backup og meta

ម៉ាក់ៗពពោះជិះឡានដាក់ខ្សែក្រវាត់ ប៉ះពាល់កូនអត់?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Nov 19, 2019

    ម៉ាក់ៗពពោះជិះឡានដាក់ខ្សែក្រវាត់ ប៉ះពាល់កូនអត់?

    ម៉ាក់​ៗ​ដែល​កំពុង​មាន និង​ត្រៀម​ខ្លួន​មាន​ផ្ទៃពោះ​តែង​មាន​ចម្ងល់​ទាក់ទិន​នឹង​ការ​ធ្វើ​ដំណើរ​តាម​ឡាន ហើយ​ពាក់​ខ្សែ​ក្រវាត់ ថា​តើ​អាច​ប៉ះពាល់​កូន​ក្នុង​ផ្ទៃ​ដែរ​ឬ​ទេ? ដើម្បី​ឲ្យ​អស់​ចម្ងល់ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត នឹង​បកស្រាយ​ជូន​ខាងក្រោម​នេះ។

    កន្លង​មក​មាន​ការ​ចុះ​ផ្សាយ​ខ្លះ​ៗ​ថា ការ​ពាក់​ខ្សែ​ក្រវាត់​សុវត្ថិភាព​អំឡុង​ធ្វើ​ដំណើរ និង​ខ្លួន​មាន​ពោះពុង​អាច​បណ្ដាល​ឲ្យ​កូន​ក្នុង​ផ្ទៃ​ប៉ះទង្គិច ឬ​រឹប​កូន​បាន។ ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន​សុខ​លើក​ឡើង​ថា នោះ​ជា​រឿង​មិន​ពិត​ទេ តែ​វា​ជា​ការ​ប្រសើរ​ទៅ​វិញ​ទេ នៅ​រាល់​ពេល​យើង​បើកបរ​ត្រូវ​ពាក់​ខ្សែក្រវាត់ ដើម្បី​ការពារ​គ្រោះថ្នាក់​ជា​ចៃដន្យ ជាជាង​ខ្លាច​ប៉ះពាល់​ដល់​កូន​។

    ពពោះ

    ក្នុង​ត្រីមាសទី ១ និងដើមត្រីមាសទី ២ ​ពោះនៅតូច កូន​ក៏​នៅ​តូច​ដូច​គ្នា​​ ដោយ​កូន​នៅ​ក្នុងស្បូន និង​ការពារ​ដោយ​ថង់​ទឹកភ្លោះ  ​ដូចនេះការ​ពាក់ខ្សែក្រវាត់​គ្មាន​​រឹប​អ្វី​នោះ​ទេ លើកលែង​តែ​​កូន​ធំ​នៅ​អំឡុង​ត្រី​មាស​ទី ៣ និងជិតដល់ថ្ងៃសម្រាលហើយ​ត្រូវ​ធ្វើ​ដំណើរ​ច្រើន​ម៉ោង រាល់ថ្ងៃ ក៏អាច​មាន​ប៉ះពាល់​ខ្លះដែរ តែគ្មានអ្វី​ធ្ងន់ធ្ងរ​ទេ។ ការពារ​ប្រសើរ​ជាង​ព្យាបាល ពេល​បើកបរ​គួរតែ​ពាក់​ខ្សែ​ក្រវាត់ ទើប​ពេល​មាន​ការ​ប៉ះទង្គិច​ពី​ខាងក្រៅ ឬ​ចាប់​ហ្វ្រាំង​ដោយ​ប្រថុចញ៉ុច យើង​មិន​បោក​ខ្ទប់​នាំឲ្យ​របួស ឬប៉ះទង្គិចដល់កូនក្នុងពោះ​ធ្ងន់ធ្ងរ​ទៅវិញ។

    វេជ្ជបណ្ឌិត​រូប​នេះ​បាន​ណែនាំ​ថា ស្ត្រី​ពពោះ​ខ្លះ​អាច​ធុញថប់ ស្អុះស្អាប់ ឬ​មិន​សូវ​ស្រណុក​ខ្លួន​ខ្លះ ដែល​ត្រូវ​ពាក់​ខ្សែក្រវាត់​សុវត្ថិភាព។ ដើម្បី​អារម្មណ៍​ស្រស់ស្រាយ​ពេល​ធ្វើ​ដំណើរ ស្ត្រី​មាន​ផ្ទៃ​ពោះ​គួរ​អង្គុយ​បាំង​ក្រោយ និង​រុញ​កៅអី​នៅ​ខាង​មុខ​ឲ្យ​ឆ្ងាយងាយស្រួលមាន​កន្លែង​ទំនេរ​ធំទុក​ដាក់​ជើង​។ មួយ​វិញ​ទៀត ប្រសិនបើ​ខ្លាច​កុំ​បើក​ឡាន​ខ្លួនឯង ហើយ​អង្គុយ​ដាក់​ខ្សែ​ក្រវាត់​ធម្មតា និងយក​ដៃ​ទាំងពីរទាញខ្សែក្រវាត់​កុំឲ្យ​ប៉ះពោះ។

    អត្ថបទពាក់ព័ន្ធអាការៈមួយចំនួននេះ ស្រ្តីពពោះនឹងជួបប្រទះ

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Nov 19, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម