backup og meta

ម៉ាក់ៗពេលពពោះ ហើយឈឺបង្ហួរនោមអាចមកពីមូលហេតុនេះ

ម៉ាក់ៗពេលពពោះ ហើយឈឺបង្ហួរនោមអាចមកពីមូលហេតុនេះ

ពេល​ពពោះ​មនុស្ស​ស្រី​ត្រូវ​ជួប​បញ្ហា និង​ភាព​ឈឺ​ចុកចាប់​ច្រើន​យ៉ាង ក្នុង​នោះ​ដែរ​ករណី​ឈឺ​បង្ហួរ​នោម​ គឺ​ម៉ាក់​ៗ​ភាគច្រើន​តែង​ជួប។ មាន​រឿង​បែប​នេះ​កើតឡើង យើង​ប្រាកដជា​ចង់​ដឹង​ថា​មកពី​មូលហេតុ និង​វិធី​ព្យាបាល​ដែល​អាចឲ្យ​ស្ថានភាព​ប្រសើរ​ឡើងវិញ។

ដើម្បី​ឲ្យ​អស់​ចម្ងល់ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ បាន​បកស្រាយ​ថា អាការៈ​ឈឺ​ត្រង់​តំបន់​បង្ហួរ​នោម​របស់​ស្ត្រី​មាន​ផ្ទៃពោះ អាច​បណា្តល​មក​ពី​ការ​រលាក​បង្ហួរ​នោម​ដោយ​មាន​ការ​ឆ្លង​រោគ​តាម​ផ្លូវ​ទឹក​នោម។ អ្នក​ខ្លះ​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​រហូត​គ្រាន់តែ​ដើរ ឬ​ដេក​ក៏​ឈឺ​ដែរ។

អត្ថបទពាក់ព័ន្ធ៖ ពេលពពោះម៉ាក់ៗញ៉ាំហឹរ កូនកើតមកឈឺភ្នែក ពិតអត់?

ក្រៅ​ពី​មាន​ការ​ឆ្លង​មេរោគ អាច​មក​ពី​ហេតុផល​មួយ​ទៀត គឺ​ការ​សង្កត់​ទៅ​លើ​ប្លោកនោម​ពេល​ស្បូន​រីក​ធំ ហើយ​ទូទៅ​ស្ត្រី​មាន​ហានិភ័យ​ជំងឺ​រលាក​បង្ហួរទឹកនោម​ច្រើន​ជាង​បុរស ដោយសារ​តែ បង្ហួរនោម​របស់​ស្ត្រី​ខ្លី​ជាង​បង្ហួរ​នោម​បុរសនិងមួយទៀតទាក់ទងនិងការធ្វើអនាម័យរបស់ស្រី្តនៅពេលបន្ទោរបង់។

រាករូសពេលពពោះ

ចំពោះ​រោគ​សញ្ញា​ដែល​បញ្ជាក់​ថា​រលាក​បង្ហួរ​ទឹកនោម មាន​ដូចជា ឈឺ​ស្ទុំៗ​នៅ​ផ្នែក​ខាង​ក្រោម​ពោះ ឬ​ចំ​ផ្នែក​កណ្ដាល​ពោះ ក្រហាយ​នៅ​ពេល​កំពុង​នោម នោម​ញឹក​ខុស​ធម្មតា ទឹក​នោម​មាន​ខ្ទុះ ឈាម ឬ ពណ៌​ស្រអាប់។

ជំងឺ​នេះពេល​ខ្លះ​អាច​ជា​​ខ្លួនឯង​ដោយ​មិន​មាន​ការ​ព្យាបាល ដោយ​គ្រាន់​តែ​ផឹក​ទឹក​ឲ្យ​ច្រើន តែ​បើ​ស្ថានភាព​ធ្ងន់ធ្ងរ​មាន​ក្ដៅ​ខ្លួន ឈឺ​ចុកចាប់​ខ្លាំង​ផ្នែក​ចង្កេះ​មួយ​ចំហៀង នោម​មាន​ឈាម ស្ទះ​នោម ឬ​នោម​អត់​ចេញ គួរតែ​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ ហើយ​គ្រូពេទ្យ​នឹង​ផ្ដល់​តំបូលន្មានការអប់រំផ្សេងៗឬក៏គ្រូពេទ្យនឹងចេញវេជ្ជបញ្ជាឲ្យប្រើប្រាស់ប្រភេទ​ថ្នាំ​ផ្សះទៅតាមប្រភេទជំងឺនិងរោគសញ្ញា។

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

05/11/2019

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

បើម៉ាក់ៗពពោះផ្ទុកមេរោគអេដស៍ ធ្វើម៉េចកុំឲ្យឆ្លងដល់កូន?

វិធីងាយៗ ដើម្បីបង្ការ​ការ​បង្ករោគ និងជំងឺផ្សេងៗ អំឡុង​ពេល​ពពោះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Nov 05, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម