backup og meta

ហានិភ័យទាំងនេះ ស្រីៗពពោះជួបប្រទះញឹកញាប់

ហានិភ័យទាំងនេះ ស្រីៗពពោះជួបប្រទះញឹកញាប់

មុន​នឹង​​សម្រាល​បាន​កូន​ម្នាក់​ដ៏​គួរ​ឲ្យ​ស្រលាញ់ ម៉ាក់ៗ​ត្រូវ​ប្រឈម​បញ្ហា​ជា​ច្រើន​ទាំង​ក្នុង​ពេល​ពពោះ និង​សម្រាល​កូន ដែល​ទាម​ទារ​ឲ្យ​មាន​ការ​ប្រយ័ត្ន​ប្រយែង​ខ្ពស់​បំផុត។ លោកស្រី​វេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ សញ្ញាបត្រ​ពី​ប្រទេស​បារាំង ឯកទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នឹង​លើក​យក​បញ្ហា​ដែល​ស្រីៗ​ពពោះ​ជួប​ប្រទះ​ញឹក​ញាប់ ទាំង​នៅ​ស្រុក​ខ្មែរ និង​លើ​ពិភព​លោក។

១. រលូតកូន

ស្រីៗ​ពពោះ​​ភាគ​ច្រើន​ប្រឈម​នឹង​ការ​រលូត​កូន នៅ​ក្នុង​អំឡុង​៣​ខែ​ដំបូង នៃ​ការ​ពពោះ។

មូលហេតុ៖

– ពី​ភាព​មិន​ប្រក្រតី​នៃ​ក្រូម៉ូសូម (DNA កំណត់​ភេទ​ទារក)

– ការ​បង្ក​រោគ​នៅ​ស្បូន

– មាត់​ស្បូន​ខ្សោយ

– ជក់បារី ផឹកស្រា

– ប្រើ​ថ្នាំ​ផ្តេសផ្តាស​ដោយ​គ្មាន​វេជ្ជបញ្ជា

– មាន​ផ្ទៃពោះ​នៅ​អាយុ​ក្មេង​ពេក ឬ​ចាស់​ពេក។

វិធីបង្ការ៖

– សម្រាក​ឲ្យ​បាន​ច្រើន

– កុំ​ធ្វើការ​ធ្ងន់​លើស​កម្លាំង

– កុំ​ជក់​បារី ផឹកស្រា

– មុន​ប្រើ​​ថ្នាំ​ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។

អត្ថបទពាក់ព័ន្ធ៖ ករណីរលូតកូនទាំងមិនដឹងខ្លួន ដោយសារអ្វី មានសញ្ញាម៉េចខ្លះ?

២. សម្រាល​កូន​មុន​ខែ

អាច​ឈឺ​ពោះ​មុន​ខែ ឬ​បែក​ទឹក​ភ្លោះ​មុន​ខែ តម្រូវ​ឲ្យ​ស្រីៗ​ត្រូវ​សម្រាល​កូន​មុន​កាល​កំណត់ ពោល​គឺ​នៅ​មុន​រយៈពេល ៣៧ សប្តាហ៍ នៃ​ការ​ពពោះ ដែល​បញ្ហា​នេះ​អាច​ប្រឈម​គ្រោះថ្នាក់​ទាំង​ម្តាយ​ទាំង​កូន។

មូលហេតុ៖

– មាត់ស្បូន​ចំហ

– ធ្វើការ​នឿយ​ហត់​ពេក

– ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយៗ

– ឡើង​ជណ្តើរ​ខ្ពស់ៗ​ញឹក​ញាប់​ពេក

– ប្រើ​ថ្នាំ​ផ្តេសផ្តាស​ដោយ​គ្មាន​វេជ្ជបញ្ជា

– មាន​មេរោគ​នៅ​ក្នុង​ទឹកនោម ឬ​ទ្វារ​មាស។

វិធីបង្ការ៖

– សម្រាក​ឲ្យ​បាន​ច្រើន

– កុំ​ធ្វើ​ធ្ងន់ៗ​លើស​កម្លាំង

– មុន​ប្រើ​ថ្នាំ​ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ

– តាម​ដាន​សុខភាព​ជាមួយ​គ្រូពេទ្យ​ជំនាញ​ឲ្យ​បាន​ទៀងទាត់។

អត្ថបទពាក់ព័ន្ធ៖ ស្រីៗគ្នា​យើង​កំពុង​ពពោះ​ប្រយ័ត្ន​មែន​ទែន​ រឿង​កូន​កើត​មិនគ្រប់​ខែ

៣. លើស​សម្ពាធ​ឈាម​ពេល​ពពោះ

លើ​សម្ពាធ​ឈាម​ពេល​ពពោះ ហើម កើត​ជំងឺ​ទឹក​នោម​ប្រៃ បណ្តាល​ឲ្យ​វិវត្ត​ទៅ​ជា​ជំងឺ​បម្រុង​ក្រឡាភ្លើង ចាប់​ពី​ត្រីមាស​ទី២​ទៅ ឯ​ស្ត្រី​ខ្លះ​អាច​ជួប​អាការៈ​ទាំង​នោះ​នៅ​ត្រីមាស​ទី៣ ជិត​គ្រប់​ខែ​ដល់​ពេល​សម្រាល ឬ​អ្នក​ខ្លះ​ជួប​នៅ​ពេល​សម្រាល​ហើយ​ភ្លាម។

មូលហេតុ៖

– ញ៉ាំ​សាច់​ច្រើន​ពេក ធ្វើ​ឲ្យ​លើស​ជាតិ​ប្រូតេអ៊ីន

– ញ៉ាំ​ប្រៃ​ពេក ឬ​ផ្អែម​ពេក

– មាន​ជំងឺ​លើស​ឈាម​ស្រាប់។

វិធីបង្ការ៖

– កុំ​ញ៉ាំ​អាហារ​ប្រៃ​ពេក

– កុំ​ញ៉ាំ​អាហារ​ផ្អាប់ (ជ្រក់ ប្រហុក ផ្អក…)

– កុំ​ញ៉ាំ​សាច់​ច្រើន​ពេក (លើសប្រូតេអ៊ីន)

– គ្រប់​គ្រង​ទម្ងន់​មិន​ឲ្យ​ធាត់​ពេក

– ពិនិត្យ​ជាតិ​ប្រូតេអ៊ីន​ក្នុង​ទឹក​នោម និង វាស់​សម្ពាធ​ឈាម​រៀង​រាល់​ខែ

– តាម​ដាន​សុខភាព និង​ពិនិត្យ​ផ្ទៃពោះ​ឲ្យ​បាន​ទៀង​ទាត់​ជាមួយ​គ្រូពេទ្យ​ជំនាញ។

អត្ថបទពាក់ព័ន្ធ៖ វិធីមានប្រសិទ្ធភាពបំផុតការពារលើសឈាមពេលពពោះ

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

 

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

24/12/2019

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

បើស្រ្តីពពោះមិនបញ្ឈប់ទង្វើទាំងនេះទេ អាចនឹងប៉ះពាល់ដល់កូនមិនខាន

ចង់ឆាប់មានកូន ស្រីៗមិនគួររំលងរបបអាហារទាំង៥ប្រភេទនេះឡើយ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Dec 24, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម