backup og meta

បញ្ហានេះទាំងនេះស្រីៗពពោះជួបប្រទះដូចគ្នាទេ កុំយំតូចចិត្តខ្លួនឯងអី

បញ្ហានេះទាំងនេះស្រីៗពពោះជួបប្រទះដូចគ្នាទេ កុំយំតូចចិត្តខ្លួនឯងអី

ស្រីៗ​​ទើប​ពពោះ​កូន​ដំបូង កាល​បើ​សង្កេត​ឃើញ​រាងកាយ​ខ្លួន​ចេញ​អាការៈ​មិន​ប្រក្រតី​ណាមួយ ប្រាកដ​ជា​មិន​សប្បាយ​ចិត្ត​នោះទេ បារម្ភ​ខ្លាច​ប៉ះពាល់​ដល់​កូន បាត់បង់​សោភណភាព ឬ​​គិត​​ថា​បញ្ហា​ទាំង​នោះ​កើត​ឡើង​ចំពោះ​ខ្លួន​ឯង​តែម្នាក់។ ដើម្បី​កុំ​ឲ្យ​ស្រីៗគ្នាយើង​បារម្ភ​ខ្លាំងពេក Hello គ្រូពេទ្យ​​នឹងលើក​​យក​​បញ្ហា​​មួយ​ចំនួន​ដែលស្រីៗ​ពពោះភាគច្រើន​តែង​​ជួប​​ប្រទះ​។

១. ធ្លាក់​ស​ខុស​ធម្មតា

អំឡុង​ពពោះ ស្រីៗ​ចៀស​មិន​រួច​ពី​បញ្ហា​ធ្លាក់​ស​នោះ​ទេ គ្រាន់​តែ​តិច ឬ​ច្រើន​ប៉ុណ្ណោះ នេះ​ដោយ​សារ​អ័រម៉ូន​ប្រែប្រួល ធ្វើ​ឲ្យ​ការ​ផលិត​សារធាតុ​រាវ​ទប់ស្កាត់​បាក់​តេរី​ក្នុង​ទ្វារមាស​កាន់​តែ​ច្រើន​ជាង​មុន ម្យ៉ាង​វិញ​ទៀត​ដោយសារ​តែ​ពោះ​កាន់​តែ​ធំ ​យើង​ពិបាក​ធ្វើ​អនាម័យ​ប្រដាប់​ភេទ។ ត្បិត​តែ​ការ​ធ្លាក់​ស​ពេល​ពពោះ​ជា​រឿង​ធម្មតា​ក៏​ពិត​មែន តែ​បើ​ម៉ាក់ៗ​មាន​ធ្លាក់​សច្រើន មាន​ពណ៌ ស្អិត និង​ក្លិន​ឆ្អាប ឬ​ស្អុយ​នោះ ត្រូវ​ប្រញាប់​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ព្រោះ​វា​ជា​សញ្ញា​ធ្លាក់​ស​មាន​ជំងឺ។

អត្ថបទពាក់ព័ន្ធ៖ ធ្លាក់សធ្ងន់ធ្ងរពេលពពោះ ប៉ះពាល់កូនអត់?

២. ឃ្លៀក និងក ឡើងខ្មៅ

បរិវេណ​ក និង​ឃ្លៀក​ឡើង​ខ្មៅ ក៏​បណ្តាល​មក​ពី​ការ​ប្រែប្រួល​អ័រម៉ូន​ដែរ ហើយ​ស្ត្រី​ពពោះ​ភាគ​ច្រើន​ជួប​ប្រទះ​បញ្ហា​ទាំង​នេះ ម្នាក់ៗ​មិន​សូវ​ហ៊ាន​ពាក់​អាវ​វាលៗ​នោះ​ទេ​ខ្មាស​គេ ។ បញ្ហា​ឃ្លៀក និង​ក​ឡើង​ខ្មៅ​ខុស​ធម្មតា ​ម៉ាក់ៗ​កុំ​ព្រួយ​ពេក​អី វា​នឹង​បាត់​ទៅ​វិញ​ពេល​យើង​សម្រាល​កូន​រួច។

៣. ចេញ​សង្វារ

ស្ទើរ​តែ​គ្រប់​ស្ត្រី​មាន​ផ្ទៃពោះ​ទាំង​អស់ នឹង​ចេញ​ស្នាម​សង្វារ​នៅ​ស្បែក ពិសេស​នៅ​លើ​ក្បាល​ពោះ ភ្លៅ ដើមដៃ សុដន់ នេះ​ក៏​ដោយសារ​តែ​ការ​ឡើង​ទម្ងន់​ខ្លាំង ធ្វើ​ឲ្យ​កោសិកា​ស្បែក​រីក​ធំ ទៅ​ជា​រហែក​តូចៗ និង​កត្តា​ហ្សែន។ ដើម្បី​កាត់​​បន្ថយ​ការ​ចេញ​សង្វារ​ពេល​ពពោះ ស្រីៗ​គ្នា​យើង​ត្រូវ​ធ្វើ​យ៉ាង​ណា​រក្សា​សំណើម​ស្បែក​ឲ្យ​បាន​ល្អ ដោយ​លាប​ឡេ​ផ្តល់​សំណើម ឬ​ក្រែម​លាប​ការពារ​សង្វារ ពិសេស​ត្រូវ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន។

អត្ថបទពាក់ព័ន្ធ៖ ស្រីៗចែកតិចនិកងាយៗ បង្ការសង្វារពេលពពោះ និងសម្រាលកូន

៤. ឡើងមុន

ភាគ​តិច​ណាស់​ដែល​ស្រីៗ​មាន​ផ្ទៃពោះ​មុខ​មិន​ឡើង​មុន​នោះ ហើយ​មូលហេតុ​ធ្វើ​ឡើង​មុន​ក៏​ដោយសារ​ការ​ប្រែប្រួល​អ័រម៉ូន ធ្វើ​ឲ្យ​ក្រពេញ​ប្រេង​បញ្ចេញ​ជាតិ​ប្រេង​កាន់​តែ​ច្រើន។ ពេល​មុខ​មាន​បញ្ហាមុន ស្ត្រី​ពពោះ​កុំ​ប្រើ​ថ្នាំ​ដើម្បី​ព្យាបាល​មុន​ផ្តេសផ្តាស ដោយ​គ្មាន​វេជ្ជបញ្ជា ព្រោះ​អាច​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ យក​ល្អ​គ្រាន់​តែ​លាង​សម្អាត​មុខ​កម្ចាត់​ជាតិ​ខ្លាញ់​ឲ្យ​បាន​ញឹកញាប់ កុំ​ញេច ឬ​កេះ។

៦. ជាំមុខ

អ័រម៉ូន​ភេទ អឺស្ត្រូសែន កើន​ឡើង​ខុស​ប្រក្រតី​អំឡុង​ពេល​ពពោះ ​ងាយ​ប្រឈម​នឹង​បញ្ហា​ជាំ​មុខ។ ក្រោយ​សម្រាល​កូន​រួច​ ស្រីៗ​គ្នា​យើង​អាច​បាត់​ជាំ ឯ​មួយ​ចំនួន​ទៀត មិន​បាត់​នោះ​ទេ ទាល់​តែ​ព្យាបាល ម្ល៉ោះហើយ​ស្ត្រី​ពពោះ​ត្រូវ​ព្យាយាម​ថែទាំ​ស្បែក​មុខ​បន្តិច កុំ​ឲ្យ​ត្រូវ​កម្តៅ​ថ្ងៃ ឬ​ភ្លើង​ខ្លាំង​ញឹកញាប់។

អត្ថបទពាក់ព័ន្ធ៖ សម្រាលកូនរួច វិធីឆ្ពុងជួយអ្វីបានខ្លះ? បាត់ជាំមុខទេ?​

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

23/01/2020

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ចង់ឆាប់មានកូន ស្រីៗមិនគួររំលងរបបអាហារទាំង៥ប្រភេទនេះឡើយ

ធ្វើម៉េចដឹងថា ម៉ាក់ៗគ្រាន់តែសោកសៅក្រោយសម្រាលឬមានជំងឺធ្លាក់​ទឹកចិត្ត​ក្រោយ​សម្រាល​?​ ​


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jan 23, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម