backup og meta

ស្រីៗពពោះ ញ៉ាំថ្នាំជាតិដែកចេះតែធ្វើទុក្ខ នេះជាវិធីដោះស្រាយ

ស្រីៗពពោះ ញ៉ាំថ្នាំជាតិដែកចេះតែធ្វើទុក្ខ នេះជាវិធីដោះស្រាយ

ស្ត្រី​​ពពោះ​ត្រូវការ​ជាតិ​ដែក​ទ្វេដង ដើម្បី​ជួយ​ដល់​ទារក​ក្នុង​ការ​ផលិត​គ្រាប់​ឈាម​ក្រហម ដូច្នេះ​តាម​គោលការណ៍​ក្រសួង​សុខាភិបាល តម្រូវ​ឲ្យ​ស្រីៗ​ពពោះ​ញ៉ាំ​ថ្នាំ​ជាតិ​ដែក ១ គ្រាប់ រៀង​រាល់​ថ្ងៃ ឲ្យ​បាន​យ៉ាង​ហោច​ណាស់ ៩០ គ្រាប់​អំឡុង​ពេល​ពពោះ​៣​ដំបូង និង​ក្រោយ​ពេល​សម្រាល ចំនួន​៤២ គ្រាប់។

មាន​ស្រ្តី​មួយ​ចំនួន​មិន​បាន​​លេប​ថ្នាំ​ជាតិ​ដែក​គ្រប់​ចំនួន​តាម​ការ​កំណត់​ឡើយ ដោយហេតុថា ពេល​ញ៉ាំ​ទៅ​ចេះ​ធ្វើ​ទុក្ខ ដូច​ជា ធេងធោង ឈឺក្បាល វិលមុខ ក្អួត​ចង្អោរ ទល់​លាមក លាមកប្រែ​ទៅ​ជា​ពណ៌​ខ្មៅ​​ជាដើម។ អ្នក​ខ្លះ​បោះ​បង់​ការ​លេប​ថ្នាំ​ជាតិ​ដែក​តាំង​ពី​ដំបូង ឯ​ខ្លះ​ញ៉ាំ​បាន​ពាក់​កណ្តាល​ទី ក៏​ឈប់​លេបតែម្តង។

លោក​ជំទាវ​វេជ្ជបណ្ឌិត ប្រាក់ សោភណ្ឌនារី អនុ​រដ្ឋលេខាធិការ ក្រសួង​សុខាភិបាល បាន​បញ្ជាក់​ថា ថ្នាំ​ជាតិ​ដែក មាន​ទាំង​ជាតិ​ដែក និង​អាស៊ីដហ្វូលិក ដែល​ផ្តល់​អត្ថ​ប្រយោជន៍​ក្នុង​ការ​ជួយ​គាំពារ​គភ៌​ឲ្យ​មាន​សុខភាព​ល្អ មិន​ឆែប​មាត់ ពក​ឆ្អឹង​ខ្នង កាត់​បន្ថយ​​ភាព​ស្លេក​ស្លាំង​របស់​ម្តាយ​អំឡុង​ពពោះ កាត់​បន្ថយ​គ្រោះថ្នាក់​ពេល​​សម្រាលកូន។

ចំពោះ​មូលហេតុ​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​ញ៉ាំ​ថ្នាំ​ជាតិ​ដែក​ទៅ​ចេះ​តែ​ធ្វើ​ទុក្ខ​នោះ ដោយសារ​ថ្នាំ​នេះ​មាន​កម្រិត​ជាតិ​ដែក​ច្រើន។ គ្រូពេទ្យ​បាន​ណែនាំ​ឲ្យ​ស្រីៗ​មាន​ផ្ទៃពោះ​ញ៉ាំ​នៅ​ពេល​បាយល្ងាច ដើម្បី​បញ្ចៀស​ការ​ធ្វើទុក្ខ ក្រោយ​ពេល​លេប​ថ្នាំរួច។

អត្ថបទពាក់ព័ន្ធ៖ 

ក្រៅ​ពី​ញ៉ាំ​ថ្នាំ​ជាតិ​ដែក ស្រីៗ​មានផ្ទៃពោះ​ក៏​អាច​បន្ថែម​ជាតិ​ដែក​នៅ​ក្នុងរបប​អាហារ​ប្រចាំ​ថ្ងៃ​បាន​ផង​ដែរ ​ដូចជា ពពួក​សាច់​ក្រហម​គ្មាន​ខ្លាញ់ ថ្លើម គ្រប់​ធញ្ញជាតិ សណ្តែក និង​បន្លែ​បៃតង។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

25/10/2019

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ចង់ឆាប់មានកូន ស្រីៗមិនគួររំលងរបបអាហារទាំង៥ប្រភេទនេះឡើយ

ធ្វើម៉េចដឹងថា ម៉ាក់ៗគ្រាន់តែសោកសៅក្រោយសម្រាលឬមានជំងឺធ្លាក់​ទឹកចិត្ត​ក្រោយ​សម្រាល​?​ ​


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Oct 25, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម