backup og meta

មើលអេកូពេលណា ទើបដឹងថាកូនក្នុងពោះមានជំងឺ Down Syndrome ឬអត់?

មើលអេកូពេលណា ទើបដឹងថាកូនក្នុងពោះមានជំងឺ Down Syndrome ឬអត់?

ជំងឺ Down Syndrome ​​ជា​វិបត្តិ​សេនេទិច​ដែល​បណ្តាល​ឲ្យ​ទារក​មាន​បញ្ហា​ក្នុង​ការ​លូត​លាស់​ផ្នែក​រាង​កាយ និង​សតិបញ្ញា ដែល​អ្នក​ខ្លះ​តែង​ហៅ​ជំងឺ​​នេះ​ថា ខ្សោយ​បញ្ញា​ពី​កំណើត ឬ​មិន​គ្រប់​ទឹក​។ តើ​យើង​អាច​មើល​អេកូ​ពេលណា ទើប​ដឹង​ថា​កូន​ក្នុង​ពោះ​មាន​ជំងឺ Down Syndrome ឬអត់?

សម័យ​បច្ចេក​វិទ្យា​ទំនើប គេ​អាច​ដឹង​ថា​ទារក​មាន​ជំងឺ Down Syndrome តាំង​ពី​ទារក​នៅ​ក្នុង​ផ្ទៃ​ម្តាយ​ម្ល៉េះ គឺ​នៅ​ក្នុង​ចន្លោះ​សប្តាហ៍ ទី១១-១៣ ដោយ​វាស់​កម្រាស់​ក​របស់​ទារក​ក្នុង​ផ្ទៃ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព កម្ពុជា-ចិន សែនសុខ។

ក្រៅ​ពី​ពិនិត្យ​មើល​អេកូ គ្រូពេទ្យ​ក៏​អាច​ធ្វើ​តេស្ត​ឈាមដឹង​កាន់​តែ​ច្បាស់​ថា ទារក​ក្នុង​ផ្ទៃ​ប្រឈម ឬ​ក៏​មាន​ជំងឺ​នេះ​ទេ ។

១- សញ្ញា​សម្គាល់​ទារក​មាន​ជំងឺ Down Syndrome

ទារកដែលកើតមកមាន​ជំងឺ Down Syndrome អាច​សម្គាល់បានដោយការពិនិត្យមើលរូបរាងកាយ​ខាងក្រោមនេះ។

– កខ្លី

– កម្ពស់​ទាប

– ដៃ​ជើងខ្លី តូចៗ

– ច្រមុះ​កំពិត

– ភ្នែក​ស្រលៀង

– មាត់​បិត​មិន​ជិត

– មុខ​មូល​តូច

– សាច់ដុំ​ខ្សោយ សន្លាក់​ទន់

– សរីរាង្គ​ផ្សេងៗ​មិន​ប្រក្រតី ដូច​ជា​បេះដូង ភ្នែក ប្រព័ន្ធរំលាយអាហារ ជាដើម។

២- ពេល​ដឹង​ថា ទារក​មាន​ជំងឺ Down Syndrome ធ្វើម៉េច?

មិន​មាន​វិធី​ជួយ​ទារក​ដែល​មាន​ជំងឺ Down Syndrome ឲ្យ​ត្រលប់​មក​ធម្មតា​វិញ​នោះ​ទេ ដូច្នេះ​បើ​គ្រូពេទ្យ​ពិនិត្យ​ឃើញ​ថា ទារក​មាន​ជំងឺ​នេះ​ហើយ ជម្រើស​ល្អ​បំផុត​មាន​តែ​បញ្ចប់​គភ៌​ប៉ុណ្ណោះ។

អត្ថបទពាក់ព័ន្ធ៖ 

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

21/11/2019

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ចង់ឆាប់មានកូន ស្រីៗមិនគួររំលងរបបអាហារទាំង៥ប្រភេទនេះឡើយ

ធ្វើម៉េចដឹងថា ម៉ាក់ៗគ្រាន់តែសោកសៅក្រោយសម្រាលឬមានជំងឺធ្លាក់​ទឹកចិត្ត​ក្រោយ​សម្រាល​?​ ​


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Nov 21, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម