព​មិនប្រក្រតីផ្សេង​ៗ​។ ទាក់ទិន​នឹង​បញ្ហា​នេះ​ដែរ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ​បាន​ឲ្យ​ដឹង​ថា នោះ​ជា​រឿង​ទូទៅ​របស់​ស្រីៗមាន​ផ្ទៃ​ពោះ។

លោក​បាន​បន្ត​ទៀត​ថា មូលហេតុ​ដែល​ធ្វើឲ្យ​ស្រី​ៗ​មាន​ផ្ទៃពោះ​ចេះតែ​មាន​អារម្មណ៍​ថា​ក្ដៅ​ខ្លួន ព្រោះ​បម្រែបម្រួល​អ័រម៉ូន ហើយ​មួយ​វិញ​ទៀត​ដោយសារ​ការ​ធ្វើ​មេតា​បូលីស​មាន​ការ​កើន​ឡើង​ខ្លាំង​អំឡុង​ពេល​មាន​ផ្ទៃពោះ​នេះ ទើប​ធ្វើឲ្យ​កម្ដៅ​ក្នុង​ខ្លួន​ចេះ​តែ​កើន​ឡើង។

វេជ្ជបណ្ឌិត​រូប​នេះ​ក៏​បញ្ជាក់​ទៀត​ដែរ​ថា ម្យ៉ាង​ទៀតដោយសារ​ពពួក​អ័រម៉ូន​អឺស្រ្តូហ្សែន​ធ្លាក់​ចុះ​អំឡុង​ពេល​នេះ បូក​រួម​នឹង​លំហូរ​ឈាម​ទៅ​កាន់​ស្បែក​មាន​ការ​កើន​ឡើង ពោល​គឺ​ស្បែក​សម្បូរ​ទៅ​ដោយ​សរសៃ​ឈាម​តែម្ដងទើប​ប៉ះ​ទៅ​ចេះតែ​ក្ដៅ​រហូត។

អត្ថបទពាក់ព័ន្ធ៖ ពេលពពោះ ស្រីៗច្រើនតែតូចចិត្ត យំដោយសាររឿងទាំងនេះ

ពពោះ

នៅ​ពេល​មាន​អាការៈ​បែប​នេះ​ជា​ប្រចាំ អាច​ធ្វើឲ្យ​ស្រីៗពពោះ​អស់​កម្លាំង និង​ខ្វះ​ជាតិ​ទឹក នាំឲ្យ​​មិន​ស្រួល​ក្នុង​ខ្លួន។ ដូចនេះ​ដើម្បីដោះស្រាយបញ្ហា​នេះ គួរតែ​ឧស្សាហ៍​ផឹក​ទឹក​ឲ្យ​បាន​ញឹកញាប់ ញ៉ាំ​ផ្លែឈើសម្បូរជាតិទឹក ​ងូត​ទឹក​ត្រជាក់​ៗ ដើម្បី​ឲ្យ​អារម្មណ៍​ស្រស់​ថ្លា​ឡើង​វិញ និង​ចៀសវាង​អាហារ​​ដែល​នាំ​ឲ្យ​កើន​កម្តៅ​ក្នុង​ខ្លួន ដូចជា​​អាហារហឹរ មី​ជាដើម។

មួយ​វិញ​ទៀត​គួរ​គប្បី​ស្ថិត​នៅ​កន្លែង​ដែល​មាន​សីតុណ្ហភាព​ត្រជាក់​ល្មម មិន​ក្ដៅ​ពេក ហើយ​បើ​មិន​ចាំបាច់​កុំ​ចេញ​ទៅ​ខាងក្រៅ បើ​អាកាសធាតុ​កំពុង​ឡើង​កម្ដៅ​ខ្លាំង។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

19/09/2019

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ចង់ឆាប់មានកូន ស្រីៗមិនគួររំលងរបបអាហារទាំង៥ប្រភេទនេះឡើយ

ធ្វើម៉េចដឹងថា ម៉ាក់ៗគ្រាន់តែសោកសៅក្រោយសម្រាលឬមានជំងឺធ្លាក់​ទឹកចិត្ត​ក្រោយ​សម្រាល​?​ ​


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Sep 19, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម