backup og meta

ពេលពពោះ ខ្វះអាហារូបត្ថម្ភ ប៉ះពាល់ទាំងខ្លួនឯង និងកូន

នៅពេលឃើញកូនមានសភាពស្គមស្គាំង ស្លេកស្លាំង ប្រាកដជាថាមកពីខ្វះអាហារូបត្ថម្ភ ដោយកូនមិនបានបៅគ្រប់គ្រាន់ និង ហូបចុកគ្រប់គ្រាន់។ តែករណីខ្លះមិនមែនមកពីក្មេងឡើយ គឺខ្លួនយើងជាម៉ាក់ៗនេះឯងជាដើមហេតុ។ ករណីកង្វះអាហារូបត្ថម្ភចំពោះកុមារ មិនមែនមានក្រោយពេលកើតនោះទេ តែមកពីម៉ាក់ៗខ្វះពេលពពោះតែម្ដង។ នេះជាការលើកឡើងរបស់លោកវេជ្ជបណ្ឌិត អៀប តិចឆេង ឯកទេសកុមារ និងជំងឺផ្លូវដង្ហើម នៅមន្ទីរពេទ្យកុមារជាតិ។

លោកវេជ្ជបណ្ឌិតក៏បានបន្ថែមទៀតថា ប្រសិនបើកូនខ្វះអាហារូបត្ថម្ភ គឺមកពីម្ដាយខ្លួនឯង ពេលមានផ្ទៃពោះ មានបញ្ហាខ្វះអាហារូបត្ថម្ភ។ តែក៏មានករណីខ្លះ ម៉ាក់ៗបានបំប៉នសុខភាពល្អ ដើម្បីត្រៀមខ្លួនធ្វើម្ដាយ កូនកើតខ្វះអាហារូបត្ថម្ភក៏មានដែរ ដោយសារកត្តាផ្សេងៗ ដូចជា ចាញ់កូនខ្លាំងមិនអាចញ៉ាំអ្វីបាន មិនបានលេបថ្នាំតាមវេជ្ជបញ្ជាត្រឹមត្រូវ និងមានជាច្រើនទៀត។

“បញ្ហាខ្វះអាហារូបត្ថម្ភនេះ បើម្ដាយខ្វះ នឹងនាំឲ្យកូនខ្វះ ហើយបើម្ដាយហ្នឹងលើស កូនក៏លើសដូចគ្នាដែរ ដែលនេះហៅថា វដ្ដ”។  វេជ្ជបណ្ឌិតឯកទេសកុមាររូបនេះក៏បានលើកឡើងថា អំឡុងពពោះ តែកាលណាខ្វះមីក្រូសារធាតុ អាចធ្វើឲ្យទារកជួបបញ្ហាជាច្រើន។ រីឯម៉ាក់ៗវិញក៏ប៉ះពាល់ដែរ ដោយសុខភាពមិនសូវល្អ ឈឺញឹកញាប់ រាងកាយស្គមស្គាំង គ្មានកម្លាំងកំហែង ជាដើម។

លោកបានបន្ថែមទៀតថា ភាគច្រើនមីក្រូសារធាតុដែលស្ត្រីមានផ្ទៃពោះខ្វះ មានដូចជា អាស៊ីដហ្វូលិក ជាតិអ៊ីយ៉ូដ ជាតិដែក។ ដូចនេះ ស្រីៗគួរថែទាំសុខភាពឲ្យបានល្អ តាំងពីមុនមានផ្ទៃពោះ ហើយលេបថ្នាំប្រភេទពពួកវីតាមីនមួយចំនួន។ មួយវិញទៀត ការត្រៀមខ្លួនជាម៉ាក់ៗគេ មិនមែនពេលដឹងខ្លួនថាមានផ្ទៃពោះឡើយ តែគួរមានផែនការយកកូន ទើបល្អទាំងម្តាយទាំងកូន។

មុនពេលមុនផ្ទៃពោះ ស្ត្រីគួរញ៉ាំអាហារ និងសារធាតុចិញ្ចឹមសំខាន់ៗឲ្យបានគ្រប់គ្រាន់ ទើបកូនកើតមកប្រកបដោយសុខភាពល្អ ហើយម៉ាក់ៗក៏មានភាពស្រស់ថ្លា។ ដូចនេះ ពេលមានផែនការត្រឹមត្រូវ ម៉ាក់ៗគួរទៅជួបពេទ្យ ដើម្បីឲ្យគ្រូពេទ្យណែនាំពីប្រភេទអាហារ និងពពួកថ្នាំដែលល្អដល់ការមានកូន។

ពពោះ

អត្ថបទពាក់ព័​ន្ធ៖

ផលប៉ះពាល់ចំពោះកូន ពេលម៉ាក់ៗខ្វះអាហារូបត្ថម្ភអំឡុងពេលពពោះ៖

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

28/04/2021

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

កុំច្រឡំទៀត ការប្រើវិធីនេះ​មិន​អាចការពារ​មិន​ឲ្យមានកូនបានទេ

តើសញ្ញាបង្ហាញថាមានផ្ទៃពោះ កើតឡើងនៅពេលណា?


ពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ · និពន្ធដោយ Try Ravi បាន​ធ្វើ​បច្ចុប្បន្នភាព 28/04/2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម