ដំបូន្មានរបស់ក្រុមគ្រូពេទ្យតែងតែហាមប្រាមស្ត្រីវ័យក្មេង និងចាស់ពេកមិនឲ្យមានកូន ព្រោះពេលសម្រាលមានគ្រោះថ្នាក់ខ្លាំង។ ចម្ងល់គ្រោះថ្នាក់យ៉ាងម៉េចខ្លះចំពោះយើងដែលមានវ័យចាស់ និងក្មេង នឹងត្រូវបកស្រាយដោយលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន ប្រធានផ្នែករោគស្ត្រី នៃមន្ទីរពេទ្យកាល់ម៉ែត។
ចំពោះស្ត្រីដែលមានវ័យក្មេងពេក ១៤-១៦ ឆ្នាំ ប្រធានផ្នែករោគស្ត្រីបានឲ្យដឹងថាពេលសម្រាលកូនមានគ្រោះថ្នាក់ខ្លាំងណាស់ ព្រោះទ្វារមាសផុយងាយរហែក។ ប្រសិនបើមានករណីនេះមែន ស្ត្រីនឹងធ្លាក់ឈាមខ្លាំងដែលអាចមានគ្រោះថ្នាក់ដល់ជីវិត។ រីឯស្ត្រីដែលមានអាយុច្រើនក្បែរ ៤០ ឆ្នាំទើបមានកូនលើកដំបូង លោកសាស្ត្រាចារ្យបានឲ្យដឹងថា ទ្វារមាសមិនយឺត ដូចនេះហើយទើបពេលសម្រាលទ្វារមាសមិនបើកអាចគាបកូនជាប់។ ក្នុងករណីកូនត្រូវគាបជាប់នឹងទ្វារមាស អាចបណ្ដាលឲ្យទារកមានបញ្ហាផ្សេងដូចជាចុះខ្សោយកម្លាំង ឬបើគាបជាប់ដៃអាចទៅជាថ្លោះ។
ដូចនេះហើយបានជាគ្រូពេទ្យតែងផ្ដល់ជាដំបូន្មានសម្រាប់ស្ត្រីចង់បានកូន គួរតែស្ថិតនៅវ័យចាប់ពី ២០ ឆ្នាំ និង ៣០ ឆ្នាំស្ដើងទើបមានសុវត្ថិភាព និងសុខភាពក៏រឹងមាំល្អ ដែលអំណោយផលដល់ការពពោះ និងបង្កើតកូន។
ដើម្បីបញ្ច្រៀសបញ្ហាទាំងនោះស្ត្រីដែលពពោះមិនថាក្នុងវ័យណាឡើយ ត្រូវតែហាត់ប្រាណ ជាពិសេសពពួកយូហ្កា ព្រោះអាចជួយឲ្យសាច់ដុំទ្វារមាសរលាស់ ត្រគាកមានភាពបត់បែន ផ្ដល់ភាពងាយស្រួលក្នុងពេលសម្រាលកូនចេញមកដោយសុវត្ថិភាព។
អត្ថបទពាក់ព័ន្ធ៖
- ស្រីៗអាយុតិច មានកូនឆ្លាតជាងអ្នកអាយុច្រើន ព្រោះហេតុផលបែបនេះ
- ឈឺពោះកន្ត្រាក់ស្បូនត្រៀមសម្រាល និងកន្ត្រាក់បែបបញ្ឆោត ខុសគ្នាម៉េចខ្លះ?
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-pregnancy-weight-gain]