backup og meta

ពេទ្យហាមស្រីៗពពោះមិនឲ្យញ៉ាំត្រីសមុទ្រទាំងនេះទេ មានជាតិបារ៉តខ្ពស់ ប៉ះពាល់កូន

ពេទ្យហាមស្រីៗពពោះមិនឲ្យញ៉ាំត្រីសមុទ្រទាំងនេះទេ មានជាតិបារ៉តខ្ពស់ ប៉ះពាល់កូន

ពពួក​សត្វ​ត្រីធំៗ ដែល​រស់​នៅ​ក្នុង​ទឹក​សមុទ្រ​យូរ​ឆ្នាំ​មាន​ផ្ទុក​នូវ​ជាតិ​បារ៉ត​ច្រើន មិន​ល្អ​ចំពោះ​ស្រីៗ​មាន​ផ្ទៃ​ពោះ​នោះ​ទេ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោកស្រី​​វេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ ឯកទេស​​រោគ​​ស្ត្រី និង​​សម្ភព នៃ​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព​មាតា។

លោកស្រី​វេជ្ជបណ្ឌិត​ដែល​មាន​សញ្ញា​បត្រពី​ប្រទេស​បារាំង​រូប​នេះ​បាន​បន្ថែម​ថា ស្រីៗ​មាន​ផ្ទៃពោះ​ញ៉ាំ​គ្រឿង​សមុទ្រ​ច្រើន​ហួស​ហេតុ បណ្តាល​ឲ្យ​មាន​កម្រិត​សារធាតុ​បារ៉ត​ខ្ពស់​ក្នុង​ខ្លួន អាច​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ ធ្វើឲ្យ​កូន​កើត​មក​មាន​ភាព​មិន​ប្រក្រតី ធ្វើ​ឲ្យ​ខូច​ខួរក្បាល ការ​លូត​លាស់​កូន​មិន​ល្អ និង​​មាន​បញ្ហាប្រព័ន្ធ​សរសៃ​ប្រសាទ។

ក្នុង​នោះ​ស្ត្រី​ពពោះ មិន​ត្រូវ​ញ៉ាំ​ពពួកត្រីឆ្លាម​ ត្រីធូណា ត្រី​ថាលហ្វីស ត្រី​ដាវ ​ឬ​ត្រី​ស្បៃកា​ ព្រោះ​ជា​ប្រភេទ​ត្រី​សម្បូរ​សារធាតុ​បារ៉ត។

អត្ថបទពាក់ព័ន្ធ៖ 

 

សម្រាប់​មន្ទិល​សង្ស័យ​ពី​សារធាតុ​បារ៉ត​មាន​នៅ​ក្នុង​ត្រី អាជ្ញាធរ​ចំណីអាហារ និង​ឱសថ​អាមេរិក FDA​ និង​ទី​ភ្នាក់​ការ​ពារបរិស្ថាន​អាមេរិក​ EPA​ បាន​ណែនាំ​ឲ្យ​ស្រីៗ​កំពុង​ពពោះ បំបៅ​ដោះ​កូន និង​​ក្មេង​តូចៗ​ គួរ​តែ​កំណត់​បរិមាណ​ញ៉ាំ​គ្រឿង​សមុទ្រឲ្យ​បាន​ត្រឹម​ត្រូវ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

26/09/2019

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Ly Sophat


អត្ថបទពាក់ព័ន្ធ

បើម៉ាក់ៗពពោះផ្ទុកមេរោគអេដស៍ ធ្វើម៉េចកុំឲ្យឆ្លងដល់កូន?

វិធីងាយៗ ដើម្បីបង្ការ​ការ​បង្ករោគ និងជំងឺផ្សេងៗ អំឡុង​ពេល​ពពោះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Sep 26, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម